ជំពូក 1
1 នៅថ្ងៃដំបូង ខែពិសាខ ក្នុងឆ្នាំទី២ ចាប់តាំងពីគេចេញពីស្រុកអេស៊ីព្ទមក នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា
2 ចូរឲ្យរាប់ចំនួនពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ គឺគ្រប់ទាំងមនុស្សប្រុសៗ តាមឈ្មោះគេ
3 ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ គឺគ្រប់ទាំងមនុស្សក្នុងសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបាននោះឯង ហើយនិងអើរ៉ុន ត្រូវរាប់គេតាមពួកកងរបស់គេ
4 ហើយត្រូវឲ្យមានម្នាក់ៗពីគ្រប់ទាំងពូជអំបូរទាំងអស់ ដែលជាមេក្នុងវង្សានុវង្សរបស់ឪពុកគេ ឲ្យបានធ្វើការជាមួយនឹងឯង
5 ឯមនុស្សដែលត្រូវឈរជាមួយនឹងឯង នោះមានឈ្មោះដូច្នេះ គឺ អេលីស៊ើរ ជាកូនសេដេអ៊ើរ ពីពូជអំបូររូបេន១
6 ស៊្លូមាល ជាកូនស៊ូរីសាដាយ ពីពូជអំបូរស៊ីម្មាន១
7 ណាសូន ជាកូនអ័មីន៉ាដាប់ ពីពូជអំបូរយូដា១
8 នេថានេល ជាកូនស៊ូហារ ពីពូជអំបូរអ៊ីសាខារ១
9 អេលាប ជាកូនហេល៉ូន ពីពូជអំបូរសាប់យូល៉ូន១
10 ឯពួកកូនចៅយ៉ូសែប គឺអេលីសាម៉ា ជាកូនអាំមីហ៊ូត ពីពូជអំបូរអេប្រាអិម១ និងកាម៉ាលាល ជាកូនផ្តាស៊ើរ ពីពូជអំបូរម៉ាន៉ាសេ១
11 អ័ប៊ីដាន ជាកូនគីដាហូនី ពីពូជអំបូរបេនយ៉ាមីន១
12 អ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ពីពូជអំបូរដាន់១
13 ប៉ាគីហ៊ាល ជាកូនអុក្រាន ពីពូជអំបូរអេស៊ើរ១
14 អេលាសាប់ ជាកូនដេហ៊ូអែល ពីពូជអំបូរកាឌ់១
15 អ័ហ៊ីរ៉ា ជាកូនអេណាន់ ពីពូជអំបូរណែបថាលី១
16 នេះហើយជាពួកអ្នកដែលបានហៅពីពួកជំនុំមក សុទ្ធតែជាកំពូលលើពូជអំបូរនៃពួកអយ្យកោគេរៀងខ្លួន គឺជាមេលើទាំងពាន់ៗនៃសាសន៍អ៊ីស្រាអែល
17 ម៉ូសេ និងអើរ៉ុន ក៏យកមនុស្សទាំងនេះ ដែលបានចេញឈ្មោះហើយនោះ
18 នាំគ្នាទៅហៅពួកជំនុំឲ្យប្រជុំទាំងអស់នៅថ្ងៃទី១ ក្នុងខែពិសាខនោះឯង ហើយគេក៏ប្រាប់ពីក្រសែរបស់ខ្លួនទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ឲ្យត្រូវនឹងចំនួនឈ្មោះគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើគ្រប់ៗគ្នា
19 ម៉ូសេបានរាប់ចំនួនបណ្តាជនទាំងឡាយនៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់មក។
20 ឯពូជតំណនៃពួកកូនចៅរូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន គឺប្រុសៗទាំងប៉ុន្មាន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
21 នោះពួកគេដែលបានរាប់ក្នុងពូជអំបូររូបេន មានចំនួន៤ម៉ឺន៦ពាន់៥០០នាក់។
22 ឯពូជតំណនៃពួកកូនចៅស៊ីម្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន គឺប្រុសៗទាំងប៉ុន្មាន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
23 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរស៊ីម្មាន មានចំនួន៥ម៉ឺន៩ពាន់៣០០នាក់។
24 ឯពូជតំណនៃពួកកូនចៅកាឌ់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
25 នោះពួកគេដែលបានរាប់ ក្នុងពូជអំបូរកាឌ់ មានចំនួន៤ម៉ឺន៥ពាន់៦៥០នាក់។
26 ឯពូជតំណនៃពួកកូនចៅយូដា តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
27 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរយូដា មានចំនួន៧ម៉ឺន៤ពាន់៦០០នាក់។
28 ឯពូជតំណនៃពួកកូនចៅអ៊ីសាខារ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួនចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
29 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរអ៊ីសាខារ មានចំនួន៥ម៉ឺន៤ពាន់៤០០នាក់។
30 ឯពូជតំណនៃពួកកូនចៅសាប់យូល៉ូន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
31 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរសាប់យូល៉ូន មានចំនួន៥ម៉ឺន៧ពាន់៤០០នាក់។
32 ឯពួកកូនចៅយ៉ូសែប គឺក្នុងពូជតំណនៃពួកកូនចៅអេប្រាអិម តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
33 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរអេប្រាអិម មានចំនួន៤ម៉ឺន៥០០នាក់។
34 ឯពូជតំណនៃពួកកូនចៅម៉ាន៉ាសេ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
35 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរម៉ាន៉ាសេ មានចំនួន៣ម៉ឺន២ពាន់២០០នាក់។
36 ឯពូជតំណនៃពួកកូនចៅបេនយ៉ាមីន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
37 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរបេនយ៉ាមីន មានចំនួន៣ម៉ឺន៥ពាន់៤០០នាក់។
38 ឯពូជតំណនៃពួកកូនចៅដាន់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
39 នោះពួកគេដែលបានរាប់ក្នុងពូជអំបូរដាន់ មានចំនួន៦ម៉ឺន២ពាន់៧០០នាក់។
40 ឯពូជតំណនៃពួកកូនចៅអេស៊ើរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
41 នោះពួកគេដែលបានរាប់ហើយក្នុងអំបូរអេស៊ើរ មានចំនួន ៤ម៉ឺន១ពាន់៥០០នាក់។
42 ឯពូជតំណនៃពួកកូនចៅណែបថាលី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា
43 នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរណែបថាលី មានចំនួន៥ម៉ឺន៣ពាន់៤០០នាក់។
44 នេះហើយជាពួកអ្នកដែលបានកំណត់រាប់ គឺដែលម៉ូសេ និងអើរ៉ុន ហើយនិងពួកជាកំពូលលើសាសន៍អ៊ីស្រាអែលទាំង១២នាក់ ដែលម្នាក់ក្នុងពួកវង្សានុវង្សរបស់ឪពុកគេនីមួយៗបានកំណត់រាប់
45 ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលគេបានរាប់ហើយ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាពួកសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
46 នោះរួមគ្នាទាំងអស់មាន៦សែន៣ពាន់៥៥០នាក់។
47 តែពួកលេវីតាមពូជអំបូរឪពុកគេ នោះមិនបានរាប់ជាមួយគ្នាទេ
48 ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេថា
49 មានតែពូជអំបូរលេវី១ទេ ដែលឯងមិនត្រូវរាប់ ក៏មិនត្រូវកំណត់ឲ្យដឹងចំនួនគេ ក្នុងកូនចៅអ៊ីស្រាអែលឡើយ
50 តែត្រូវឲ្យឯងតម្រូវពួកលេវីឲ្យត្រួតលើរោងឧបោសថផងសេចក្ដីបន្ទាល់ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយនិងរបស់ទាំងអស់សម្រាប់រោងនោះ គឺគេហើយដែលត្រូវលីសែងរោងឧបោសថ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយគេត្រូវធ្វើការងារក្នុងរោងនោះ ព្រមទាំងដំឡើងត្រសាលគេនៅជុំវិញផង
51 កាលណារោងឧបោសថត្រូវទៅមុខ នោះស្រេចនូវពួកលេវីរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះក៏ស្រេចនូវពួកលេវីដែរ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់
52 ឯពួកកូនចៅអ៊ីស្រាអែល ត្រូវឲ្យគេដំឡើងត្រសាលគេរៀងខ្លួន នៅ១ដុំជាមួយនឹងពួកខ្លួន គឺនៅជិតទង់ជ័យរបស់ខ្លួនគ្រប់គ្នា តាមពួកកងរបស់ខ្លួន
53 តែឯពួកលេវី ត្រូវដំឡើងត្រសាលរបស់ខ្លួន នៅព័ទ្ធជុំវិញរោងឧបោសថផងសេចក្ដីបន្ទាល់វិញ ដើម្បីកុំឲ្យមានសេចក្ដីខ្ញាល់មកលើពួកជំនុំនៃកូនចៅអ៊ីស្រាអែលឡើយ ហើយត្រូវឲ្យគេរក្សារោងឧបោសថផងសេចក្ដីបន្ទាល់នោះ
54 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គេបានធ្វើសម្រេចតាមទាំងអស់។
ជំពូក 2
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា
2 ត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលដំឡើងត្រសាលនៅក្បែរទង់ជ័យរបស់ខ្លួន តាមគោលដំរុយគ្រួរបស់ឪពុកខ្លួន គេត្រូវនៅជុំវិញ ប្រឈមមុខនឹងត្រសាលជំនុំ។
3 ឯពួកដែលដំឡើងត្រសាលនៅទិសឯកើតខាងថ្ងៃរះ នោះត្រូវជាពួកទង់ជ័យរបស់ទីដំឡើងត្រសាល នៃពូជអំបូរយូដា តាមពួកកងគេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅយូដា នោះគឺជាណាសូន ជាកូនអ័មីន៉ាដាប់
4 ឯពួកកងរបស់លោក នោះមានចំនួន៧ម៉ឺន៤ពាន់៦០០នាក់ តាមដែលគេកំណត់រាប់ហើយ
5 ពួកដែលត្រូវដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរអ៊ីសាខារ ហើយអ្នកដែលជាកំពូលលើពួកកូនចៅអ៊ីសាខារ គឺនេថានេលជាកូនស៊ូហារ
6 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៤ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
7 ពួក១ទៀតជាពូជអំបូរសាប់យូល៉ូន ហើយអ្នកដែលជាកំពូលលើពួកកូនចៅសាប់យូល៉ូន គឺអេលាបជាកូនហេល៉ូន
8 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៧ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
9 អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួកយូដានេះ រួមទាំងអស់មាន១សែន៨ម៉ឺន៦ពាន់៤០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរមុនគេ។
10 ឯខាងត្បូង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួករូបេន តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅរូបេន គឺអេលីស៊ើរ ជាកូនសេដេអ៊ើរ
11 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៦ពាន់៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
12 ពួកដែលដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរស៊ីម្មាន ហើយអ្នកដែលជាកំពូលលើពួកកូនចៅស៊ីម្មាន គឺស៊្លូមាលជាកូនស៊ូរីសាដាយ
13 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៩ពាន់៣០០នាក់ តាមដែលគេកំណត់រាប់ហើយ
14 ពួក១ទៀតជាពូជអំបូរកាឌ់ ហើយអ្នកដែលជាកំពូលលើពួកកូនចៅកាឌ់ គឺអេលាសាប់ជាកូនដេហ៊ូអែល
15 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៥ពាន់៦៥០នាក់ តាមដែលគេកំណត់រាប់ហើយ
16 អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួករូបេននេះ រួមទាំងអស់មាន១សែន៥ម៉ឺន១ពាន់៤៥០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរបន្ទាប់។
17 លំដាប់នោះមក ត្រូវឲ្យពួកលេវីចេញដើរទៅជាកណ្តាលនៃអស់ទាំងពួក នាំយកទាំងត្រសាលជំនុំទៅផង គេត្រូវចេញដើរទៅតាមរបៀប ដែលគេនៅក្នុងទីដំឡើងត្រសាលមុនក្រោយ គឺគ្រប់គ្នានៅកន្លែងរបស់ខ្លួន តាមទង់ជ័យរៀងខ្លួន។
18 ឯខាងលិច នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកអេប្រាអិម តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅអេប្រាអិម គឺអេលីសាម៉ា ជាកូនអាំមីហ៊ូត
19 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
20 ឯពួកដែលនៅក្បែរលោក នោះត្រូវជាពូជអំបូរម៉ាន៉ាសេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅម៉ាន៉ាសេ គឺកាម៉ាលាល ជាកូនផ្តាស៊ើរ
21 ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន២ពាន់២០០នាក់ តាមដែលគេកំណត់រាប់ហើយ
22 ពួក១ទៀតជាពូជអំបូរបេនយ៉ាមីន ហើយអ្នកដែលជាកំពូលលើពួកកូនចៅបេនយ៉ាមីន គឺអ័ប៊ីដាន ជាកូនគីដាហូនី
23 ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន៥ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
24 អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួកអេប្រាអិម រួមទាំងអស់មាន១សែន៨ពាន់១០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរទី៣។
25 ឯខាងជើង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកដាន់ តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ
26 ឯពួកកងរបស់លោក នោះមានចំនួន៦ម៉ឺន២ពាន់៧០០នាក់ តាមដែលគេកំណត់រាប់ហើយ
27 ពួកដែលនៅក្បែរលោក នោះត្រូវជាពូជអំបូរអេស៊ើរ ហើយអ្នកដែលជាកំពូល លើពួកកូនចៅអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនអុក្រាន
28 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន១ពាន់៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
29 ពួក១ទៀតជាពូជអំបូរណែបថាលី ហើយអ្នកដែលជាកំពូល លើពួកកូនចៅណែបថាលី គឺអ័ហ៊ីរ៉ា ជាកូនអេណាន់
30 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៣ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
31 អស់ពួកអ្នកដែលបានរាប់ ក្នុងទីដំឡើងត្រសាលរបស់ពួកដាន់ រួមទាំងអស់មាន១សែន៥ម៉ឺន៧ពាន់៦០០នាក់ ពួកនេះជាអ្នកដើរខាងក្រោយបង្អស់ តាមទង់ជ័យរបស់គេរៀងខ្លួន។
32 នេះហើយជាពួកអ្នកដែលបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែល តាមវង្សានុវង្សនៃពួកអយ្យកោគេ គឺគ្រប់បណ្តាមនុស្សទាំងអស់ដែលគេបានរាប់ក្នុងទីដំឡើងត្រសាលទាំងប៉ុន្មាន តាមពួកកងរបស់គេ នោះរួមទាំងអស់មាន៦សែន៣ពាន់៥៥០នាក់
33 តែឯពូជលេវី នោះគេមិនបានរាប់បញ្ចូលក្នុងពួកកូនចៅអ៊ីស្រាអែលទេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
34 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ គឺគេបានដំឡើងត្រសាលរបស់គេត្រង់ទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
ជំពូក 3
1 នេះជាពូជតំណរបស់អើរ៉ុន និងម៉ូសេ នៅគ្រាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេនៅលើភ្នំស៊ីណាយ
2 ឯឈ្មោះពួកកូនទាំងប៉ុន្មានរបស់អើរ៉ុន នោះគឺណាដាបជាកូនច្បង១ អ័ប៊ីហ៊ូវ១ អេលាសារ១ និងអ៊ីថាម៉ារ១
3 នេះហើយជាឈ្មោះរបស់ពួកកូនអើរ៉ុន ដែលគេបានចាក់ប្រេងតាំងឡើងធ្វើជាសង្ឃ ហើយបានញែកចេញសម្រាប់នឹងបម្រើក្នុងការងារជាសង្ឃ
4 រីឯណាដាប និងអ័ប៊ីហ៊ូវ គេបានស្លាប់នៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលគេថ្វាយភ្លើងដទៃ នៅចំពោះព្រះយេហូវ៉ាត្រង់ទីរហោស្ថានស៊ីណាយ ទៅ គេឥតមានកូនទេ ឯអេលាសារ និងអ៊ីថាម៉ារ គេបានធ្វើការងារជាសង្ឃ នៅមុខអើរ៉ុន ជាឪពុកគេវិញ។
5 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
6 ចូរនាំពូជអំបូរលេវីមកឲ្យជិត ឲ្យគេបានឈរនៅចំពោះមុខអើរ៉ុនដ៏ជាសង្ឃ ដើម្បីនឹងបម្រើដល់លោក
7 ត្រូវឲ្យគេរក្សាបញ្ញើរបស់លោក និងបញ្ញើរបស់ពួកជំនុំទាំងអស់គ្នា នៅមុខត្រសាលជំនុំ ដើម្បីនឹងធ្វើការងារដែលត្រូវខាងរោងឧបោសថ
8 ត្រូវឲ្យគេរក្សាអស់ទាំងប្រដាប់ប្រដា នៃត្រសាលជំនុំ ព្រមទាំងបញ្ញើរបស់ពួកកូនចៅអ៊ីស្រាអែលផង ដើម្បីនឹងធ្វើការងារ ដែលត្រូវខាងរោងឧបោសថ
9 ត្រូវឲ្យឯងប្រគល់ពួកលេវី ដល់អើរ៉ុន និងពួកកូនលោក ដ្បិតអញបានញែកគេចេញពីពួកកូនចៅអ៊ីស្រាអែល ឲ្យដាច់ទៅលោកហើយ
10 ត្រូវឲ្យឯងតម្រូវឲ្យអើរ៉ុន និងពួកកូនលោក រក្សាការងារជាសង្ឃរបស់គេ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវសម្លាប់ចោល។
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
12 ឯអញ មើលអញបានយកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ស្នងអស់ទាំងកូនដែលកើតពីពោះម្តាយមកមុនគេបង្អស់ក្នុងពួកគេ បានជាពួកលេវីនោះត្រូវបានជារបស់ផងអញ
13 ដ្បិតអស់ទាំងកូនច្បងជារបស់ផងអញហើយ ពីព្រោះនៅថ្ងៃដែលអញបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកអស់ទាំងកូនច្បងក្នុងសាសន៍អ៊ីស្រាអែលចេញ ទុកសម្រាប់អញ ទាំងមនុស្ស ហើយនិងសត្វផង ទាំងអស់គ្នាត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា។
14 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ត្រង់ទីរហោស្ថានស៊ីណាយថា
15 ចូររាប់ពួកកូនចៅលេវីតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ត្រូវរាប់គ្រប់ទាំងកូនប្រុសៗ ចាប់តាំងពីអាយុ១ខែឡើងទៅលើ
16 ដូច្នេះ ម៉ូសេក៏រាប់គេតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។
17 នេះជាពួកកូនចៅរបស់លេវី តាមឈ្មោះគេ គឺគើសុន១ កេហាត់១ និងម្រ៉ារី១
18 ឯឈ្មោះពួកកូនរបស់គើសុន តាមគ្រួសារគេ គឺលិបនី១ និងស៊ីម៉ាយ១
19 ពួកកូនរបស់កេហាត់ តាមគ្រួសារគេ គឺអាំរ៉ាម១ យីតសារ១ ហេប្រុន១ និងអ៊ូស៊ាល១
20 ហើយពួកកូនរបស់ម្រ៉ារី តាមគ្រួសារគេ គឺម៉ាស់លី១ និងមូស៊ី១ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកលេវី តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
21 តំណអំពីគើសុនមក នោះកើតមានគ្រួសារលិបនី និងគ្រួសារស៊ីម៉ាយ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកគើសុន
22 ឯពួកគេដែលបានរាប់តាមចំនួនពួកប្រុសៗចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន៧ពាន់៥០០នាក់
23 ចំណែកអស់ទាំងគ្រួសាររបស់ពួកគើសុន គេត្រូវដំឡើងត្រសាលនៅខាងលិច គឺខាងក្រោយរោងឧបោសថ
24 ហើយអ្នកដែលជាកំពូលលើពួកកូនចៅរបស់ឪពុកពួកគើសុននេះ គឺអេលាសាប់ជាកូនឡាអែល
25 រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅគើសុន នៅក្នុងត្រសាលជំនុំ នោះគឺជារោងឧបោសថ ត្រសាល និងគំរប ហើយនិងវាំងននដែលនៅមាត់ទ្វារត្រសាលជំនុំ
26 ព្រមទាំងរនាំងទីលាន និងរនាំងនៅមាត់ទ្វារទីលាន ដែលបាំងជុំវិញនៃរោងឧបោសថ និងអាសនៈ ហើយនិងខ្សែទាំងប៉ុន្មានសម្រាប់ប្រើការនោះដែរ។
27 តំណអំពីកេហាត់មក នោះកើតមានគ្រួសារអាំរ៉ាម គ្រួសារយីតសារ គ្រួសារហេប្រុន និងគ្រួសារអ៊ូស៊ាល នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកកេហាត់
28 តាមចំនួនពួកប្រុសៗ ចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមាន៨ពាន់៦០០នាក់ ជាអ្នករក្សាទីបរិសុទ្ធ
29 ចំណែកអស់ទាំងគ្រួសាររបស់ពួកកេហាត់ គេត្រូវដំឡើងត្រសាលខាងត្បូង ជាចំហៀងក្បែររោងឧបោសថ
30 ហើយអ្នកដែលជាកំពូលលើពួកកូនចៅរបស់ឪពុកពួកកេហាត់ គឺអេលីសាផាន ជាកូនអ៊ូស៊ាល
31 រីឯបញ្ញើដែលផ្ញើទុកនឹងគេ នោះគឺជាហឹបនៃសេចក្ដីបន្ទាល់ តុ ជើងចង្កៀង អាសនៈទាំង២ និងប្រដាប់ប្រដាទាំងប៉ុន្មានសម្រាប់ទីបរិសុទ្ធ ដែលគេប្រើធ្វើការងារ ព្រមទាំងវាំងនន និងប្រដាប់វាំងននទាំងប៉ុន្មានដែរ
32 ឯអេលាសារ ជាកូនអើរ៉ុនដ៏ជាសង្ឃ លោកនឹងធ្វើជាមេ នៃពួកអ្នកដែលជាកំពូលលើពួកលេវីទាំងប៉ុន្មាន ត្រូវឲ្យលោកត្រួតត្រាលើគេ ឲ្យគេបានរក្សាទីបរិសុទ្ធដែលផ្ញើទុកនឹងគេ។
33 តំណអំពីម្រ៉ារីមក នោះកើតមានគ្រួសារម៉ាស់លី១ និងគ្រួសារមូស៊ី១ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកម្រ៉ារី
34 ឯពួកគេដែលបានរាប់តាមចំនួនពួកប្រុសៗចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន៦ពាន់២០០នាក់
35 ហើយអ្នកដែលជាកំពូល លើពួកកូនចៅរបស់ឪពុកពួកម្រ៉ារី គឺស៊ូរីអែល ជាកូនអ័ប៊ីហែល គេត្រូវដំឡើងត្រសាលនៅខាងជើង ជាចំហៀងក្បែររោងឧបោសថ
36 រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅម្រ៉ារី នោះគឺអស់ទាំងក្តារ និងរនុក ហើយសសរ និងជើងសសរទាំងប៉ុន្មាននៃរោងឧបោសថ ហើយប្រដាប់ប្រដា និងគ្រឿងទាំងប៉ុន្មានសម្រាប់ការងារក្នុងរោងនោះ
37 ព្រមទាំងសសរទីលាននៅជុំវិញ ជើងសសរនោះ និងចំរ៉ឹងហើយខ្សែទាំងប៉ុន្មានផង។
38 ឯពួកអ្នកដែលត្រូវដំឡើងត្រសាល នៅខាងកើត ត្រង់ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ នោះគឺជាម៉ូសេ និងអើរ៉ុន ហើយនិងពួកកូនលោក ដើម្បីនឹងរក្សាបញ្ញើនៃទីបរិសុទ្ធ ដែលផ្ញើទុកនឹងពួកកូនចៅអ៊ីស្រាអែល បើអ្នកដទៃណាដែលមកជិត នោះនឹងត្រូវសម្លាប់ចោល
39 ឯពួកលេវីទាំងអស់ដែលម៉ូសេ និងអើរ៉ុនបានរាប់តាមបង្គាប់ព្រះយេហូវ៉ា តាមគ្រួសារគេ គឺគ្រប់ទាំងប្រុសៗ ចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន២ម៉ឺន២ពាន់នាក់។
40 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូររាប់អស់ទាំងកូនប្រុសច្បងក្នុងពួកកូនចៅអ៊ីស្រាអែល ចាប់តាំងពីអាយុ១ខែឡើងទៅលើ ឲ្យកំណត់រាប់ចំនួនឈ្មោះរបស់គេ
41 នោះត្រូវយកពួកលេវីសម្រាប់អញ ដើម្បីស្នងអស់ទាំងកូនប្រុសច្បងនៃពួកកូនចៅអ៊ីស្រាអែល អញនេះជាព្រះយេហូវ៉ា ហើយនិងហ្វូងសត្វរបស់ពួកលេវី ស្នងអស់ទាំងកូនច្បងនៃសត្វរបស់កូនចៅអ៊ីស្រាអែលដែរ
42 ដូច្នេះ ម៉ូសេក៏រាប់អស់ទាំងកូនប្រុសច្បង នៃពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
43 ឯអស់ទាំងកូនប្រុសច្បងដែលបានរាប់តាមចំនួនឈ្មោះរបស់គេ ចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន២ម៉ឺន២ពាន់២៧៣នាក់។
44 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
45 ចូរយកពួកលេវីឲ្យស្នងអស់ទាំងកូនប្រុសច្បង ក្នុងពួកកូនចៅអ៊ីស្រាអែល ហើយហ្វូងសត្វពួកលេវី ឲ្យស្នងហ្វូងសត្វរបស់គេដែរ ឯពួកលេវី នោះត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា
46 ឯត្រង់មនុស្សទាំង២៧៣នាក់ ក្នុងពួកកូនប្រុសច្បង នៃពួកកូនចៅអ៊ីស្រាអែល ដែលលើសពីចំនួនពួកលេវី
47 នោះត្រូវឲ្យឯងយក៥រៀលក្នុងម្នាក់ៗ ដើម្បីនឹងលោះអ្នកទាំងនោះ ត្រូវយកតាមប្រាក់រៀល ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់
48 ហើយប្រាក់សម្រាប់លោះពួកអ្នក ដែលលើសជាងពួកលេវី នោះត្រូវឲ្យប្រគល់ដល់អើរ៉ុន និងពួកកូនលោកទៅ
49 ម៉ូសេក៏យកប្រាក់ ជាតម្លៃលោះខ្លួន ពីពួកអ្នកទាំងប៉ុន្មាន ដែលលើសពីចំនួនមនុស្សដែលបានលោះ ដោយពួកលេវីនោះហើយ
50 គឺបានយកប្រាក់នោះ ពីពួកកូនប្រុសច្បង ក្នុងពួកកូនចៅអ៊ីស្រាអែល បាន១ពាន់៣៦៥រៀល តាមប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ
51 រួចម៉ូសេប្រគល់ប្រាក់ដែលជាតម្លៃលោះនោះដល់អើរ៉ុន និងពួកកូនលោក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។
ជំពូក 4
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ និងអើរ៉ុនថា
2 ចូររាប់ចំនួនពួកកូនចៅកេហាត់ ញែកគេចេញពីពួកកូនចៅលេវីទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
3 ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
4 ឯក្រសួងរបស់ពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ នោះគឺខាងឯរបស់បរិសុទ្ធបំផុត
5 កាលណាពួកជំនុំរៀបដំណើរចេញទៅ នោះអើរ៉ុន និងពួកកូនលោក ត្រូវចូលទៅដោះវាំងនន ដែលបិទបាំង យកទៅគ្របលើហឹប នៃសេចក្ដីបន្ទាល់
6 រួចត្រូវគ្របដោយស្បែកផ្សោត ហើយក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ ទើបប្រហកឈើស្នែងចូលទៅ
7 ត្រូវឲ្យគេក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុនៃនំបុ័ងតាំងទុក ហើយដាក់ថាស ចាន ពែង និងប៉ាន់ ដែលសម្រាប់តង្វាយច្រួច ព្រមទាំងនំបុ័ងដែលដាក់ជាអចិន្ត្រៃយ៍នៅលើតុនោះដែរ
8 រួចត្រូវក្រាលសំពត់ពណ៌ក្រហមលើរបស់ទាំងនោះ ទាំងគ្របដោយស្បែកផ្សោតពីលើទៀត រួចប្រហកឈើស្នែងចូលទៅ
9 ក៏ត្រូវយកសំពត់ពណ៌ផ្ទៃមេឃ គ្របពីលើជើងដែលសម្រាប់ដាក់ចង្កៀង ព្រមទាំងចង្កៀង ឃ្នាបប្រឆេះ កន្ថោររងកម្ទេច និងដបប្រេងទាំងប៉ុន្មាន ដែលសម្រាប់ការថែចង្កៀងនោះផង
10 រួចត្រូវឲ្យគេយកចង្កៀង និងប្រដាប់ទាំងនោះ ដាក់ក្នុងស្បែកផ្សោត ហើយស៊កឈើស្នែងចូល
11 ឯអាសនៈមាស នោះត្រូវឲ្យក្រាលសំពត់ពណ៌ផ្ទៃមេឃនៅពីលើ ហើយគ្របដោយស្បែកផ្សោត រួចប្រហកឈើស្នែងចូលដែរ
12 ត្រូវយកប្រដាប់ប្រដាទាំងអស់ដែលសម្រាប់ប្រើក្នុងទីបរិសុទ្ធ ទៅដាក់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយគ្របនឹងស្បែកផ្សោត រួចស៊កឈើស្នែងចូល
13 ត្រូវកាយផេះពីអាសនៈចេញ ហើយក្រាលសំពត់ពណ៌ស្វាយពីលើ
14 ព្រមទាំងដាក់ប្រដាប់ប្រដាដែលសម្រាប់ប្រើនៅអាសនៈនេះផង គឺជើងពាន សម ចបចូក ផើង និងអស់ទាំងប្រដាប់ប្រដានៃអាសនៈនោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយប្រហកឈើស្នែងចូល
15 កាលណាអើរ៉ុន និងពួកកូនលោកបានគ្របទីបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានជាស្រេចហើយ ក្នុងវេលាដែលពួកជំនុំរៀបដំណើរចេញទៅ នោះពួកកូនចៅកេហាត់ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឲ្យពាល់ដល់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់ របស់ទាំងនោះជាបន្ទុកលើពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ។
16 ឯអេលាសារជាកូនអើរ៉ុនដ៏ជាសង្ឃ នោះត្រូវត្រួតខាងប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅដែលថ្វាយជានិច្ច និងប្រេងចាក់លាប ហើយត្រូវត្រួតត្រាលើរោងឧបោសថទាំងមូល ព្រមទាំងប្រដាប់ប្រដានៅក្នុងរោងនោះទាំងប៉ុន្មាន និងទីបរិសុទ្ធ ហើយប្រដាប់ប្រដាសម្រាប់ទីនោះផង។
17 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា
18 កុំឲ្យកាត់ពូជគ្រួសារកេហាត់ឲ្យបាត់ពីពួកលេវីឡើយ
19 គឺត្រូវធ្វើនឹងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ឥតត្រូវស្លាប់ឡើយ ក្នុងកាលដែលគេចូលទៅឯរបស់ទាំងប៉ុន្មាន ដែលបរិសុទ្ធបំផុត គឺត្រូវឲ្យអើរ៉ុន និងពួកកូនលោក ចូលទៅតម្រូវការងារ និងបន្ទុកឲ្យគេរៀងខ្លួន
20 តែមិនត្រូវឲ្យគេចូលទៅមើល កំពុងដែលគ្របរបស់បរិសុទ្ធទាំងប៉ុន្មានឡើយ ក្រែងត្រូវស្លាប់។
21 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
22 ចូររាប់ចំនួននៃពួកកូនចៅគើសុនដែរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
23 ត្រូវរាប់គេចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
24 ឯក្រសួងរបស់ពួកគ្រួសារគើសុន នោះគឺជាការបម្រើ និងការលីសែងផង
25 ត្រូវឲ្យគេសែងផ្ទាំងសំពត់ទាំងប៉ុន្មាន ដែលសម្រាប់រោងឧបោសថ ព្រមទាំងត្រសាលជំនុំ និងគំរបនៃត្រសាល គំរបស្បែកផ្សោតដែលគ្របពីលើ ហើយនិងរនាំងបាំងមាត់ទ្វារត្រសាលជំនុំ
26 រនាំងទីលាន រនាំងបាំងមាត់ទ្វារទីលាន ដែលនៅព័ទ្ធជុំវិញរោងឧបោសថ ហើយនិងអាសនៈ និងអស់ទាំងខ្សែ ប្រដាប់ប្រដាសម្រាប់ការងារទាំងប៉ុន្មាន ហើយគ្រប់ទាំងរបស់អ្វីផ្សេងៗឯទៀត គឺការនោះឯងដែលគេត្រូវបម្រើ
27 ឯក្រសួងរបស់ពួកកូនចៅគើសុន ក្នុងការលីសែង ឬការងារអ្វីក្តី នោះស្រេចនៅអើរ៉ុន និងពួកកូនលោក គឺត្រូវឲ្យលោកចាត់ចែងការរបស់គេទាំងអស់
28 នេះហើយជាក្រសួងនៃអស់ទាំងគ្រួសាររបស់ពួកកូនចៅគើសុន ក្នុងត្រសាលជំនុំ ហើយបញ្ញើដែលផ្ញើទុកនឹងគេ នោះនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។
29 ឯពួកកូនចៅម្រ៉ារី នោះត្រូវរាប់គេតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
30 ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
31 នេះជាបញ្ញើដែលផ្ញើទុកនឹងគេឲ្យលីសែង តាមក្រសួងគេក្នុងត្រសាលជំនុំ គឺក្តាររបស់រោងឧបោសថ ព្រមទាំងរនុក សសរ ហើយនិងជើង
32 សសរទីលានដែលនៅជុំវិញ និងជើង ចំរ៉ឹង ខ្សែ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយនិងរបស់ទាំងអស់ដែលសម្រាប់គាំពារផង ត្រូវឲ្យឯងតម្រូវដោយឈ្មោះប្រដាប់ប្រដាដែលត្រូវផ្ញើទុកឲ្យគេលីសែង
33 នេះហើយជាក្រសួងនៃអស់ទាំងគ្រួសារពួកកូនចៅម្រ៉ារី តាមការងារគេទាំងប៉ុន្មានក្នុងត្រសាលជំនុំ ដែលនៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។
34 រួចម៉ូសេ អើរ៉ុន និងពួកដែលជាកំពូលលើពួកជំនុំទាំងប៉ុន្មាន ក៏រាប់ពួកកូនចៅកេហាត់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
35 ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារបម្រើក្នុងត្រសាលជំនុំបាន
36 ហើយពួកអ្នកដែលបានរាប់តាមគ្រួសារ នោះមានចំនួន២ពាន់៧៥០នាក់
37 នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់កេហាត់ គឺអស់អ្នកដែលបម្រើក្នុងត្រសាលជំនុំដែលម៉ូសេ និងអើរ៉ុនបានរាប់ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
38 ឯពួកអ្នកដែលបានរាប់ក្នុងពួកកូនចៅគើសុនតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
39 ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
40 ពួកនោះដែលបានរាប់តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ នោះមានចំនួន២ពាន់៦៣០នាក់
41 នេះហើយជាពួកអ្នកដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅគើសុន គឺអស់ដែលបម្រើក្នុងត្រសាលជំនុំ ដែលម៉ូសេ និងអើរ៉ុនបានរាប់ តាមបង្គាប់ព្រះយេហូវ៉ា។
42 ឯពួកអ្នកដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
43 ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
44 ពួកនោះដែលបានរាប់តាមគ្រួសារ នោះមានចំនួន៣ពាន់២០០នាក់
45 នេះហើយជាពួកអ្នកដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី ដែលម៉ូសេ និងអើរ៉ុនបានរាប់តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
46 ឯអស់អ្នកដែលម៉ូសេ អើរ៉ុន និងពួកជាកំពូលទាំងប៉ុន្មានលើសាសន៍អ៊ីស្រាអែល បានរាប់ក្នុងពួកលេវី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
47 ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលបានចូលទៅធ្វើការងារ ហើយលីសែងក្នុងត្រសាលជំនុំ
48 នោះរួមគ្នាទាំងអស់មាន៨ពាន់៥៨០នាក់
49 ម៉ូសេបានរាប់គេតាមបង្គាប់ព្រះយេហូវ៉ា គ្រប់គ្នាតាមក្រសួងការ តាមបន្ទុករបស់ខ្លួន គឺយ៉ាងនោះហើយដែលលោកបានរាប់គេ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មក។
ជំពូក 5
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2 ចូរបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយព្រោះខ្មោចស្លាប់ ឲ្យចេញទៅក្រៅទីដំឡើងត្រសាលទៅ
3 ត្រូវឲ្យ ទាំងប្រុស ទាំងស្រី ចេញទៅខាងក្រៅទីដំឡើងត្រសាលចុះ ដើម្បីកុំឲ្យគេនាំឲ្យទីដំឡើងត្រសាល ជាទីដែលអញនៅជាកណ្តាលគេ ទៅជាស្មោកគ្រោកឡើយ
4 ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើយ៉ាងនោះ គឺគេឲ្យពួកអ្នកទាំងនោះចេញទៅក្រៅទីដំឡើងត្រសាលទៅ ដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើសម្រេចដូច្នោះ។
5 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា
6 បើកាលណាមនុស្សប្រុស ឬស្រី នឹងប្រព្រឹត្តអំពើបាបទាស់នឹងអ្នកណា ទាំងប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ាផង ហើយមានទោសដូច្នោះ
7 នោះត្រូវឲ្យលន់តួបាបដែលខ្លួនបានប្រព្រឹត្ត ហើយប្រគល់អ្វីៗនោះទៅវិញទាំងមូល ព្រមទាំងថែម១ភាគក្នុង៥ទៀត ឲ្យដល់អ្នកដែលខ្លួនមានទោសចំពោះគេផង
8 តែបើគ្មានអ្នកណាមានច្បាប់នឹងទទួលសំណងដែលខ្លួនសង ដើម្បីនឹងលោះបាបខ្លួននោះទេ នោះសំណងដែលសងដល់ព្រះយេហូវ៉ា ដោយព្រោះទោសខ្លួន នឹងត្រូវបានជារបស់សង្ឃវិញ ព្រមទាំងពពែឈ្មោលដែលសម្រាប់ឲ្យធួននឹងបាប ដែលត្រូវថ្វាយឲ្យធួននឹងខ្លួននោះផង
9 ហើយគ្រប់ទាំងតង្វាយដែលថ្វាយដោយលើកចុះឡើង ពីតង្វាយបរិសុទ្ធនៃពួកកូនចៅអ៊ីស្រាអែល ដែលគេនាំយកមកប្រគល់ដល់សង្ឃ នោះត្រូវបានជារបស់ផងលោក
10 ហើយអស់ទាំងរបស់អ្វីដែលមនុស្សណានឹងញែកជាបរិសុទ្ធ គឺរបស់ណាក៏ដោយដែលមនុស្សនឹងប្រគល់ដល់សង្ឃ នោះត្រូវបានជារបស់ផងលោកហើយ។
11 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
12 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើប្រពន្ធរបស់អ្នកណាបែរចេញទៅប្រព្រឹត្តក្បត់នឹងប្ដី
13 ហើយមានអ្នកណាសេពសម្ភពនឹងនាង តែការនោះនៅកំបាំងនឹងភ្នែកប្ដី ឥតអ្នកណាមួយដឹងសោះ គឺនាងបានទៅជាសៅហ្មង ដោយស្ងាត់កំបាំង ហើយគ្មានអ្នកធ្វើបន្ទាល់ទាស់នឹងនាង ក៏គ្មានអ្នកណាមួយបានទាន់ដែរ
14 រួចប្ដីកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ ហើយនាងក៏សៅហ្មងមែន ឬបើប្ដីកើតមានចិត្តប្រចណ្ឌ ដោយមានសេចក្ដីសង្ស័យ តែប្រពន្ធមិនបានសៅហ្មងទេ
15 នោះប្ដីត្រូវនាំប្រពន្ធខ្លួនទៅឯសង្ឃ ព្រមទាំងយកតង្វាយជាម្សៅឱក១ខ្ញឹងសម្រាប់ប្រពន្ធផង មិនត្រូវចាក់ប្រេង ឬដាក់កំញានពីលើទេ ដ្បិតជាតង្វាយខាងឯសេចក្ដីប្រចណ្ឌ ទុកជាតង្វាយរំឭក សម្រាប់នឹងរំឭកពីអំពើដ៏លាមក
16 ត្រូវឲ្យសង្ឃនាំនាងនោះមកជិត ឲ្យឈរនៅចំពោះព្រះយេហូវ៉ា
17 រួចត្រូវយកទឹកបរិសុទ្ធ ចាក់ក្នុងចានដី ហើយយកធូលីដីក្នុងរោងឧបោសថដាក់ចុះក្នុងទឹកនោះ
18 ត្រូវឲ្យសង្ឃ ឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ហើយបើកក្បាលនៅទទេ រួចត្រូវដាក់ជាតង្វាយរំឭក គឺជាតង្វាយខាងឯសេចក្ដីប្រចណ្ឌនោះនៅបាតដៃនាង ហើយសង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានោះនៅក្នុងដៃ
19 រួចត្រូវឲ្យនាងស្បថ ដោយប្រាប់ថា បើគ្មានប្រុសដទៃណារួមដំណេកនឹងនាង ឬបើនាងមិនបានបែរទៅឯសេចក្ដីសៅហ្មង ដើម្បីនឹងក្បត់ប្ដីទេ នោះឲ្យនាងរួចពីទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានេះចុះ
20 តែបើនាងដែលនៅក្រោមអំណាចប្ដី បានបែរចេញទៅរួមដំណេកនឹងប្រុសដទៃណាក្រៅពីប្ដីខ្លួន ឲ្យមានសេចក្ដីសៅហ្មងវិញ
21 យ៉ាងនោះសង្ឃត្រូវឲ្យនាងស្បថ ដោយសម្បថដែលនាំឲ្យត្រូវបណ្តាសា រួចនឹងបញ្ចេញវាចាថា សូមព្រះយេហូវ៉ាធ្វើឲ្យនាងទៅជាអ្នករងពាក្យដំណៀល និងពាក្យប្រមាថនៅក្នុងសាសន៍របស់ខ្លួនចុះ ដោយព្រះយេហូវ៉ាទ្រង់ធ្វើឲ្យភ្លៅនាងរលួយ ហើយឲ្យពោះនាងហើមប៉ោងឡើង
22 ទឹកដែលនាំឲ្យត្រូវបណ្តាសានេះ នឹងចូលទៅក្នុងពោះនាង ព្រមទាំងធ្វើឲ្យពោះនាងហើមប៉ោងឡើង ហើយឲ្យភ្លៅនាងរលួយទៅ រួចស្ត្រីនោះត្រូវទទួលថា អាម៉ែន អាម៉ែន
23 ត្រូវឲ្យសង្ឃនោះកត់សេចក្ដីបណ្តាសាទាំងនេះ ចុះក្នុងសៀវភៅ ហើយយកទឹកល្វីងមកលុបចេញ
24 រួចត្រូវឲ្យនាងផឹកទឹកល្វីងដែលនាំឲ្យត្រូវបណ្តាសាទៅ ទឹកនោះនឹងចូលទៅក្នុងនាង ត្រឡប់ទៅជាល្វីង
25 រួចត្រូវឲ្យសង្ឃយកតង្វាយនោះ ដែលត្រូវខាងសេចក្ដីប្រចណ្ឌ ពីដៃនាងមកគ្រវីថ្វាយ នៅចំពោះព្រះយេហូវ៉ា ហើយយកទៅឯអាសនៈ
26 នោះត្រូវឲ្យសង្ឃយកម្សៅ ពីតង្វាយនោះ១ក្តាប់ ទុកជាសេចក្ដីរំឭកទៅដុតលើអាសនៈ រួចសឹមឲ្យនាងផឹកទឹកនោះ
27 កាលណាបានឲ្យផឹកទឹករួចហើយ បើនាងមានសៅហ្មងមែន ដោយបានក្បត់ប្ដី នោះទឹកដែលនាំឲ្យត្រូវបណ្តាសានឹងចូលទៅក្នុងនាង ត្រឡប់ទៅជាល្វីង ពោះនាងនឹងហើមប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ នាងនឹងទៅជាអ្នករងសេចក្ដីដំណៀលទៅក្នុងសាសន៍របស់ខ្លួន
28 តែបើមិនបានសៅហ្មងទេ គឺនាងបរិសុទ្ធស្អាតវិញ នោះនឹងបានរួច ហើយនិងមានកូនផង
29 នេះហើយជាច្បាប់ខាងឯសេចក្ដីប្រចណ្ឌ កាលណាស្ត្រីណា ដែលនៅក្រោមអំណាចប្ដី នឹងបែរចេញទៅក្បត់ប្ដីខ្លួនឲ្យមានសៅហ្មង
30 ឬបើមានមនុស្សណាកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ នោះត្រូវនាំនាងទៅឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយត្រូវឲ្យសង្ឃធ្វើសម្រេចតាមច្បាប់នេះគ្រប់
31 គឺយ៉ាងដូច្នោះ ដែលមនុស្សនោះនឹងបានវៀររួចពីសេចក្ដីទុច្ចរិត តែឯស្ត្រីនោះ ត្រូវទ្រាំទ្រនឹងអំពើដ៏លាមករបស់ខ្លួនវិញ។
ជំពូក 6
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាមនុស្សប្រុស ឬស្រីណានឹងញែកខ្លួនចេញ ដោយបន់បំណន់របស់ពួកន៉ាសារីត ដើម្បីនឹងញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា
3 នោះត្រូវញែកខ្លួនឲ្យផុតចេញពីស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះ ដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណានីមួយឡើយ ក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរ ទោះស្រស់ ឬក្រៀមផង
4 ក្នុងវេលាដែលញែកខ្លួនចេញដូច្នេះ នោះមិនត្រូវបរិភោគអ្វី ដែលធ្វើពីទំពាំងបាយជូរឡើយ ចាប់តាំងពីគ្រាប់ទៅដល់សំបកផង
5 នៅវេលាដែលញែកខ្លួនដោយបន់បំណន់ នោះមិនត្រូវទាំងឲ្យកាំបិតមកប៉ះសក់ផង ត្រូវឲ្យបានបរិសុទ្ធ ដរាបដល់បានសម្រេចកំណត់ដែលញែកខ្លួនចេញថ្វាយដល់ព្រះយេហូវ៉ា គឺត្រូវទុកឲ្យសក់ដុះវែង
6 នៅវេលាដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា នោះមិនត្រូវទៅជិតខ្មោចស្លាប់ណាមួយឡើយ
7 គឺមិនត្រូវឲ្យខ្លួនសៅហ្មងដោយព្រោះឪពុកម្តាយ ឬបងប្អូនប្រុសស្រី ក្នុងកាលដែលគេស្លាប់នោះឡើយ ដ្បិតជាប់ការញែកខ្លួនចេញថ្វាយព្រះហើយ
8 នៅវេលាដែលញែកខ្លួនចេញ នោះតែងជាបរិសុទ្ធដល់ព្រះយេហូវ៉ាជានិច្ច
9 បើមានមនុស្សណាស្លាប់ភ្លាម១រំពេចនៅជិតខ្លួន ធ្វើឲ្យខូចការញែកខ្លួនចេញ នោះត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានញែកជាស្អាតវិញ គឺត្រូវកោរសក់នៅថ្ងៃទី៧
10 រួចដល់ថ្ងៃទី៨ ត្រូវយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ
11 ត្រូវឲ្យសង្ឃថ្វាយ១ជាតង្វាយលោះបាប ហើយ១ទៀតជាតង្វាយដុត ដើម្បីឲ្យធួននឹងអ្នកនោះ ដោយព្រោះកំហុសដែលបានធ្វើពីដំណើរខ្មោចស្លាប់នោះ ព្រមទាំងញែកអ្នកនោះចេញជាបរិសុទ្ធនៅថ្ងៃនោះឯង
12 រួចត្រូវឲ្យអ្នកនោះបន់កំណត់ពេលវេលា ដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ាជាថ្មីទៀត ហើយត្រូវយកកូនចៀមអាយុ១ខួប មកសម្រាប់ជាតង្វាយ ដោយព្រោះការរំលង ដ្បិតថ្ងៃមុនទាំងប៉ុន្មានបានសាបសូន្យហើយ ពីព្រោះបានខូចសេចក្ដីបរិសុទ្ធខ្លួនហើយ។
13 នេះជាច្បាប់នៃពួកន៉ាសារីត ក្នុងកាលដែលកំណត់ញែកខ្លួនចេញនោះបានសម្រេចហើយ ត្រូវឲ្យនាំអ្នកនោះទៅឯមាត់ទ្វារត្រសាលជំនុំ
14 ហើយអ្នកនោះត្រូវថ្វាយតង្វាយរបស់ខ្លួន ដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោល១ឥតខ្ចោះអាយុ១ខួបសម្រាប់ជាតង្វាយដុត និងកូនចៀមញី១ឥតខ្ចោះអាយុ១ខួប សម្រាប់ជាតង្វាយលោះបាប ហើយចៀមឈ្មោល១ឥតខ្ចោះ សម្រាប់ជាតង្វាយមេត្រី
15 និងកញ្ច្រែង១ផ្ទុកដោយនំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយដោយប្រេង នំក្រៀបឥតដំបែរប្រោះដោយប្រេង ហើយតង្វាយម្សៅ និងតង្វាយច្រួចនោះផង
16 រួចត្រូវឲ្យសង្ឃយកទាំងអស់ ទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ព្រមទាំងតង្វាយលោះបាប និងតង្វាយដុតរបស់អ្នកនោះដែរ
17 ក៏ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ត្រូវឲ្យសង្ឃថ្វាយតង្វាយម្សៅ និងតង្វាយច្រួចដែរ
18 នោះអ្នកន៉ាសារីតត្រូវកោរសក់នៃការញែកខ្លួនចេញ នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចយកសក់ដែលបានទុកក្នុងវេលាញែកខ្លួនចេញនោះ ទៅដាក់លើភ្លើងដែលឆេះនៅក្រោមយញ្ញបូជានៃតង្វាយមេត្រី
19 ត្រូវឲ្យសង្ឃយកស្មាចៀមដែលស្ងោរឆ្អិនហើយ និងនំឥតដំបែ១ពីក្នុងកញ្ច្រែង ហើយនិងនំក្រៀបឥតដំបែ១ មកដាក់នៅដៃនៃអ្នកន៉ាសារីតនោះ ក្រោយដែលគេបានកោរសក់ហើយ
20 រួចត្រូវឲ្យសង្ឃគ្រវីរបស់ទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះជារបស់បរិសុទ្ធសម្រាប់សង្ឃនោះ ព្រមទាំងទ្រូងដែលគ្រវី និងស្មាដែលលើកចុះឡើងផង ក្រោយមក ទើបអ្នកន៉ាសារីតនោះ នឹងផឹកស្រាទំពាំងបាយជូរបាន។
21 នេះហើយជាច្បាប់ខាងឯពួកន៉ាសារីត ដែលបានបន់បំណន់ ហើយខាងឯតង្វាយ ដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ដោយព្រោះការញែកខ្លួនចេញ ក្រៅពីតង្វាយណាដែលគេយកមកបាន តាមបំណន់ដែលគេបន់នោះ គឺយ៉ាងនោះដែលត្រូវធ្វើតាមច្បាប់នៃការញែកខ្លួនចេញ។
22 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
23 ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោកថា ត្រូវឲ្យឯងរាល់គ្នាឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែលដោយពាក្យយ៉ាងនេះ គឺត្រូវពោលនឹងគេថា
24 សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង
25 សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង
26 សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបានសេចក្ដីសុខ
27 គឺយ៉ាងដូច្នោះដែលត្រូវដាក់ឈ្មោះអញលើពួកកូនចៅអ៊ីស្រាអែល ហើយអញនឹងឲ្យពរដល់គេ។
ជំពូក 7
1 រីឯនៅថ្ងៃដែលម៉ូសេបានដំឡើងរោងឧបោសថរួចជាស្រេច ហើយបានលាបប្រេងញែកចេញជាបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន និងអាសនៈ ហើយគ្រឿងនៃអាសនៈទាំងប៉ុន្មាន ដោយលាបប្រេង ញែកចេញបរិសុទ្ធ
2 នោះពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល គឺជាពួកមេលើវង្សានុវង្សរបស់ឪពុកគេ បានថ្វាយតង្វាយ អ្នកទាំងនោះជាកំពូលលើពូជអំបូរទាំងប៉ុន្មាន ដែលបានត្រួតលើការរាប់ពួកបណ្តាជនទាំងឡាយ
3 គេក៏យកតង្វាយរបស់ខ្លួនមកនៅចំពោះព្រះយេហូវ៉ា គឺរទេះផ្ទុរ៦ និងគោ១២ គឺ២នាក់ថ្វាយរទេះ១ ហើយម្នាក់ៗថ្វាយគោមួយៗ គេនាំយកតង្វាយនេះ មកនៅមុខរោងឧបោសថ។
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ម៉ូសេថា
5 ចូរទទួលពីគេចុះ ដើម្បីនឹងប្រើសម្រាប់ការងារនៃត្រសាលជំនុំ ត្រូវឲ្យឯងប្រគល់ទៅពួកលេវី តាមក្រសួងរបស់គេរៀងខ្លួន
6 ដូច្នេះ ម៉ូសេក៏ទទួលរទេះទាំងនោះ ព្រមទាំងគោផង ប្រគល់ឲ្យដល់ពួកលេវី
7 លោកឲ្យរទេះ២ និងគោ២នឹមទៅពួកកូនចៅគើសុន តាមក្រសួងគេ
8 ហើយរទេះ៤ និងគោ៤នឹម ទៅពួកកូនចៅម្រ៉ារី តាមក្រសួងគេ នៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុន ដ៏ជាសង្ឃ
9 តែមិនបានឲ្យដល់ពួកកូនចៅកេហាត់ទេ ពីព្រោះក្រសួងគេត្រូវខាងទីបរិសុទ្ធ គេត្រូវតែលីសែងវិញ។
10 ពួកដែលជាកំពូលទាំងនោះ ក៏ថ្វាយតង្វាយសម្រាប់បុណ្យឆ្លងអាសនៈ នៅថ្ងៃដែលលាបប្រេង គឺគេនាំយកតង្វាយគេមកនៅមុខអាសនៈ
11 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ត្រូវឲ្យពួកដែលជាកំពូលនេះថ្វាយតង្វាយរបស់គេ ក្នុង១ថ្ងៃម្នាក់ សម្រាប់បុណ្យឆ្លងអាសនៈ។
12 ឯអ្នកដែលថ្វាយតង្វាយរបស់ខ្លួន ក្នុងថ្ងៃមុនដំបូង នោះគឺណាសូន ជាកូនអ័មីន៉ាដាប់ ក្នុងពូជអំបូរយូដា
13 ហើយតង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
14 កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
15 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
16 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
17 ហើយគោឈ្មោល២ ចៀមឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ណាសូន ជាកូនអ័មីន៉ាដាប់។
18 នៅថ្ងៃទី២ នោះនេថានេល ជាកូនស៊ូហារ ជាកំពូលលើពូជអំបូរអ៊ីសាខារក៏ថ្វាយ
19 លោកថ្វាយតង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
20 កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
21 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
22 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
23 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់នេថានេល ជាកូនស៊ូហារ។
24 នៅថ្ងៃទី៣ នោះត្រូវជាអេលាប ជាកូនហេល៉ូន ជាកំពូលលើពួកកូនចៅសាប់យូល៉ូន
25 តង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេងសម្រាប់ជាតង្វាយម្សៅ
26 កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
27 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាងតង្វាយដុត
28 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
29 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អេលាប ជាកូនហេល៉ូន។
30 នៅថ្ងៃទី៤ នោះត្រូវជាអេលីស៊ើរ ជាកូនសេដេអ៊ើរជាកំពូលលើពួកកូនចៅរូបេន
31 តង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
32 កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
33 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
34 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
35 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អេលីស៊ើរ ជាកូនសេដេអ៊ើរ។
36 នៅថ្ងៃទី៥ នោះត្រូវជាស៊្លូមាល ជាកូនស៊ូរីសាដាយ ជាកំពូលលើពួកកូនចៅស៊ីម្មាន
37 តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
38 កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
39 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
40 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
41 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ស៊្លូមាល ជាកូនស៊ូរីសាដាយ។
42 នៅថ្ងៃទី៦ នោះត្រូវជាអេលាសាប់ ជាកូនដេហ៊ូអែល ជាកំពូលលើពួកកូនចៅកាឌ់
43 តង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
44 កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
45 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
46 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
47 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អេលាសាប់ ជាកូនដេហ៊ូអែល។
48 នៅថ្ងៃទី៧ នោះត្រូវជាអេលីសាម៉ា ជាកូនអាំមីហ៊ូត ជាកំពូលលើពួកកូនចៅអេប្រាអិម
49 តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
50 កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
51 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
52 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
53 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អេលីសាម៉ា ជាកូនអាំមីហ៊ូត។
54 នៅថ្ងៃទី៨ នោះត្រូវជាកាម៉ាលាល ជាកូនផ្តាស៊ើរ ជាកំពូលលើពួកកូនចៅម៉ាន៉ាសេ
55 តង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
56 កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
57 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សម្រាប់ជាតង្វាយដុត
58 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
59 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់កាម៉ាលាល ជាកូនផ្តាស៊ើរ។
60 នៅថ្ងៃទី៩ នោះត្រូវជាអ័ប៊ីដាន ជាកូនគីដាហូនី ជាកំពូលលើពួកកូនចៅបេនយ៉ាមីន
61 តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេងសម្រាប់ជាតង្វាយម្សៅ
62 កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
63 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សម្រាប់ជាតង្វាយដុត
64 ពពែឈ្មោះ១ សម្រាប់ជាតង្វាយលោះបាប
65 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អ័ប៊ីដាន ជាកូនគីដាហូនី។
66 នៅថ្ងៃទី១០ នោះត្រូវជាអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ជាកំពូលលើពួកកូនចៅដាន់
67 តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
68 កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
69 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សម្រាប់ជាតង្វាយដុត
70 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
71 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ។
72 នៅថ្ងៃទី១១ នោះត្រូវជាប៉ាគីហ៊ាល ជាកូនអុក្រាន ជាកំពូលលើពួកកូនចៅអេស៊ើរ
73 តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
74 កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
75 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សម្រាប់ជាតង្វាយដុត
76 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
77 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ប៉ាគីហ៊ាល ជាកូនអុក្រាន។
78 នៅថ្ងៃទី១២ នោះត្រូវជាអ័ហ៊ីរ៉ា ជាកូនអេណាន់ ជាកំពូលលើពួកកូនចៅណែបថាលី
79 តង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ
80 កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
81 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សម្រាប់ជាតង្វាយដុត
82 ពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប
83 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់អ័ហ៊ីរ៉ា ជាកូនអេណាន់។
84 នេះជាតង្វាយរបស់ពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល សម្រាប់បុណ្យឆ្លងអាសនៈ នៅថ្ងៃដែលលាបប្រេងនោះ រួមទាំងអស់គឺជាថាសប្រាក់១២ ចានគោមប្រាក់១២ កូនចានមាស១២
85 ឯថាសប្រាក់នីមួយៗមានទំងន់១៣០ដំឡឹង ហើយចានគោមនីមួយៗមានទំងន់៧០ដំឡឹង បូករួមប្រាក់ក្នុងគ្រឿងទាំងនោះទៅ ត្រូវជា២ពាន់៤០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ
86 ឯកូនចានមាស១២ដែលដាក់ពេញដោយកំញាន នោះនីមួយៗមានទំងន់១០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ រួមទំងន់មាសទាំងប៉ុន្មានក្នុងកូនចានទាំងនោះទៅត្រូវជា១២០ដំឡឹង
87 ឯសត្វទាំងប៉ុន្មានសម្រាប់ជាតង្វាយដុត នោះគឺគោឈ្មោល១២ ចៀមឈ្មោល១២ និងកូនចៀមឈ្មោល១២អាយុ១ខួប ព្រមទាំងតង្វាយម្សៅនោះផង ហើយពពែឈ្មោល១២ សម្រាប់ជាតង្វាយលោះបាប
88 ឯសត្វទាំងប៉ុន្មានសម្រាប់ជាតង្វាយមេត្រី នោះគឺគោឈ្មោល២៤ ចៀមឈ្មោល៦០ ពពែឈ្មោល៦០ និងកូនចៀមឈ្មោល៦០ អាយុ១ខួប នេះហើយជាតង្វាយសម្រាប់បុណ្យឆ្លងអាសនៈ ក្នុងពេលក្រោយដែលលាបប្រេងហើយ។
89 រួចកាលម៉ូសេបានចូលទៅទូលនឹងព្រះ ក្នុងត្រសាលជំនុំ នោះលោកឮសំឡេងមានព្រះបន្ទូលមកពីលើទីសន្តោសប្រោស ដែលនៅលើហឹបនៃសេចក្ដីបន្ទាល់ គឺពីកណ្តាលចេរូប៊ីនទាំង២ ហើយលោកក៏ទូលតបនឹងទ្រង់។
ជំពូក 8
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់អើរ៉ុនថា កាលណាឯងអុជចង្កៀងទាំង៧ នោះត្រូវឲ្យភ្លឺទៅខាងមុខជើងចង្កៀង
3 អើរ៉ុនក៏ធ្វើដូច្នោះ លោកអុជចង្កៀងទាំង៧ ឲ្យមានពន្លឺទៅខាងមុខជើងចង្កៀង ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
4 ឯរបៀបធ្វើជើងចង្កៀងនោះ គឺធ្វើពីមាស មានរចនាក្បាច់ ចាប់តាំងពីគល់រហូតដល់ផ្កា សុទ្ធតែជាវិចិត្រ ដោយក្បាច់ទាំងអស់ តាមគំរូដែលព្រះយេហូវ៉ាបានបង្ហាញមកម៉ូសេ លោកក៏ធ្វើជើងចង្កៀងយ៉ាងដូច្នោះ។
5 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
6 ចូរយកពួកលេវីពីពួកកូនចៅអ៊ីស្រាអែល ហើយញែកគេចេញជាស្អាត
7 គឺត្រូវឲ្យសម្អាតគេយ៉ាងដូច្នេះ ត្រូវប្រោះទឹកសម្អាតបាប ទៅលើគេ រួចឲ្យគេកោរសក់ និងរោមនៅខ្លួនចេញទាំងអស់ ត្រូវឲ្យបោកសម្លៀកបំពាក់ ហើយសម្អាតខ្លួនផង
8 រួចត្រូវឲ្យគេយកគោឈ្មោលស្ទាវ១ ព្រមទាំងតង្វាយម្សៅ គឺជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង ហើយយកគោឈ្មោលស្ទាវ១ទៀត សម្រាប់ជាតង្វាយលោះបាប
9 រួចត្រូវនាំពួកលេវីមកនៅមុខត្រសាលជំនុំ ហើយប្រមូលពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មក
10 នោះត្រូវនាំពួកលេវីមកនៅចំពោះព្រះយេហូវ៉ា ឲ្យពួកកូនចៅអ៊ីស្រាអែលដាក់ដៃលើគេ
11 រួចត្រូវឲ្យអើរ៉ុនថ្វាយពួកលេវី ទុកជាតង្វាយរបស់ពួកកូនចៅអ៊ីស្រាអែល នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានធ្វើការងារថ្វាយព្រះយេហូវ៉ា
12 នោះត្រូវឲ្យពួកលេវីដាក់ដៃលើក្បាលគោទាំង២នោះ ហើយត្រូវឲ្យឯង ថ្វាយ១ជាតង្វាយលោះបាប និង១ទៀតជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងពួកលេវី
13 រួចត្រូវឲ្យឯងនាំពួកលេវីទៅឈរនៅមុខអើរ៉ុន និងពួកកូនលោក ព្រមទាំងថ្វាយគេទុកជាតង្វាយដល់ព្រះយេហូវ៉ា
14 គឺយ៉ាងនោះហើយ ដែលត្រូវឲ្យឯងញែកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវបានជារបស់ផងអញ
15 ក្រោយនោះមក គេត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ ត្រូវឲ្យឯងសម្អាតគេ ហើយថ្វាយគេជាតង្វាយចុះ
16 ដ្បិតបានថ្វាយគេមកដាច់ជារបស់ផងអញ ពីពួកកូនចៅអ៊ីស្រាអែលហើយ អញក៏បានទទួលគេស្នងអស់ទាំងកូន ដែលកើតពីពោះម្តាយមុនគេបង្អស់ គឺស្នងអស់ទាំងកូនច្បងនៃពួកកូនចៅអ៊ីស្រាអែល
17 ដ្បិតអស់ទាំងកូនច្បងនៃពួកកូនចៅអ៊ីស្រាអែល ជារបស់ផងអញ ទោះទាំងមនុស្សទាំងសត្វផង គឺនៅថ្ងៃដែលបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកគេចេញ ទុកសម្រាប់អញហើយ
18 តែអញបានយកពួកលេវីស្នងអស់ទាំងកូនច្បង ក្នុងពួកកូនចៅអ៊ីស្រាអែលវិញ
19 ហើយបានយកពួកលេវីពីពួកកូនចៅអ៊ីស្រាអែល ឲ្យដល់អើរ៉ុន និងពួកកូនលោក ដើម្បីនឹងទទួលក្រសួងរបស់ពួកកូនចៅអ៊ីស្រាអែលក្នុងត្រសាលជំនុំ ហើយឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែលផង ដើម្បីកុំឲ្យគេកើតមានសេចក្ដីវេទនាណា ក្នុងកាលដែលគេចូលទៅជិតទីបរិសុទ្ធនោះឡើយ។
20 ឯម៉ូសេ និងអើរ៉ុន ហើយពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏ធ្វើដល់ពួកលេវីតាមដែលព្រះយេហូវ៉ាបានបង្គាប់មកពីដំណើរគេ គឺបានធ្វើសម្រេចតាមបង្គាប់នោះឯង
21 ពួកលេវីគេសម្អាតខ្លួន ព្រមទាំងបោកសម្លៀកបំពាក់របស់គេផង រួចអើរ៉ុនក៏ថ្វាយគេជាតង្វាយនៅចំពោះព្រះយេហូវ៉ា ទាំងធ្វើឲ្យធួននឹងគេ ដើម្បីឲ្យគេបានស្អាត
22 ក្រោយនោះមក ពួកលេវីក៏ចូលទៅធ្វើការងាររបស់ខ្លួនក្នុងត្រសាលជំនុំ នៅមុខអើរ៉ុន និងពួកកូនលោក ដូចជាព្រះយេហូវ៉ាបានបង្គាប់មកពីដំណើរគេ គឺបានធ្វើសម្រេចដល់គេយ៉ាងដូច្នោះ។
23 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
24 នេះជាក្រសួងរបស់ពួកលេវី គឺត្រូវឲ្យគេចូលទៅធ្វើការងារក្នុងត្រសាលជំនុំ ចាប់តាំងពីអាយុ២៥ឆ្នាំឡើងទៅលើ
25 ដល់អាយុ៥០ឆ្នាំ នោះត្រូវឲ្យគេឈប់ពីក្រសួងរបស់គេចេញ មិនត្រូវធ្វើការងារនោះទៀតឡើយ
26 គេនឹងគ្រាន់តែជួយបងប្អូនគេ នៅក្នុងត្រសាលជំនុំ ដើម្បីរក្សាបញ្ញើប៉ុណ្ណោះ តែមិនធ្វើការងារទេ គឺយ៉ាងនោះហើយដែលឯងត្រូវតម្រូវការងារដល់ពួកលេវី។
ជំពូក 9
1 នៅខែចេត្រក្នុងឆ្នាំទី២ រាប់តាំងពីគេចេញពីស្រុកអេស៊ីព្ទមក នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ នៅត្រង់ទីរហោស្ថានស៊ីណាយថា
2 ត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលធ្វើបុណ្យរំលងនៅវេលាកំណត់ដែរ
3 គឺនៅថ្ងៃ១៤ខែនេះឯង ដល់ល្ងាចត្រូវឲ្យធ្វើបុណ្យនោះនៅវេលាកំណត់ ត្រូវតែធ្វើតាមរបៀប និងច្បាប់ ហើយបញ្ញត្តនៃបុណ្យនោះគ្រប់Chapter
4 ម៉ូសេក៏បង្គាប់ពួកកូនចៅអ៊ីស្រាអែលឲ្យធ្វើបុណ្យរំលង
5 ដូច្នេះ គេក៏ធ្វើបុណ្យនោះត្រង់ទីរហោស្ថានស៊ីណាយ នៅថ្ងៃ១៤ខែចេត្រ នៅវេលាពេលល្ងាច តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គឺពួកកូនចៅអ៊ីស្រាអែលបានធ្វើសម្រេចយ៉ាងដូច្នោះ។
6 រីឯមនុស្សខ្លះ គេមានសៅហ្មងដោយខ្មោចស្លាប់ម្នាក់ បានជាគេធ្វើបុណ្យរំលងនៅថ្ងៃនោះមិនបាន គេក៏មកឯម៉ូសេ និងអើរ៉ុន នៅថ្ងៃនោះ
7 រួចជម្រាបលោកថា យើងរាល់គ្នាមានសៅហ្មងដោយខ្មោចស្លាប់ម្នាក់ ហេតុអ្វីបានជាឃាត់មិនឲ្យយើងខ្ញុំយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា នៅពេលកំណត់ ជាមួយនឹងពួកកូនចៅអ៊ីស្រាអែលផង
8 នោះម៉ូសេប្រាប់គេថា ចាំសិន ទំរាំខ្ញុំឮសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ពីដំណើរអ្នករាល់គ្នាជាយ៉ាងណា។
9 ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេ
10 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើសិនជាមនុស្សណាក្នុងពួកឯងរាល់គ្នា ឬក្នុងពូជតំណឯងតទៅ មានសៅហ្មងដោយខ្មោចស្លាប់ ឬគេដើរដំណើរទៅឆ្ងាយក្តី ក៏គង់តែត្រូវធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ
11 គឺត្រូវឲ្យគេធ្វើនៅពេលល្ងាច ក្នុងថ្ងៃ១៤ ខែពិសាខវិញ ត្រូវឲ្យគេបរិភោគបុណ្យនោះជាមួយនឹងនំបុ័ងឥតដំបែរ ហើយនិងបន្លែល្វីង
12 មិនត្រូវឲ្យទុកអ្វីដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឲ្យសោះ គឺត្រូវធ្វើតាមរបៀបបុណ្យរំលងគ្រប់Chapter
13 តែឯមនុស្សណាដែលស្អាត ឥតមានដំណើរទៅឯណា ហើយខានធ្វើបុណ្យរំលង មនុស្សនោះត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកតង្វាយ មកថ្វាយដល់ព្រះយេហូវ៉ានៅវេលាកំណត់ មនុស្សនោះនឹងត្រូវទ្រាំទ្រក្នុងអំពើបាបរបស់ខ្លួន
14 បើសិនជាមនុស្សប្រទេសក្រៅ ដែលនៅជាមួយនឹងឯងរាល់គ្នា គេចង់ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យគេធ្វើតាមរបៀប និងបញ្ញត្តច្បាប់របស់បុណ្យរំលងនេះចុះ មានច្បាប់តែ១ទេ ដែលសម្រាប់ទាំងអ្នកប្រទេសក្រៅ និងអ្នកកើតក្នុងស្រុកផង។
15 នៅថ្ងៃដែលបានដំឡើងរោងឧបោសថ នោះពពកក៏មកគ្របរោងឧបោសថ គឺជាត្រសាលនៃសេចក្ដីបន្ទាល់ ហើយនៅពេលល្ងាច មានភាពដូចជាភ្លើងវិញ រហូតដល់ព្រឹក
16 ក៏មានដូច្នោះនៅជានិច្ច គឺមានពពកគ្របរោងឧបោសថ ហើយនៅពេលយប់ មានដូចជាភ្លើងវិញ
17 បើកាលណាពពកឡើងផុតពីត្រសាល នោះពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅ ហើយនៅកន្លែងណាដែលពពកឈប់ នោះពួកកូនចៅអ៊ីស្រាអែលក៏ដំឡើងត្រសាលនៅទីនោះ
18 ដូច្នេះ គឺតាមបង្គាប់ព្រះយេហូវ៉ាដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរទៅ ហើយក៏តាមបង្គាប់ព្រះយេហូវ៉ាដែលគេឈប់ដំឡើងត្រសាលនៅ បើពពកនៅលើរោងឧបោសថជាយូរប៉ុណ្ណា នោះគេក៏ចេះតែនៅជាដរាបទៅប៉ុណ្ណោះឯង
19 កាលណាពពកនៅលើរោងឧបោសថជាយូរថ្ងៃ នោះពួកកូនចៅអ៊ីស្រាអែលគេក៏រក្សាបញ្ញើរបស់ព្រះយេហូវ៉ា ឥតមានធ្វើដំណើរទៅឯណាទេ
20 ជួនកាលពពកនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏តាំងនៅតាមបង្គាប់ព្រះយេហូវ៉ា រួចដែលចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ
21 ហើយជួនកាលពពកគ្រាន់តែនៅពីល្ងាចដល់ព្រឹក រួចព្រឹកឡើង កាលណាបានឡើងផុតទៅ នោះគេក៏ចេញដំណើរទៅ កាលណាពពកបានឡើងផុតទៅ ទោះបើជាពេលថ្ងៃ ឬយប់ក្តី គង់តែគេក៏ចេញដំណើរទៅដែរ
22 ឬបើជា២ថ្ងៃ ឬ១ខែ ឬ១ឆ្នាំ ដែលពពកនៅជាប់លើរោងឧបោសថឥតរើទៅឯណា នោះពួកកូនចៅអ៊ីស្រាអែលក៏ចេះតែនៅទីនោះជាដរាប ឥតធ្វើដំណើរទៅឯណាឡើយ តែវេលាណាដែលពពកឡើងផុតវិញ នោះទើបគេចេញដំណើរទៅ
23 គឺតាមតែបង្គាប់ព្រះយេហូវ៉ាដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ គេក៏ស្តាប់បង្គាប់នៃព្រះយេហូវ៉ា តាមដែលទ្រង់មានព្រះបន្ទូលមកដោយសារម៉ូសេ។
ជំពូក 10
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
2 ចូរយកប្រាក់មកផែ ធ្វើជាត្រែ២សម្រាប់ឯង ត្រូវប្រើត្រែនោះសម្រាប់នឹងផ្លុំហៅពួកជំនុំឲ្យមូលគ្នា ហើយនិងសម្រាប់ឲ្យបណ្តាជនធ្វើដំណើរទៅ
3 កាលណាគេផ្លុំឡើង នោះពួកជំនុំទាំងអស់គ្នាត្រូវប្រជុំមកឯឯង ត្រង់មាត់ទ្វារត្រសាលជំនុំ
4 បើផ្លុំតែម្តង នោះពួកដែលជាកំពូល គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ត្រូវប្រជុំគ្នាមកឯឯង
5 កាលណាផ្លុំដោយសំឡេងរន្ថាន់១ដង នោះពួកដែលដំឡើងត្រសាលខាងកើតត្រូវចេញដំណើរទៅ
6 ហើយកាលណាផ្លុំដោយសំឡេងរន្ថាន់ម្តងទៀត នោះពួកដែលដំឡើងត្រសាលនៅខាងត្បូង ត្រូវចេញដំណើរទៅ ត្រូវផ្លុំឲ្យមានសំឡេងរន្ថាន់ ដើម្បីឲ្យគេធ្វើដំណើរទៅដូច្នេះ
7 តែកាលណាត្រូវប្រជុំពួកជំនុំ នោះត្រូវផ្លុំដែរ តែឥតមានសំឡេងរន្ថាន់ទេ
8 ត្រូវឲ្យពួកកូនចៅអើរ៉ុនដ៏ជាពួកសង្ឃផ្លុំត្រែនោះ ហើយត្រែនោះឯងជាបញ្ញត្តច្បាប់ដល់ឯងរាល់គ្នា នៅអស់កល្បជានិច្ច គ្រប់ទាំងតំណតទៅ
9 បើកាលណាឯងរាល់គ្នាចេញទៅច្បាំងនឹងពួកខ្មាំងសត្រូវ ដែលមកសង្កត់សង្កិនក្នុងស្រុករបស់ឯង នោះត្រូវផ្លុំត្រែឲ្យមានសំឡេងស្លន់ ទើបនឹងមានសេចក្ដីនឹករឭកពីឯងរាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ហើយនិងមានសេចក្ដីសង្គ្រោះ ឲ្យឯងរាល់គ្នារួចពីខ្មាំងសត្រូវចេញ
10 រីឯនៅថ្ងៃអំណរ និងនៅថ្ងៃបុណ្យដ៏មុតមាំរបស់ឯងរាល់គ្នា ហើយនៅថ្ងៃចូលខែ នោះឯងត្រូវផ្លុំត្រែពីលើតង្វាយដុត និងយញ្ញបូជា នៃតង្វាយមេត្រីរបស់ឯង នោះនឹងមានសេចក្ដីរំឭកដល់ឯងរាល់គ្នា នៅចំពោះព្រះនៃឯង អញនេះហើយ គឺយេហូវ៉ា ជាព្រះនៃឯង។
11 ដល់ថ្ងៃ២០ ខែពិសាខ ក្នុងឆ្នាំទី២ នោះពពកក៏ឡើងផុតពីរោងឧបោសថផងសេចក្ដីបន្ទាល់
12 រួចពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរចេញពីទីរហោស្ថានស៊ីណាយ ដើរទៅតាមរបៀបដែលគេដើរមុនក្រោយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន
13 នៅជាន់មុនដំបូងនោះ គេចេញដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ា ដោយសារម៉ូសេ
14 ឯទី១ នោះមានទង់ជ័យនៃទីដំឡើងត្រសាលរបស់ពួកកូនចៅយូដា នាំគ្នាចេញទៅតាមពួកកងគេ មានណាសូន ជាកូនអ័មីន៉ាដាប់ត្រួតលើពួកកងគេ
15 ហើយនេថានេលជាកូនស៊ូហារ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអ៊ីសាខារ
16 និងអេលាប ជាកូនហេល៉ូន ត្រួតលើពួកកងនៃពូជអំបូរកូនចៅសាប់យូល៉ូន
17 នោះបានរុះរោងឧបោសថ ហើយពួកកូនចៅគើសុន និងពួកកូនចៅម្រ៉ារី ក៏ចេញទៅទាំងលីសែងរោងនោះ
18 បន្ទាប់មក មានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកកូនចៅរូបេន នាំគ្នាចេញទៅតាមពួកកងគេ មានអេលីស៊ើរ ជាកូនសេដេអ៊ើរត្រួតលើពួកកងគេ
19 ហើយស៊្លូមាលជាកូនស៊ូរីសាដាយត្រួតលើពួកកងរបស់ពូជអំបូរកូនចៅស៊ីម្មាន
20 និងអេលាសាប់ ជាកូនដេហ៊ូអែល ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅកាឌ់
21 រួចមក ពួកកេហាត់ក៏ចេញទៅទាំងលីសែងទីបរិសុទ្ធ ហើយពួកមុននោះក៏ដំឡើងរោងឧបោសថឲ្យទាន់គេមកដល់
22 រួចមានទង់ជ័យទីដំឡើងត្រសាលនៃពួកកូនចៅអេប្រាអិម នាំគ្នាចេញទៅ តាមពួកកងគេ មានអេលីសាម៉ា ជាកូនអាំមីហ៊ូត ត្រួតលើពួកកងគេ
23 ហើយកាម៉ាលាល ជាកូនផ្តាស៊ើរ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅម៉ាន៉ាសេ
24 និងអ័ប៊ីដាន ជាកូនគីដាហូនី ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅបេនយ៉ាមីន
25 រួចមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកកូនចៅដាន់ នាំគ្នាចេញទៅតាមពួកកងគេ មានអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ត្រួតលើពួកកងគេជាខាងក្រោយបង្អស់
26 ហើយប៉ាគីហ៊ាល ជាកូនអុក្រានត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអេស៊ើរ
27 និងអ័ហ៊ីរ៉ា ជាកូនអេណាន់ ត្រួតលើពួកកង របស់ពូជអំបូរកូនចៅណែបថាលី
28 គឺយ៉ាងនេះហើយដែលពួកកូនចៅអ៊ីស្រាអែលតែងធ្វើដំណើរទៅ គេចេញដើរទៅតាមពួកកងគេរៀងខ្លួន។
29 រីឯម៉ូសេលោកជម្រាបហូបាប់ កូនរេហួល សាសន៍ម៉ាឌាន ដែលជាឪពុកក្មេកលោកថា យើងខ្ញុំធ្វើដំណើរទៅឯកន្លែង ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ឯងរាល់គ្នា ដូច្នេះ សូមអញ្ជើញទៅជាមួយនឹងយើងខ្ញុំចុះ នោះនឹងមានប្រយោជន៍ដល់លោកឪពុក ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្ដីយ៉ាងល្អ ពីដំណើរសាសន៍អ៊ីស្រាអែល
30 តែលោកឆ្លើយថា អញមិនទៅទេ អញនឹងត្រឡប់ទៅឯស្រុកអញវិញ ដើម្បីនៅជាមួយនឹងញាតិសន្តានរបស់អញ
31 តែម៉ូសេអង្វរថា សូមកុំឲ្យលោកឪពុកចោលយើងខ្ញុំឡើយ ដ្បិតលោកជាអ្នកស្គាល់អស់ទាំងទីកន្លែង ដែលយើងខ្ញុំត្រូវដំឡើងត្រសាល នៅក្នុងទីរហោស្ថាននេះ ដូច្នេះ លោកនឹងបានដូចជាភ្នែកដល់យើងខ្ញុំ
32 បើសិនលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំ នោះការល្អអ្វីដែលព្រះយេហូវ៉ានឹងប្រោសដល់យើងខ្ញុំយ៉ាងណា នោះយើងខ្ញុំក៏ផ្តល់ជូនលោកយ៉ាងនោះដែរ។
33 គេក៏ចេញពីភ្នំនៃព្រះយេហូវ៉ា ធ្វើដំណើរទៅអស់៣ថ្ងៃ ហើយហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ក៏ទៅមុខគេទាំង៣ថ្ងៃនោះ ដើម្បីនឹងរកទីកន្លែងឲ្យគេឈប់សម្រាក
34 ក៏មានពពកនៃព្រះយេហូវ៉ានៅពីលើគេ នៅពេលថ្ងៃ ចាប់តាំងពីពេលដែលគេចេញដំណើរពីទីដំឡើងត្រសាលនោះទៅ
35 រីឯវេលាណាដែលហឹបចេញទៅ នោះម៉ូសេតែងទូលថា ឱព្រះយេហូវ៉ាអើយ សូមក្រោកឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យពួកអ្នកដែលស្អប់ទ្រង់ ត្រូវរត់នៅចំពោះទ្រង់
36 លុះវេលាដែលហឹបឈប់វិញ នោះលោកទូលថា ឱព្រះយេហូវ៉ាអើយ សូមត្រឡប់មកឯពួកអ៊ីស្រាអែលទាំងសល់សែនវិញ។
ជំពូក 11
1 ឯពួកបណ្តាជនគេរទូរទាំ ហើយសេចក្ដីនោះក៏អាក្រក់ នៅព្រះកាណ៌នៃព្រះយេហូវ៉ា កាលទ្រង់បានឮ នោះសេចក្ដីខ្ញាល់ទ្រង់ក៏កាត់ឡើង ហើយភ្លើងនៃទ្រង់បានឆេះនៅកណ្តាលពួកគេ ទាំងឆេះបំផ្លាញនៅចុងបំផុតនៃទីដំឡើងត្រសាលទៅ
2 នោះបណ្តាជនក៏ស្រែករកម៉ូសេ ហើយលោកអធិស្ឋានដល់ព្រះយេហូវ៉ា រួចភ្លើងបានរលត់ទៅ
3 ដូច្នេះ គេហៅទីនោះថា តាបេរ៉ា ពីព្រោះភ្លើងនៃព្រះយេហូវ៉ាបានឆេះក្នុងពួកគេ។
4 រីឯពួកសាសន៍ដទៃ ដែលនៅលាយឡំជាមួយនឹងពួកកូនចៅអ៊ីស្រាអែល គេក៏នឹកចង់បានម្ហូបជាខ្លាំងពន់ពេក ហើយពួកកូនចៅអ៊ីស្រាអែលក៏យំម្តងទៀតតាមគេដែរ ដោយពាក្យថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ
5 យើងនឹករំឭកពីត្រីដែលយើងបានបរិភោគនៅស្រុកអេស៊ីព្ទជាឥតថ្លៃ ហើយពីត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមសំឡ និងខ្ទឹមសផង
6 តែឥឡូវនេះ យើងរីងស្លាប់ហើយ ដ្បិតគ្មានអ្វីសោះ មានតែនំម៉ាន៉ា ដែលនៅចំពោះភ្នែកយើងនេះប៉ុណ្ណោះ
7 រីឯនំម៉ាន៉ានោះ មានភាពដូចជាគ្រាប់ល្ង មានសម្បុរដូចជាកែវមុក្តា
8 ពួកបណ្តាជនក៏ចេញទៅរើសយកមក កិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចំអិនក្នុងឆ្នាំងធ្វើជានំ ក៏មានរសជាតិដូចជារសជាតិនៃប្រេងថ្មី
9 នៅវេលាយប់ កាលទឹកសន្សើមធ្លាក់មកលើទីដំឡើងត្រសាល នោះនំម៉ាន៉ាក៏ធ្លាក់មកជាមួយ
10 ម៉ូសេក៏ឮបណ្តាជនយំ នៅគ្រប់ទាំងគ្រួសារគេ គឺគ្រប់គ្នានៅមាត់ទ្វារត្រសាលរបស់ខ្លួន នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើងជាខ្លាំង ហើយម៉ូសេក៏អន់ចិត្តដែរ
11 រួចម៉ូសេទូលដល់ព្រះយេហូវ៉ាថា ហេតុអ្វីបានជាទ្រង់ធ្វើទុក្ខដល់ទូលបង្គំ ជាអ្នកបម្រើទ្រង់ដូច្នេះ ហេតុអ្វីបានជាទូលបង្គំមិនបានប្រកបដោយព្រះគុណនៃទ្រង់ គឺទ្រង់បានផ្ទុកមនុស្សទាំងនេះជាបន្ទុកលើទូលបង្គំវិញ
12 តើទូលបង្គំជាឪពុកនៃមនុស្សទាំងនេះឬ តើទូលបង្គំបានបង្កើតគេមកឬអី បានជាទ្រង់មានព្រះបន្ទូល ចូរបីគេ ដូចជាមេដោះបីកូនដែលនៅបៅ នាំទៅឯស្រុកដែលទ្រង់បានស្បថថា នឹងឲ្យដល់ពួកអយ្យកោគេដូច្នេះ
13 តើទូលបង្គំនឹងបានសាច់ពីណាមក ឲ្យមនុស្សទាំងនេះបរិភោគបាន ដ្បិតគេយំតាមទូលបង្គំថា ចូរឲ្យសាច់មកយើងបរិភោគផង
14 រូបទូលបង្គំតែម្នាក់ឯង នឹងបីទ្រមនុស្សទាំងនេះមិនបានទេ ដ្បិតគេជាបន្ទុកធ្ងន់ហួសកម្លាំងទូលបង្គំហើយ
15 បើទ្រង់ប្រព្រឹត្តនឹងទូលបង្គំយ៉ាងដូច្នេះ ហើយបើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិត នោះសូមសម្លាប់ទូលបង្គំទៅវិញចុះ ដើម្បីកុំឲ្យទូលបង្គំនៅឃើញសេចក្ដីវេទនា របស់ទូលបង្គំទៀត។
16 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរប្រមូល៧០នាក់ពីពួកចាស់ទុំសាសន៍អ៊ីស្រាអែល ដែលឯងដឹងថា ជាចាស់ទុំក្នុងបណ្តាជន និងជានាយកត្រួតត្រាលើគេមែន ឲ្យគេមកឯអញ ត្រូវនាំគេមកឯត្រសាលជំនុំ ឲ្យឈរនៅទីនោះជាមួយនឹងឯង
17 អញនឹងចុះមកនិយាយនឹងឯង ហើយនិងចែកព្រះវិញ្ញាណដែលសណ្ឋិតលើឯងទៅដាក់លើគេផង នោះគេនឹងជួយផ្ទុកនូវបន្ទុកបណ្តាជននេះជាមួយនឹងឯង ដើម្បីកុំឲ្យឯងត្រូវផ្ទុកតែម្នាក់ឯងឡើយ
18 ត្រូវឲ្យឯងប្រាប់ដល់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ឲ្យទាន់នៅថ្ងៃស្អែក នោះនឹងបានសាច់បរិភោគហើយ ដ្បិតឯងរាល់គ្នាបានយំដាក់ព្រះកាណ៌នៃព្រះយេហូវ៉ាថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ ដ្បិតដែលយើងនៅស្រុកអេស៊ីព្ទនៅឡើយ នោះស្រួលណាស់ ដូច្នេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់មក ហើយឯងរាល់គ្នានឹងបរិភោគផង
19 មិនមែនត្រឹមតែ១ថ្ងៃ ២ថ្ងៃ ឬ៥ថ្ងៃ ១០ថ្ងៃ ឬ២០ថ្ងៃប៉ុណ្ណោះទេ
20 គឺឯងរាល់នឹងបរិភោគពេញ១ខែវិញ ទាល់តែសាច់នោះចេញតាមរន្ធច្រមុះឯងមក ហើយឯងនឹងធុញទ្រាន់ចំពោះសាច់នោះ ពីព្រោះឯងរាល់គ្នាបានជិនណាយចិត្តនឹងព្រះយេហូវ៉ា ដែលទ្រង់គង់កណ្តាលពួកឯង ហើយបានយំនៅចំពោះទ្រង់ថា ហេតុអ្វីបានជាយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកដូច្នេះ។
21 រួចម៉ូសេទូលសួរថា បណ្តាមនុស្សដែលទូលបង្គំនៅជាមួយនេះ មានពួកថ្មើរជើងចំនួន៦សែននាក់ ដូច្នេះ ទ្រង់មានព្រះបន្ទូលថា នឹងឲ្យសាច់ដល់គេគ្រប់គ្នា ឲ្យបានបរិភោគពេញ១ខែឬ
22 តើត្រូវសម្លាប់ហ្វូងសត្វទាំងធំទាំងតូច ឲ្យល្មមដល់គេឬអី ឬត្រូវប្រមូលត្រីក្នុងសមុទ្រទាំងអស់មក ឲ្យល្មមដល់គេដែរ
23 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងម៉ូសេថា តើព្រះហស្តព្រះយេហូវ៉ាបានរួញខ្លីឬអី ឥឡូវនេះ ឯងនឹងឃើញពិត បើពាក្យអញថានឹងកើតមកដល់ឯងមែន ឬមិនមែន។
24 ម៉ូសេក៏នាំយកព្រះបន្ទូលនៃព្រះយេហូវ៉ា ចេញទៅប្រាប់ដល់បណ្តាជន រួចលោកប្រមូលពួកចាស់ទុំនៃបណ្តាជន៧០នាក់ មកដាក់ឲ្យឈរនៅជុំវិញត្រសាលជំនុំ
25 នោះព្រះយេហូវ៉ាទ្រង់យាងចុះមកក្នុងពពក មានព្រះបន្ទូលនឹងលោក រួចក៏ចែកព្រះវិញ្ញាណ ដែលសណ្ឋិតលើលោកទៅដាក់លើពួកចាស់ទុំទាំង៧០នាក់នោះផង កាលព្រះវិញ្ញាណបានសណ្ឋិតលើគេហើយ នោះស្រាប់តែគេទាយទំនាយម្តង តែមិនបានទាយតទៅមុខទៀតទេ។
26 រីឯមានពួកគេ២នាក់ រារង់នៅឯទីដំឡើងត្រសាល ១ឈ្មោះអែលដាត ១ទៀតឈ្មោះមីដាត ជាពួកអ្នកដែលចុះឈ្មោះរួចហើយ តែមិនបានចេញទៅឯរោងឧបោសថទេ ព្រះវិញ្ញាណក៏សណ្ឋិតលើគេដែរ ហើយគេទាយនៅក្នុងទីដំឡើងត្រសាល
27 នោះមានមនុស្សកំលោះម្នាក់រត់ទៅជម្រាបម៉ូសេពីរឿងនោះថា អែលដាត និងមីដាត គេកំពុងតែទាយនៅក្នុងទីដំឡើងត្រសាល
28 រួចយ៉ូស្វេ ជាកូននុន ដែលជាអ្នកជំនិតរបស់ម៉ូសេ តាំងពីកំលោះមកក៏និយាយថា លោកម្ចាស់ខ្ញុំអើយ សូមហាមគេទៅ
29 តែម៉ូសេឆ្លើយថា តើឯងច្រណែនជំនួសអញឬអី អញសុខចិត្តឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ាចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់លើគេគ្រប់គ្នាចុះ
30 នោះម៉ូសេ ព្រមទាំងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏នាំគ្នាត្រឡប់ទៅឯទីដំឡើងត្រសាលវិញ។
31 នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់បក់នាំសុទ្ធតែសត្វក្រួចពីសមុទ្រមក ឲ្យរាចចេញនៅគ្រប់ជុំវិញទីដំឡើងត្រសាល មានចម្ងាយដើរ១ថ្ងៃខាងណេះ ហើយ១ថ្ងៃខាងណោះ នៅព័ទ្ធជុំវិញ ហើយកំពស់ពីដីឡើង ប្រហែលជា២ហត្ថ
32 ឯបណ្តាជនទាំងឡាយ គេក៏ក្រោកឡើង ឈរចាប់ក្រួចពេញ១ថ្ងៃ១យប់នោះ ហើយ១ថ្ងៃស្អែកទៀត អ្នកណាដែលចាប់បានតិចជាងគេ នោះបានដល់១០ហាប រួចគេហាលសាច់សត្វទាំងនោះ នៅគ្រប់ជុំវិញទីដំឡើងត្រសាលទុកសម្រាប់ខ្លួនគេ
33 តែកាលសាច់នោះកំពុងតម្កល់នៅនាធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលក្តៅឡើងទាស់នឹងគេ ហើយទ្រង់វាយបណ្តាជនទាំងឡាយ ដោយសេចក្ដីវេទនាយ៉ាងធំ
34 ឯឈ្មោះកន្លែងនោះគេក៏ហៅថា គីប្រុតហាតាវ៉ា ពីព្រោះនៅទីនោះ គេបានកប់ខ្មោចនៃពួកអ្នកដែលនឹកប៉ងប្រាថ្នានោះ
35 រួចបណ្តាជនគេធ្វើដំណើរពីគីប្រុត-ហាតាវ៉ា ទៅដល់ហាសិរ៉ូត ហើយក៏ឈប់នៅត្រង់ហាសិរ៉ូតនោះ។
ជំពូក 12
1 រីឯម៉ារាម និងអើរ៉ុន គេនិយាយទំនាស់នឹងម៉ូសេ ពីរឿងស្រីសាសន៍គូសដែលលោកបានយក ដ្បិតលោកបានយកស្រីសាសន៍គូសម្នាក់ ធ្វើជាប្រពន្ធ
2 គឺគេនិយាយថា តើព្រះយេហូវ៉ាបានមានព្រះបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានព្រះបន្ទូលនឹងយើងដែរទេឬអី ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យនោះ
3 (រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី)។
4 នោះលោតែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកម៉ូសេ អើរ៉ុន ហើយនិងម៉ារាមថា ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ
5 ព្រះយេហូវ៉ាទ្រង់ក៏ចុះមកក្នុងបង្គោលពពក ឈរនៅត្រង់មាត់ទ្វារត្រសាល មានព្រះបន្ទូលហៅចំពោះអើរ៉ុន និងម៉ារាម រួចគេក៏ចេញមក
6 ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរស្តាប់អញចុះ បើមានហោរាណានៅក្នុងពួកឯងរាល់គ្នា នោះអញដ៏ជាព្រះយេហូវ៉ា អញនឹងឲ្យអ្នកនោះស្គាល់អញក្នុងការជាក់ស្តែង ហើយអញនឹងនិយាយនឹងអ្នកនោះ ដោយការពន្យល់សប្តិ
7 ឯម៉ូសេជាអ្នកបម្រើអញ នោះអញមិនធ្វើដូច្នោះទេ ព្រោះជាអ្នកស្មោះត្រង់ក្នុងផ្ទះរបស់អញទាំងមូល
8 អញនឹងនិយាយផ្ទាល់មាត់នឹងលោកយ៉ាងច្បាស់វិញ គឺមិនមែនដោយប្រស្នាទេ លោកនឹងបានឃើញរូបអង្គនៃព្រះយេហូវ៉ាផង ចុះហេតុអ្វីបានជាឯងហ៊ាននិយាយទំនាស់នឹងម៉ូសេ ជាអ្នកបម្រើអញដូច្នេះ។
9 សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងអ្នកទាំង២នោះ រួចទ្រង់យាងបាត់ទៅ
10 ហើយពពកក៏ឡើងផុតពីលើត្រសាលទៅដែរ នោះមើល ម៉ារាមកើតឃ្លង់សដូចហិមៈ អើរ៉ុនបែរមកមើលម៉ារាមឃើញថាកើតឃ្លង់ដូច្នោះ
11 ក៏អង្វរដល់ម៉ូសេថា ឱលោកម្ចាស់ខ្ញុំអើយ សូមកុំទម្លាក់បាបនេះមកលើយើងខ្ញុំ ដោយព្រោះយើងខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ ហើយបានធ្វើបាបនេះនោះឡើយ
12 សូមកុំឲ្យម៉ារាមបានដូចជាកូនស្លាប់ ដែលមានសាច់រលួយពាក់កណ្តាល ក្នុងកាលដែលចេញពីផ្ទៃម្តាយមកនោះឡើយ
13 ម៉ូសេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះអង្គអើយ ទូលបង្គំសូមអង្វរទ្រង់ សូមមេត្តាប្រោសឲ្យម៉ារាមបានជាទៅ
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា បើឪពុកបានគ្រាន់តែស្តោះដាក់មុខនាង នោះតើមិនមានសេចក្ដីខ្មាសនៅអស់៧ថ្ងៃទេឬអី ដូច្នេះ ត្រូវបង្ខាំងនាងទុក នៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃដែរ រួចសឹមនាំមកវិញចុះ
15 ដូច្នេះ គេក៏បង្ខាំងនាងនៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃ ហើយបណ្តាជនមិនបានធ្វើដំណើរទៅឯណា ដរាបដល់បាននាំម៉ារាមមកវិញ
16 រួចមក គេចេញដំណើរពីហាសិរ៉ូត ទៅដំឡើងត្រសាលនៅត្រង់ទីរហោស្ថានប៉ារ៉ាន។
ជំពូក 13
1 នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
2 ចូរចាត់មនុស្សឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដែលអញឲ្យដល់ពួកកូនចៅអ៊ីស្រាអែលចុះ ត្រូវចាត់ម្នាក់ពីគ្រប់ទាំងពូជអំបូរនៃពួកអយ្យកោ ដែលគ្រប់គ្នាជាកំពូលលើពួកខ្លួន
3 រួចម៉ូសេក៏ចាត់ពួកនោះពីទីរហោស្ថានប៉ារ៉ានទៅតាមបង្គាប់ព្រះយេហូវ៉ា អ្នកទាំងនោះសុទ្ធតែជាមេលើពួកកូនចៅអ៊ីស្រាអែល
4 ឯឈ្មោះរបស់គេ នោះគឺសាំមួរជាកូនសាគើរ ក្នុងពូជអំបូររូបេន១
5 សាផាតជាកូនហូរី ក្នុងពូជអំបូរស៊ីម្មាន១
6 កាលែបជាកូនយេភូនេ ក្នុងពូជអំបូរយូដា១
7 យីកាលជាកូនយ៉ូសែប ក្នុងពូជអំបូរអ៊ីសាខារ១
8 ហូសេជាកូននុន ក្នុងពូជអំបូរអេប្រាអិម១
9 ប៉ាលធីជាកូនរ៉ាភូរ ក្នុងពូជអំបូរបេនយ៉ាមីន១
10 កាឌាលជាកូនសូឌី ក្នុងពូជអំបូរសាប់យូល៉ូន១
11 កាឌីជាកូនស៊ូស៊ី ក្នុងពូជអំបូរយ៉ូសែប គឺក្នុងពូជអំបូរម៉ាន៉ាសេ១
12 អាំមាលជាកូនកេម៉ាលី ក្នុងពូជអំបូរដាន់១
13 សេធើរជាកូនមីកែល ក្នុងពូជអំបូរអេស៊ើរ១
14 ណាស់ប៊ីជាកូនវ៉ុបស៊ី ក្នុងពូជអំបូរណែបថាលី១
15 កេអួលជាកូនម៉ាគី ក្នុងពូជអំបូរកាឌ់១
16 នេះហើយជាឈ្មោះនៃពួកអ្នកដែលម៉ូសេបានចាត់ឲ្យទៅសង្កេតមើលក្នុងស្រុក ហើយម៉ូសេក៏ហៅហូសេ ជាកូននុនថា យ៉ូស្វេវិញ។
17 ម៉ូសេចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយពាក្យថា ត្រូវចូលទៅតាមផ្លូវពីខាងត្បូងនេះ ឡើងទៅឯស្រុកភ្នំ
18 ហើយសង្កេតមើលស្រុកនោះ តើជាយ៉ាងណា ព្រមទាំងមនុស្សដែលនៅស្រុកនោះផង តើជាខ្លាំងឬខ្សោយ ច្រើនឬតិច
19 ហើយស្រុកដែលគេនៅនោះ តើល្អ ឬអាក្រក់ និងទីលំនៅទាំងប៉ុន្មានរបស់គេ តើជាយ៉ាងណា សុទ្ធតែជារោងត្រសាល ឬជាទីក្រុងដ៏មាំមួន
20 ហើយនិងដីនៅស្រុកនោះ តើកើតផលជាបរិបូរ ឬគ្មាន មានព្រៃដែរឬទេ ចូរឲ្យឯងរាល់គ្នាមានចិត្តក្លាហាន ហើយនាំយកផលរបស់ស្រុកនោះមកវិញផង រីឯរដូវនោះ ជារដូវផ្លែទំពាំងបាយជូរជាដំបូង។
21 ដូច្នេះ គេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត
22 គេឡើងពីខាងត្បូងទៅដល់ហេប្រុន នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនអ័ណាក់ (ឯក្រុងហេប្រុននេះ បានសង់៧ឆ្នាំមុនក្រុងសូអាន ដែលនៅស្រុកអេស៊ីព្ទ)
23 រួចគេមកដល់ជ្រោះអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរ១ចង្កោមសែងគ្នា២នាក់ ព្រមទាំងផ្លែទទឹម និងផ្លែល្វាផង
24 គេហៅទីនោះថា ជ្រោះអែសកុល ដោយព្រោះចង្កោមទំពាំងបាយជូរ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់នៅទីនោះ
25 រួចក្រោយមក៤០ថ្ងៃ គេក៏ត្រឡប់មកពីសង្កេតមើលស្រុកនោះវិញ។
26 គេត្រឡប់មកដល់ម៉ូសេ និងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ត្រង់កាដេសក្នុងទីរហោស្ថានប៉ារ៉ាន ក៏ជូនដំណឹងដល់លោក និងពួកជំនុំទាំងអស់គ្នា ហើយបង្ហាញផលនៃស្រុកនោះផង
27 គេជម្រាបថា យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះនែ ផលរបស់ស្រុកនោះ
28 ប៉ុន្តែ មនុស្សនៅស្រុកនោះ គេខ្លាំងពូកែណាស់ ទីក្រុងរបស់គេមានកំផែង ហើយក៏ធំណាស់ផង ១ទៀតយើងខ្ញុំបានឃើញកូនចៅអ័ណាក់ នៅស្រុកនោះដែរ
29 សាសន៍អាម៉ាលេកគេនៅស្រុកខាងត្បូង ហើយសាសន៍ហេត សាសន៍យេប៊ូស និងសាសន៍អាម៉ូរីគេនៅស្រុកភ្នំ ឯខាងសមុទ្រ ហើយនៅមាត់ទន្លេយ័រដាន់ នោះមានសាសន៍កាណានវិញ។
30 ឯកាលែប លោកឲ្យបណ្តាជននៅស្ងៀមចំពោះមុខម៉ូសេ រួចនិយាយថា ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល
31 ប៉ុន្តែ មនុស្សដែលបានឡើងទៅជាមួយគ្នា គេប្រកែកថា យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់
32 អ្នកទាំងនោះក៏បង្កបង្កើតរឿងអាក្រក់ពីស្រុកដែលគេបានសង្កេតមើលនោះ ដោយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចដល់ពួកអ្នកដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញទាំងប៉ុន្មាន ក៏សុទ្ធតែមានមាឌធំៗ
33 នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសម្បើម គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម យើងមើលទៅខ្លួនយើងដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នោះដែរ។
ជំពូក 14
1 គ្រានោះ ពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែល ក៏ឡើងសំឡេងស្រែក ហើយនៅយប់នោះ បណ្តាជនក៏យំគ្រប់គ្នា
2 នោះគេរទូរទាំទាស់នឹងម៉ូសេ ហើយនិងអើរ៉ុន ពួកជំនុំទាំងអស់គ្នានិយាយថា ស៊ូឲ្យយើងបានស្លាប់នៅស្រុកអេស៊ីព្ទ ឬនៅក្នុងទីរហោស្ថាននេះវិញ យើងសុខចិត្តឲ្យស្លាប់ទៅជាជាង
3 តើហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់នាំយើងមកក្នុងកន្លែងនេះ ឲ្យត្រូវស្លាប់ដោយដាវដូច្នេះ ហើយឲ្យប្រពន្ធកូនយើងទៅជារំពាគេផង ចុះបើយើងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ នោះតើមិនមានប្រយោជន៍ជាជាងទេឬអី
4 រួចគេនិយាយគ្នាទៅវិញទៅមកថា ចូរយើងរើសយកមេម្នាក់ ហើយត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញទៅ។
5 នោះម៉ូសេ និងអើរ៉ុន លោកទម្លាក់ខ្លួនចុះផ្កាប់មុខនៅចំពោះមុខពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា
6 ហើយយ៉ូស្វេ ជាកូននុន និងកាលែប ជាកូនយេភូនេ ដែលនៅក្នុងពួកអ្នកដើរសង្កេតមើលស្រុក គេក៏ហែកសម្លៀកបំពាក់ខ្លួន
7 ព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង
8 បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនិងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំដ៏ហូរហៀរ
9 កុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសម្រាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ
10 ឯពួកជំនុំទាំងអស់ក៏ប្រាប់គ្នាថា ចូរចោលគេនឹងថ្មទៅ តែសិរីល្អនៃព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាឃើញ។
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា តើជនទាំងឡាយនេះនឹងនៅតែមើលងាយអញដល់កាលណាទៀត តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើឃើញអស់ទាំងទីសម្គាល់ ដែលអញបានធ្វើនៅកណ្តាលគេជាច្រើនម៉្លេះផង
12 ដូច្នេះ អញនឹងវាយគេ ដោយជំងឺអាសន្នរោគ ហើយនិងកាត់កាល់គេចោលចេញ រួចអញនឹងបង្កើតសាសន៍១ដ៏ធំជាង ហើយពូកែជាងពីឯងវិញ។
13 តែម៉ូសេទូលទៅព្រះយេហូវ៉ាថា បើដូច្នោះ ពួកសាសន៍អេស៊ីព្ទនឹងឮដែរ (ដ្បិតទ្រង់បាននាំបណ្តាជននេះពីកណ្តាលគេ ឡើងមកដោយព្រះចេស្តាទ្រង់)
14 នោះគេនឹងប្រាប់តៗមក ដល់មនុស្សនៅស្រុកនេះ ដែលបានឮថា ព្រះយេហូវ៉ាទ្រង់តែងគង់នៅកណ្តាលពួកជននេះ ក៏ឮថា ពួកជននេះតែងឃើញព្រះយេហូវ៉ានៅប្រទល់មុខ ហើយថា ពពករបស់ទ្រង់តែងស្ថិតនៅពីលើគេ ទ្រង់ក៏យាងនាំមុខគេក្នុងបង្គោលពពកនៅវេលាថ្ងៃ និងក្នុងបង្គោលភ្លើងនៅវេលាយប់
15 ដូច្នេះ បើទ្រង់សម្លាប់ពួកជនទាំងនេះ ដូចជាមនុស្សតែម្នាក់ នោះសាសន៍ទាំងប៉ុន្មាន ដែលបានឮល្បីពីទ្រង់ គេនឹងដៀលថា
16 ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំពួកនោះចូលទៅក្នុងស្រុកដែលទ្រង់បានស្បថថា នឹងឲ្យទៅគេ នោះបានជាទ្រង់ត្រឡប់ជាសម្លាប់គេ នៅក្នុងទីរហោស្ថានវិញ
17 ឥឡូវនេះ ទូលបង្គំសូមអង្វរដល់ទ្រង់ ឲ្យព្រះចេស្តានៃព្រះអម្ចាស់បានធំ ដូចជាទ្រង់មានព្រះបន្ទូលរួចហើយថា
18 ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនៃសេចក្ដីទុច្ចរិត និងការរំលង តែមិនមែនរាប់មនុស្សមានទោស ទុកជាគ្មាននោះឡើយ គឺទ្រង់តែងធ្វើទោសនៃការទុច្ចរិតរបស់ឪពុកទៅដល់កូនចៅទាំង៣តំណ ហើយ៤តំណផង
19 ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសនៃការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ។
20 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញអត់ទោសឲ្យតាមពាក្យឯងហើយ
21 ប៉ុន្តែ អញស្បថដោយនូវព្រះជន្មអញថា ផែនដីទាំងមូលត្រូវបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា
22 ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ និងទីសម្គាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ
23 គេនឹងមិនដែលឃើញស្រុកដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោគេ គឺពួកដែលមើលងាយអញនោះ គេនឹងមិនដែលឃើញស្រុកនោះឡើយ ដោយព្រោះគេបានល្បងលអញ ទាំង១០ដងនេះហើយ ក៏មិនបានស្តាប់តាមសំឡេងអញផង
24 តែឯកាលែប ជាអ្នកបម្រើរបស់អញ នោះអញនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជគាត់នឹងបានស្រុកនោះជាកេរអាករ ពីព្រោះមានវិញ្ញាណផ្សេងសណ្ឋិតលើគាត់ ហើយគាត់ក៏បានប្រព្រឹត្តតាមអញគ្រប់Chapter
25 (រីឯសាសន៍អាម៉ាលេក ហើយនិងសាសន៍កាណាន គេអាស្រ័យនៅក្នុងវាលច្រកភ្នំនោះ) ដល់ស្អែកនេះ ចូរឯងរាល់គ្នាវិលដើរទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ។
26 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា
27 តើត្រូវឲ្យអញទ្រាំទ្រនឹងពួកជំនុំអាក្រក់ ដែលគេរទូរទាំទាស់នឹងអញនេះ ដល់កាលណាទៀត អញបានឮពាក្យដែលពួកកូនចៅអ៊ីស្រាអែលរទូរទាំទាស់នឹងអញនោះហើយ
28 ចូរប្រាប់គេថា ព្រះយេហូវ៉ាទ្រង់ស្បថដោយនូវព្រះជន្មទ្រង់ថា ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងឯងរាល់គ្នា តាមពាក្យដែលបាននិយាយដាក់ត្រចៀកអញនោះជាមិនខាន
29 គឺខ្មោចរបស់ឯងរាល់គ្នា ជាពួកអ្នកដែលគេបានរាប់បញ្ចូលក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលបានរទូរទាំទាស់នឹងអញ នោះនឹងត្រូវដួលនៅទីរហោស្ថាននេះឯង ដរាបដល់គ្រប់ចំនួននោះ
30 ពិតប្រាកដជាឯងរាល់គ្នានឹងមិនបានចូលទៅក្នុងស្រុកនោះ ដែលអញបានស្បថថា នឹងឲ្យឯងរាល់គ្នាអាស្រ័យនៅនោះឡើយ ចូលបានតែកាលែប ជាកូនយេភូនេ និងយ៉ូស្វេ ជាកូននុនប៉ុណ្ណោះ
31 ឯអស់ទាំងកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា វានឹងទៅជារំពាដល់គេ នោះអញនឹងនាំវារាល់គ្នាចូលវិញ ហើយវានឹងបានស្គាល់ស្រុកនោះ ដែលឯងរាល់គ្នាមិនបានទាំងរាប់អានផង
32 តែចំណែកឯងរាល់គ្នា នោះខ្មោចឯងនឹងត្រូវដួលនៅក្នុងទីរហោស្ថាននេះ
33 ហើយកូនចៅរបស់ឯងរាល់គ្នា និងដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាននេះអស់៤០ឆ្នាំ ព្រមទាំងទ្រាំទ្រនឹងសេចក្ដីកំផិតរបស់ឯងរាល់គ្នា ដរាបដល់ខ្មោចឯងទាំងប៉ុន្មានបានរលួយទៅ នៅទីរហោស្ថាននេះ
34 ឯងរាល់គ្នានឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ឯងអស់៤០ឆ្នាំ តាមចំនួនថ្ងៃដែលបានដើរសង្កេតមើលក្នុងស្រុកនោះ គឺជា៤០ថ្ងៃ ក្នុង១ថ្ងៃទុកជា១ឆ្នាំ នោះឯងរាល់គ្នានឹងស្គាល់សណ្ឋានដែលឥតពីអញទៅ ជាយ៉ាងណា
35 អញនេះគឺព្រះយេហូវ៉ា អញបានចេញវាចាហើយ ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងពួកជំនុំខូចអាក្រក់ ដែលបានប្រមូលគ្នាទាស់នឹងអញនេះយ៉ាងដូច្នេះ គឺគេនឹងត្រូវស្លាប់រោយរៀវទៅ នៅក្នុងទីរហោស្ថាននេះ។
36 ឯពួកមនុស្សដែលម៉ូសេបានចាត់ទៅសង្កេតមើលក្នុងស្រុកនោះ ដែលគេត្រឡប់មកវិញ បណ្តាលឲ្យពួកជំនុំទាំងអស់រទូរទាំទាស់នឹងលោក ដោយនាំដំណឹងអាក្រក់ពីស្រុកនោះ
37 ពួកអ្នកនោះឯង ដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះមក គេក៏ស្លាប់នៅចំពោះព្រះយេហូវ៉ាដោយការប្រហាររបស់ទ្រង់ទៅ
38 ដូច្នេះ ក្នុងពួកមនុស្សដែលបានទៅសង្កេតមើលស្រុកនោះ មានតែយ៉ូស្វេ ជាកូននុន និងកាលែប ជាកូនយេភូនេប៉ុណ្ណោះទេដែលនៅរស់។
39 ម៉ូសេក៏ប្រាប់សេចក្ដីទាំងនេះ ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន រួចគេយំទួញជាខ្លាំង
40 គេភ្ញាក់ពីព្រហាមរៀងឡើងទៅឯកំពូលភ្នំ ដោយពាក្យថា មើលយើងខ្ញុំដល់នេះហើយ ដូច្នេះ យើងខ្ញុំនឹងឡើងទៅឯកន្លែងដែលព្រះយេហូវ៉ាបានសន្យាទុកនោះ ដ្បិតយើងខ្ញុំបានធ្វើបាបមែន។
41 នោះម៉ូសេតបថា ម្តេចក៏ឯងរាល់គ្នារំលងបង្គាប់ព្រះយេហូវ៉ាទៀត ធ្វើដូច្នោះមិនកើតទេ
42 កុំឲ្យឡើងទៅធ្វើអី ដ្បិតព្រះយេហូវ៉ាមិនគង់ជាមួយឯងរាល់គ្នាទេ ក្រែងឯងរាល់គ្នាចាញ់ពួកខ្មាំងសត្រូវវិញ
43 ដ្បិតមានសាសន៍អាម៉ាលេក និងសាសន៍កាណាននៅខាងមុខឯងរាល់គ្នានោះហើយ ឯងនឹងត្រូវដួលដោយដាវរបស់គេជាមិនខាន ព្រះយេហូវ៉ាទ្រង់មិនព្រមគង់នៅជាមួយទេ ពីព្រោះឯងបានថយចេញពីព្រះយេហូវ៉ាហើយ
44 ប៉ុន្តែ គេចេះតែខំឡើងទៅឯកំពូលភ្នំ ដោយអួតអាងវិញ តែឯហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងម៉ូសេផង មិនបានចេញពីទីដំឡើងត្រសាលឡើយ
45 ដូច្នេះ ពួកសាសន៍អាម៉ាលេក និងសាសន៍កាណាន ដែលនៅលើភ្នំនោះ ក៏ចុះមកវាយផ្តួល ហើយដេញតាមគេរហូតដល់ស្រុកហោម៉ា។
ជំពូក 15
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនឹងឲ្យ ទុកសម្រាប់ជាទីលំនៅរបស់ឯង
3 ហើយចង់យកសត្វពីហ្វូងគោ ឬពីហ្វូងចៀម ដើម្បីនឹងថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា ទោះបើជាតង្វាយដុត ឬជាយញ្ញបូជាលាបំណន់ ឬជាតង្វាយថ្វាយដោយស្ម័គ្រពីចិត្ត ឬដែលថ្វាយនៅថ្ងៃបុណ្យកំណត់ក្តី ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
4 នោះអ្នកណាដែលថ្វាយតង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា ត្រូវតែយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង ថ្វាយជាតង្វាយម្សៅលាយដោយប្រេង២កំប៉ុង
5 ហើយយកស្រាទំពាំងបាយជូរ២កំប៉ុង សម្រាប់ជាតង្វាយច្រួចជាមួយនឹងតង្វាយដុតនោះ ឬសម្រាប់រាល់តែចៀមក្នុងយញ្ញបូជានោះ
6 ឬបើជាចៀមឈ្មោល នោះត្រូវរៀបម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយនឹងប្រេង៣កំប៉ុង សម្រាប់ជាតង្វាយម្សៅ
7 ហើយត្រូវថ្វាយស្រាទំពាំងបាយជូរ៣កំប៉ុងសម្រាប់ជាតង្វាយច្រួច ទុកជាក្លិនឈ្ងុយដល់ព្រះព្រះយេហូវ៉ា
8 កាលណារៀបគោឈ្មោលសម្រាប់ជាតង្វាយដុត ឬយញ្ញបូជាលាបំណន់ ឬជាតង្វាយមេត្រីថ្វាយដល់ព្រះយេហូវ៉ា
9 នោះត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង សម្រាប់ជាតង្វាយម្សៅលាយដោយប្រេង៤កំប៉ុងជាមួយនឹងគោឈ្មោលនោះ
10 ឯតង្វាយច្រួច នោះត្រូវថ្វាយស្រាទំពាំងបាយជូរ៤កំប៉ុង សម្រាប់ជាតង្វាយដុត ទុកក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
11 គឺយ៉ាងនោះដែលត្រូវធ្វើដល់រាល់តែគោឈ្មោល ពពែឈ្មោល កូនចៀមឈ្មោល និងកូនពពែនីមួយៗ
12 តាមចំនួនសត្វដែលឯងរៀបថ្វាយ នោះត្រូវតែធ្វើចំពោះសត្វនីមួយៗយ៉ាងដូច្នេះតាមចំនួន
13 អស់អ្នកដែលកើតក្នុងស្រុកត្រូវតែធ្វើតាមរបៀបនេះ ក្នុងកាលដែលថ្វាយតង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
14 ឬបើមានអ្នកប្រទេសក្រៅណាស្នាក់នៅជាមួយនឹងឯងរាល់គ្នា ឬអ្នកណាក៏ដោយ ដែលនៅកណ្តាលឯងរាល់គ្នាគ្រប់ទាំងតំណតទៅ ចង់ថ្វាយតង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យគេធ្វើដូចជាឯងរាល់គ្នាធ្វើដែរ
15 នៅក្នុងពួកជំនុំ នោះត្រូវមានច្បាប់តែ១សម្រាប់ឯងរាល់គ្នា ហើយសម្រាប់អ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយដែរ គឺជាច្បាប់ដ៏អស់កល្បជានិច្ច នៅអស់ទាំងតំណតទៅ នៅចំពោះព្រះយេហូវ៉ា ទោះទាំងអ្នកប្រទេសក្រៅ ក៏ដូចជាឯងរាល់គ្នាដែរ
16 ត្រូវឲ្យមានរបៀបតែ១ ហើយច្បាប់តែ១ប៉ុណ្ណោះសម្រាប់ឯងរាល់គ្នា ហើយនិងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងឯងដែរ។
17 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
18 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនាំឯងចូលទៅ
19 ហើយឯងនឹងបរិភោគអាហាររបស់ស្រុកនោះ នោះត្រូវឲ្យថ្វាយតង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា
20 ត្រូវយកម្សៅដែលលាយមុនដំបូង មកធ្វើជានំ១ ថ្វាយសម្រាប់ជាតង្វាយលើកចុះឡើង ត្រូវឲ្យថ្វាយតង្វាយនោះ ដូចជាតង្វាយពីលានស្រូវ ដែលថ្វាយដោយលើកចុះឡើងដែរ
21 នៅអស់ទាំងតំណឯងតទៅ នោះត្រូវយកម្សៅដែលលាយមុនដំបូងមក ថ្វាយជាតង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា។
22 បើកាលណាឯងរាល់គ្នាធ្វើខុស ដោយមិនបានប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទាំងនេះ ដែលព្រះយេហូវ៉ាបានប្រាប់មកម៉ូសេ
23 គឺអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ ចាប់តាំងពីថ្ងៃដែលទ្រង់បានបង្គាប់សេចក្ដីនោះមក ដរាបដល់អស់ទាំងតំណតរៀងទៅ
24 បើសិនជាការកំហុសនោះបានធ្វើដោយឥតដឹង ឥតមានអ្នកណាមួយក្នុងពួកជំនុំបានដឹងសោះ នោះពួកជំនុំទាំងអស់គ្នា ត្រូវថ្វាយកូនគោឈ្មោល១ ទុកជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចតាមរបៀបនោះផង ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបដែរ
25 ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា នោះនឹងបានអត់ទោសឲ្យគេ ដ្បិតការនោះជាការកំហុស តែគេបានយកតង្វាយគេមកហើយ គឺជាតង្វាយដុត ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយលោះបាបនៅចំពោះយេហូវ៉ា ដោយព្រោះការកំហុសរបស់គេ
26 នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា និងពួកអ្នកដទៃដែលស្នាក់នៅកណ្តាលគេ នឹងបានរួចចាកទោសហើយ ដ្បិតបណ្តាជនទាំងឡាយបានធ្វើបាបនោះ ដោយឥតដឹងសោះ។
27 បើសិនជាមានអ្នកណាតែម្នាក់ ធ្វើបាបដោយឥតដឹង អ្នកនោះត្រូវថ្វាយពពែញី១ អាយុ១ខួប សម្រាប់ជាតង្វាយលោះបាប
28 ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដែលបានធ្វើខុស នៅវេលាណាដែលគេធ្វើបាប នៅចំពោះព្រះយេហូវ៉ាដោយឥតដឹង ដើម្បីឲ្យបានធួននឹងអ្នកនោះ រួចនឹងបានអត់ទោសឲ្យគេ
29 ត្រូវមានច្បាប់តែ១សម្រាប់អ្នកណាដែលធ្វើការខុសដោយឥតដឹង ទោះបើជាអ្នកកើតនៅក្នុងពួកកូនចៅអ៊ីស្រាអែល ឬជាអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយក្តី
30 តែឯអ្នកណាដែលធ្វើបាបដោយឥតមានខ្លាច ទោះបើជាអ្នកស្រុក ឬជាអ្នកស្នាក់នៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវតែកាត់អ្នកយ៉ាងនោះចេញពីសាសន៍របស់ខ្លួន
31 ពីព្រោះបានមើលងាយដល់ព្រះបន្ទូលនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តទទឹងនឹងបញ្ញត្តទ្រង់ផង ត្រូវតែកាត់កាល់អ្នកនោះ ឲ្យដាច់ចេញជាពិត គេមានទោសជាប់នៅលើខ្លួនហើយ។
32 កាលពួកកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន គេឃើញមនុស្សម្នាក់កំពុងតែរើសឧសនៅថ្ងៃឈប់សម្រាក
33 ឯពួកអ្នកដែលឃើញ ក៏នាំទៅឯម៉ូសេ និងអើរ៉ុន ហើយនិងពួកជំនុំទាំងអស់
34 គេឃុំអ្នកនោះទុក ពីព្រោះមិនទាន់បានសម្ដែងឲ្យដឹង ជាត្រូវធ្វើយ៉ាងដូចម្តេចនៅឡើយ
35 នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ត្រូវសម្លាប់អ្នកនោះចោលទៅជាកុំខាន ត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលនឹងថ្ម នៅឯក្រៅទីដំឡើងត្រសាលទៅ
36 ដូច្នេះ ពួកជំនុំក៏នាំទៅឯក្រៅទីដំឡើងត្រសាល ចោលនឹងថ្មឲ្យស្លាប់ទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
37 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
38 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យធ្វើរំយោលនៅជាយអាវខ្លួន នៅអស់ទាំងតំណតរៀងទៅ ហើយត្រូវមានខ្សែពណ៌ផ្ទៃមេឃជាប់នឹងរំយោល នៅគ្រប់ទាំងជាយអាវរបស់គេ
39 នោះនឹងបានសម្រាប់ជារំយោល ឲ្យឯងរាល់គ្នាមើល ដើម្បីឲ្យនឹកចាំពីអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមផង ប្រយោជន៍កុំឲ្យឯងរាល់គ្នារកតាមតែចិត្ត និងភ្នែកឯងដែលនាំឲ្យឯងផិតទៅតាមនោះឡើយ
40 គឺឲ្យឯងរាល់គ្នាបាននឹកចាំ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តរបស់អញ ហើយឲ្យបានបរិសុទ្ធសម្រាប់ព្រះនៃឯងវិញ
41 អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជាព្រះនៃឯង អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
ជំពូក 16
1 រីឯកូរេ ជាកូនយីតសារ ដែលជាកូនកេហាត់ក្នុងពូជលេវី ព្រមទាំងដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាប ហើយនិងអូន ជាកូនពេលេត ក្នុងពួកកូនចៅរូបេន
2 គេលើកគ្នានៅមុខម៉ូសេ ជាមួយនឹងមនុស្ស២៥០នាក់ ក្នុងពួកកូនចៅអ៊ីស្រាអែលដែលសុទ្ធតែជាកំពូលលើពួកជំនុំ ជាមនុស្សរើសតាំងក្នុងពួកគេ ហើយក៏មានល្បីឈ្មោះផង
3 អ្នកទាំងនោះប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនិងអើរ៉ុន ដោយពាក្យថា អ្នកយកអំណាចលើខ្លួនហួសពេកណាស់ ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ ហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផង ម្តេចឡើយអ្នកទាំង២លើកកំពស់ខ្លួន ត្រួតលើពួកជំនុំផងព្រះយេហូវ៉ាដូច្នេះ។
4 កាលម៉ូសេបានឮពាក្យនោះ លោកក៏ទម្លាក់ខ្លួនចុះក្រាបផ្កាប់មុខ
5 ឆ្លើយនឹងកូរេ ហើយនិងពួកគេថា ព្រឹកស្អែកនេះ ព្រះយេហូវ៉ានឹងសម្ដែងឲ្យស្គាល់អ្នកណាដែលជារបស់ផងទ្រង់ និងអ្នកណាដែលបរិសុទ្ធ ទ្រង់នឹងនាំឲ្យអ្នកនោះចូលទៅជិតទ្រង់ គឺជាអ្នកណាដែលទ្រង់នឹងរើស ទ្រង់នឹងនាំអ្នកនោះឯងឲ្យចូលទៅជិតទ្រង់
6 ចូរឲ្យកូរេឯង និងពួកអ្នកនៅជាមួយធ្វើដូច្នេះចុះ ឲ្យយកពានគ្រប់គ្នារៀងខ្លួនទៅ
7 រួចដល់ស្អែកឡើង ចូរយកភ្លើងដាក់នឹងពានទាំងនោះ ហើយរោយកំញានពីលើនៅចំពោះព្រះយេហូវ៉ា នោះអ្នកណាដែលព្រះយេហូវ៉ាទ្រង់រើស អ្នកនោះឯងនឹងបានបរិសុទ្ធ នែ កូនចៅលេវីអើយ ឯងរាល់គ្នាយកអំណាចលើខ្លួនហួសពេកណាស់
8 ម៉ូសេក៏និយាយទៅកូរេថា ពួកកូនចៅលេវីអើយ ចូរស្តាប់សិន
9 ដែលព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានញែកឯងរាល់គ្នាចេញពីពួកជំនុំនៃកូនចៅអ៊ីស្រាអែល ឲ្យបាននាំឯងចូលទៅជិតទ្រង់ សម្រាប់នឹងធ្វើការងារក្នុងរោងឧបោសថផងព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខពួកជំនុំ ដើម្បីនឹងធ្វើការងារជូនគេ
10 ព្រមទាំងនាំឯងរាល់គ្នា និងពួកលេវីជាបងប្អូនឯងទាំងអស់មកជិតផង នោះតើឯងរាល់គ្នាស្មានថាជាការតូចពេកឬអី បានជារកចង់បានការងារជាសង្ឃថែមទៀតដូច្នេះ
11 ឯអើរ៉ុន តើលោកជាអ្វីដែលឯងរាល់គ្នារទូរទាំទាស់នឹងលោកដូច្នេះ គឺឯង និងពួកឯងទាំងនេះបានប្រមូលគ្នាទាស់នឹងព្រះយេហូវ៉ាវិញទេតើ។
12 ម៉ូសេក៏ចាត់គេឲ្យទៅហៅដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាបឲ្យមក តែគេប្រកែកថា យើងមិនទៅទេ
13 ដែលអ្នកបាននាំយើងចេញពីស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ មក ដើម្បីនឹងសម្លាប់យើងនៅទីរហោស្ថាននេះ តើជាការតូចពេកឬអី បានជាអ្នកត្រូវការចង់លើកខ្លួន ធ្វើជាកំពូលលើយើងទៀត
14 ១ទៀត អ្នកមិនបាននាំយើងចូលទៅក្នុងស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចម្ការមកយើងទុកជាមរដកផង តើអ្នកចង់ចាក់ពន្លត់ភ្នែកអ្នកទាំងនេះដែរឬអី យើងមិនព្រមទៅសោះឡើយ។
15 ដូច្នេះ ម៉ូសេក៏ខឹងណាស់ ហើយទូលទៅព្រះយេហូវ៉ាថា សូមទ្រង់កុំរាប់អានតង្វាយគេឡើយ ទូលបង្គំមិនបានយកសត្វលារបស់គេ សូម្បីតែ១ផង ក៏មិនដែលប្រទូសរ៉ាយចំពោះពួកគេណាឡើយ។
16 រួចម៉ូសេបង្គាប់ដល់កូរេថា ថ្ងៃស្អែកនេះ ចូរឲ្យឯង និងពួកឯងទាំងប៉ុន្មាន មកនៅចំពោះព្រះយេហូវ៉ាចុះ គឺឯង និងពួកអ្នកទាំងនោះ ព្រមទាំងអើរ៉ុនផង
17 ចូរឲ្យគ្រប់គ្នានាំយកពានរបស់ខ្លួន មករោយកំញានពីលើ គឺត្រូវឲ្យគ្រប់គ្នានាំគ្នាយកពានរបស់ខ្លួនមក នៅចំពោះព្រះយេហូវ៉ាជាពានមានចំនួន២៥០ ទាំងឯង និងអើរ៉ុន ក៏ត្រូវយកពានរបស់ខ្លួនមកដែរ
18 ដូច្នេះ គេក៏យកពានមកគ្រប់គ្នា ព្រមទាំងដាក់ភ្លើង ហើយរោយកំញានពីលើផង រួចឈរនៅមាត់ទ្វារត្រសាលជំនុំជាមួយនឹងម៉ូសេ ហើយនិងអើរ៉ុន
19 ឯកូរេក៏ប្រមូលពួកជំនុំទាំងអស់គ្នា មកទាស់នឹងលោកទាំង២ នៅត្រង់មាត់ទ្វារត្រសាលជំនុំ គ្រានោះ សិរីល្អនៃព្រះយេហូវ៉ាក៏លេចមក ឲ្យពួកជំនុំទាំងអស់ឃើញ។
20 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ហើយនិងអើរ៉ុនថា
21 ចូរឯងដកខ្លួនពីពួកជំនុំនេះចេញ ដើម្បីឲ្យអញបានបំផ្លាញគេទៅជា១រំពេច
22 នោះអ្នកទាំង២ក៏ទម្លាក់ខ្លួនចុះក្រាបផ្កាប់មុខទូលថា ឱព្រះអង្គដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្សអើយ បើមនុស្សតែម្នាក់ធ្វើបាប នោះតើទ្រង់នឹងក្រោធចំពោះពួកជំនុំទាំងអស់គ្នាឬអី
23 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា
24 ចូរប្រាប់ដល់ពួកជំនុំ ឲ្យគេថយចេញពីត្រសាលរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ។
25 រួចម៉ូសេក៏ក្រោកឡើងទៅឯដាថាន និងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមទៅដែរ
26 លោកអង្វរពួកជំនុំដោយពាក្យថា សូមឲ្យអ្នករាល់គ្នាថយចេញពីត្រសាល របស់មនុស្សអាក្រក់ទាំងនេះទៅ កុំពាល់របស់អ្វីផងគេឲ្យសោះ ក្រែងត្រូវវិនាសទៅ ក្នុងអំពើបាបទាំងប៉ុន្មាន របស់គេដែរ
27 ដូច្នេះ គេថយចេញពីកន្លែងជុំវិញត្រសាលរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ រីឯដាថាន និងអ័ប៊ីរ៉ាម គេក៏ចេញមកឈរនៅមាត់ទ្វារត្រសាលរបស់ខ្លួន ព្រមទាំងប្រពន្ធ និងកូនធំតូចទាំងប៉ុន្មានរបស់គេដែរ
28 រួចម៉ូសេមានប្រសាសន៍ថា គឺយ៉ាងដូច្នេះដែលឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់អញមកធ្វើការទាំងនេះ ហើយថា អញមិនបានធ្វើ ដោយអំពើចិត្តរបស់អញទេ
29 គឺបើអ្នកទាំងនេះស្លាប់ តាមដំណើរធម្មតានៃមនុស្សទាំងឡាយ ឬបើគេត្រូវដកជីវិតយកទៅ តាមភាពធម្មតារបស់មនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់អញមកទេ
30 តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចម្លែកវិញ ដោយឲ្យដីហាឡើងលេបគេ និងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយដល់ព្រះយេហូវ៉ាហើយ។
31 កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះរួចហើយ នោះដីក៏ប្រេះឡើងពីក្រោមគេ
32 ហាទទួលយកគេបាត់ទៅ ព្រមទាំងពួកផ្ទះគេ និងអស់មនុស្សណាដែលជាពួករបស់កូរេ ហើយនិងទ្រព្យសម្បត្តិគេផង
33 ដូច្នេះ អ្នកទាំងនោះ និងពួកគេទាំងអស់ក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីភ្ជិតពីលើគេទៅវិញ ហើយគេត្រូវវិនាសបាត់អស់ពីពួកជំនុំចេញ
34 ឯពួកអ៊ីស្រាអែលដែលនៅជុំវិញ កាលគេឮសម្រែករបស់អ្នកទាំងនោះ ក៏រត់ទាំងអស់គ្នា ដោយនិយាយថា ក្រែងដីស្រូបយើងទៅដែរ
35 ក៏មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្ស២៥០នាក់ ដែលកំពុងថ្វាយកំញាននោះដែរ។
36 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
37 ចូរប្រាប់ដល់អេលាសារ ជាកូនអើរ៉ុនដ៏ជាសង្ឃឲ្យរើសពានទាំងនោះពីក្នុងភ្លើងមក ហើយឲ្យវាចភ្លើងទៅខាងនោះទៅ ដ្បិតពានទាំងនោះជារបស់បរិសុទ្ធ
38 ត្រូវឲ្យយកពានទាំងប៉ុន្មានរបស់មនុស្ស ដែលបានធ្វើបាបមានទោសដល់ស្លាប់នោះ ទៅផែធ្វើជាបន្ទះ សម្រាប់នឹងប៉ានភ្ជាប់នឹងអាសនៈ ដ្បិតគេបានថ្វាយនៅចំពោះព្រះយេហូវ៉ាហើយ ដូច្នេះ ជារបស់បរិសុទ្ធក៏នឹងបានជាទីសម្គាល់ដល់ពួកកូនចៅអ៊ីស្រាអែល
39 នោះអេលាសារដ៏ជាសង្ឃក៏រើសយកពានលង្ហិនទាំងប៉ុន្មាន ដែលពួកអ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកផែសម្រាប់នឹងប៉ានអាសនៈ
40 ទុកជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ដែលមិនកើតពីពូជអើរ៉ុនមក បានចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ ហើយនិងពួកគេដែរ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
41 លុះដល់ថ្ងៃស្អែកឡើង ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏រទូរទាំទាស់នឹងម៉ូសេ ហើយនិងអើរ៉ុនថា លោកបានសម្លាប់ពួកជននៃព្រះយេហូវ៉ា
42 តែកាលពួកជំនុំបានប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនិងអើរ៉ុនដូច្នេះ នោះគេក្រឡេកមើលទៅខាងត្រសាលជំនុំ ឃើញពពកមកគ្របលើត្រសាល ហើយសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកដែរ
43 ឯម៉ូសេ និងអើរ៉ុនក៏ទៅឯត្រង់មុខត្រសាលជំនុំ
44 នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
45 ចូរឲ្យឯងថយចេញពីពួកជំនុំនេះទៅ ដើម្បីឲ្យអញបានបំផ្លាញគេចេញជា១រំពេច តែអ្នកទាំង២ក៏ទម្លាក់ខ្លួនចុះក្រាបផ្កាប់មុខ
46 ហើយម៉ូសេប្រាប់ដល់អើរ៉ុនថា ចូរយកពានរបស់បងទៅ ហើយយកភ្លើងពីលើអាសនៈមកដាក់ រួចរោយកំញាន នាំយកទៅឯពួកជំនុំ ថ្វាយឲ្យធួននឹងគេជាប្រញាប់ទៅ ដ្បិតមានសេចក្ដីក្រោធចេញពីចំពោះព្រះយេហូវ៉ាមក មានមនុស្សកំពុងតែដួលស្លាប់ហើយ។
47 ដូច្នេះ អើរ៉ុនក៏យកពានទៅតាមបង្គាប់ម៉ូសេ ហើយរត់ទៅឯកណ្តាលពួកជំនុំ នោះឃើញមនុស្សកំពុងតែដួលស្លាប់នៅក្នុងពួកគេហើយ រួចលោករោយកំញានថ្វាយឲ្យធួននឹងគេ
48 ក៏ឈរនៅកណ្តាលពួកមនុស្សស្លាប់ និងពួកមនុស្សរស់ ដូច្នេះ ការប្រហារជីវិតនោះក៏បាត់ទៅ
49 រីឯពួកមនុស្សដែលស្លាប់ដោយការប្រហារជីវិតនោះ មានចំនួន១ម៉ឺន៤ពាន់៧០០នាក់ ទីទៃពីពួកអ្នកដែលត្រូវស្លាប់ពីដំណើរកូរេ
50 រួចអើរ៉ុនក៏ត្រឡប់ទៅឯម៉ូសេ នៅត្រង់មាត់ទ្វារត្រសាលជំនុំ ហើយការប្រហារជីវិតបានឈប់ទ្រឹងនៅ។
ជំពូក 17
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
2 ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែល រួចទទួលយកដំបងពីគេ គឺដំបងមួយៗពីគ្រប់ទាំងវង្សានុវង្ស របស់ពួកអយ្យកោគេ ត្រូវយកពីពួកអ្នកដែលជាកំពូលលើគេ តាមវង្សានុវង្សនៃពួកអយ្យកោគេរៀងខ្លួន ឲ្យបានដំបង១២ ហើយសរសេរឈ្មោះរបស់គេរៀងខ្លួន នៅភ្ជាប់នឹងដំបងនីមួយៗ
3 តែត្រូវសរសេរឈ្មោះអើរ៉ុន ភ្ជាប់នៅដំបងរបស់ពួកលេវីវិញ ដ្បិតត្រូវឲ្យមានដំបង១ សម្រាប់គ្រប់ទាំងមេនៃពួកវង្សអយ្យកោគេ
4 រួចត្រូវដាក់ដំបងទាំងនោះទុកក្នុងត្រសាលជំនុំ នៅចំពោះមុខនៃសេចក្ដីបន្ទាល់ ត្រង់កន្លែងដែលអញតែងជួបនឹងឯង
5 ឯដំបងរបស់អ្នកណាដែលអញបានរើស នោះនឹងបានប៉ិចឡើង ហើយយ៉ាងនោះអញនឹងបំបាត់សេចក្ដីរទូរទាំរបស់ពួកកូនចៅអ៊ីស្រាអែល ដែលគេចេះតែរទូរទាំទាស់នឹងឯង ឲ្យបាត់ចេញពីមុខអញទៅ។
6 ម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល រួចអស់ទាំងអ្នក ដែលជាកំពូលលើគេ ក៏ប្រគល់ដំបង១ម្នាក់មកលោករៀងខ្លួន តាមពួកវង្សានុវង្សនៃពួកអយ្យកោគេ គឺជាដំបងទាំងអស់១២ ហើយដំបងរបស់អើរ៉ុនក៏នៅជាមួយនឹងដំបងគេដែរ
7 រួចម៉ូសេដាក់ដំបងទាំងនោះទុកនៅចំពោះព្រះយេហូវ៉ា ក្នុងត្រសាលនៃសេចក្ដីបន្ទាល់។
8 លុះថ្ងៃស្អែកឡើង កាលម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្ដីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសម្រាប់ពួកវង្សលេវី មានពក ហើយប៉ិចឡើង រួចបែកចេញជាផ្កា ហើយបង្កើតបានផ្លែចំបក់ទុំ
9 ម៉ូសេក៏យកដំបងទាំងនោះពីចំពោះព្រះយេហូវ៉ាចេញមកឯពួកកូនចៅអ៊ីស្រាអែល គេក៏មើល ហើយបានយកដំបងរបស់គេរៀងខ្លួនទៅ
10 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរដាក់ដំបងរបស់អើរ៉ុននៅចំពោះមុខនៃសេចក្ដីបន្ទាល់វិញទៅ ទុកជាទីសម្គាល់ទាស់នឹងពួកអ្នកដែលចង់បះបោរ ដើម្បីឲ្យសេចក្ដីរទូរទាំរបស់គេបានផុតចេញពីមុខអញទៅ ក្រែងលោគេត្រូវស្លាប់
11 នោះម៉ូសេក៏ធ្វើដូច្នោះ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក លោកបានធ្វើសម្រេចតាមនោះ។
12 ពួកកូនចៅអ៊ីស្រាអែលក៏ពោលចំពោះម៉ូសេថា មើល យើងរាល់គ្នាស្លាប់ យើងវិនាសហើយ យើងទាំងអស់គ្នាត្រូវវិនាស
13 ដ្បិតអស់អ្នកណាដែលចូលទៅជិតរោងឧបោសថផងព្រះយេហូវ៉ា នោះក៏ត្រូវស្លាប់ ដូច្នេះ តើត្រូវឲ្យយើងទាំងអស់គ្នាវិនាសទៅឬអី។
ជំពូក 18
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ត្រូវឲ្យខ្លួនឯង និងកូនចៅឯង ព្រមទាំងពួកឪពុកឯងទាំងអស់គ្នា រ៉ាប់រងសេចក្ដីកំហុសដែលអ្នកណាធ្វើក្នុងរោងឧបោសថ ហើយត្រូវឲ្យខ្លួនឯង និងកូនចៅឯងរ៉ាប់រងសេចក្ដីកំហុស ដែលកើតមកក្នុងការងារជាសង្ឃដែរ
2 ឯពួកលេវីជាបងប្អូនឯង គឺជាពូជអំបូរនៃអយ្យកោឯង នោះត្រូវនាំមកជិតជាមួយនឹងឯង ឲ្យបានភ្ជាប់ពួកជាមួយគ្នា ហើយជួយការងារផង តែឯង ហើយនិងកូនចៅឯង ត្រូវនៅចំពោះមុខត្រសាលនៃសេចក្ដីបន្ទាល់វិញ
3 ត្រូវឲ្យគេរក្សាបញ្ញើរបស់ឯង និងបញ្ញើនៃត្រសាលទាំងមូលដែរ ប៉ុន្តែ មិនត្រូវឲ្យគេចូលទៅជិតប្រដាប់ប្រដាណាមួយរបស់ទីបរិសុទ្ធ ឬជិតអាសនៈឡើយ ក្រែងលោគេត្រូវស្លាប់ ព្រមទាំងឯងផង
4 ត្រូវឲ្យគេនៅជាប់ ធ្វើការជាមួយនឹងឯង ហើយរក្សាបញ្ញើរបស់ត្រសាលជំនុំ សម្រាប់ក្រសួងទាំងប៉ុន្មាននៃត្រសាលនោះ តែមិនត្រូវឲ្យអ្នកដទៃណាចូលទៅជិតឯងឡើយ
5 ឯឯងត្រូវឲ្យរក្សាបញ្ញើ នៃទីបរិសុទ្ធ និងបញ្ញើនៃអាសនៈ ដើម្បីកុំឲ្យមានសេចក្ដីក្រោធមកលើពួកកូនចៅអ៊ីស្រាអែលទៀតឡើយ
6 ឯអញ មើល អញបានទទួលយកពួកលេវី ជាបងប្អូនឯង ពីពួកកូនចៅអ៊ីស្រាអែល ដែលគេថ្វាយដល់ព្រះយេហូវ៉ា ហើយបានប្រគល់ដល់ឯង សម្រាប់ធ្វើការងារក្នុងត្រសាលជំនុំ
7 ត្រូវឲ្យឯង និងកូនចៅឯង រក្សាការងារជាសង្ឃរបស់ឯង សម្រាប់ការទាំងអស់ខាងឯអាសនៈ ហើយខាងក្នុងវាំងននផង គឺឯងរាល់គ្នាដែលត្រូវធ្វើការងារនោះ អញឲ្យការងារជាសង្ឃដល់ឯងរាល់គ្នាទុកជាអំណោយ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ឯអញ មើល អញបានប្រគល់អស់ទាំងតង្វាយដែលថ្វាយដោយលើកចុះឡើង ក្នុងតង្វាយទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលទុកនឹងឯង អញបានឲ្យតង្វាយទាំងនោះចំពោះឯង និងពួកកូនចៅឯង ទុកជាកម្រៃនៅអស់កល្បជានិច្ច ដោយព្រោះការចាក់ប្រេងតាំងជាសង្ឃ
9 ក្នុងតង្វាយបរិសុទ្ធបំផុតទាំងប៉ុន្មាន ដែលមិនត្រូវដុតនោះ របស់ទាំងនេះត្រូវបានជារបស់ផងឯង គឺគ្រប់ទាំងតង្វាយរបស់គេ ទោះបើជាតង្វាយម្សៅ ឬតង្វាយលោះបាប ឬតង្វាយថ្វាយដោយព្រោះការរំលងក្តី ដែលគេនឹងថ្វាយដល់អញ នោះជាបរិសុទ្ធបំផុតសម្រាប់ឯង ហើយនិងកូនចៅឯង
10 ត្រូវឲ្យឯងបរិភោគរបស់ទាំងនោះ នៅកន្លែងបរិសុទ្ធបំផុត គ្រប់ទាំងប្រុសៗ ត្រូវបរិភោគចុះ គឺជារបស់បរិសុទ្ធដល់ឯង
11 ហើយនេះជារបស់ផងឯងដែរ គឺអស់ទាំងតង្វាយលើកចុះឡើង និងតង្វាយគ្រវីរបស់ផងពួកកូនចៅអ៊ីស្រាអែល អញឲ្យរបស់ទាំងនោះដល់ឯង និងកូនប្រុសកូនស្រីឯងផង ទុកជាកម្រៃនៅអស់កល្បជានិច្ច អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះឯង នោះនឹងបរិភោគរបស់ទាំងនោះបាន
12 ហើយប្រេងល្អបំផុតទាំងអស់ និងស្រាទំពាំងបាយជូរល្អបំផុតទាំងអស់ ព្រមទាំងស្រូវផង គឺជាផលដំបូងដែលគេថ្វាយដល់ព្រះយេហូវ៉ា នោះអញឲ្យមកឯងទាំងអស់ហើយ
13 ឯផលដំបូងពីរបស់ទាំងអស់នៅក្នុងស្រុកគេ ដែលយកមកថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបានជារបស់ផងឯងដែរ អស់អ្នកណានៅក្នុងគ្រួសារឯង ដែលស្អាត នឹងបរិភោគរបស់ទាំងនោះបាន
14 គ្រប់របស់អ្វីដែលថ្វាយដាច់នៅក្នុងពួកអ៊ីស្រាអែល នោះក៏ជារបស់ផងឯង
15 គ្រប់ទាំងអស់ដែលកើតពីពោះម្តាយមកមុនគេ ក្នុងគ្រប់ទាំងតង្វាយដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះត្រូវបានជារបស់ផងឯង ឯកូនច្បងរបស់មនុស្ស នោះត្រូវឲ្យឯងលោះចេញវិញមិនខាន ព្រមទាំងសត្វមិនស្អាតដែលកើតមកមុនបង្អស់ផង
16 ហើយរូបណាមួយដែលត្រូវលោះចេញ នោះត្រូវឲ្យលោះចាប់តាំងពីអាយុ១ខែ តាមតម្លៃដែលឯងសម្រេចឲ្យ គឺជាប្រាក់៥រៀល តាមប្រាក់រៀលដែលគេប្រើក្នុងទីបរិសុទ្ធ (គឺ១រៀលត្រូវជា១០កាក់)
17 ប៉ុន្តែ មិនត្រូវឲ្យឯងលោះកូនគោ ឬកូនចៀម ឬកូនពពែ ដែលកើតមកមុនបង្អស់នោះទេ ដ្បិតជាសត្វបរិសុទ្ធ ត្រូវឲ្យឯងប្រោះឈាមសត្វនោះ នៅលើអាសនៈវិញ ហើយដុតខ្លាញ់ជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
18 ឯសាច់របស់សត្វទាំងនោះ ត្រូវបានជារបស់ផងឯង ដូចជាទ្រូងដែលគ្រវី ហើយស្មាស្តាំក៏ជារបស់ផងឯងដែរ
19 គឺគ្រប់ទាំងតង្វាយលើកចុះឡើង ពីតង្វាយបរិសុទ្ធទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលនឹងថ្វាយដល់ព្រះយេហូវ៉ា នោះអញបានឲ្យដល់ឯង និងពួកកូនប្រុសកូនស្រីឯងហើយ ទុកជាកម្រៃនៅអស់កល្បជានិច្ច គឺជាសេចក្ដីសញ្ញា ដែលតាំងឡើងដោយសារអំបិលដល់ឯង និងពូជឯង នៅចំពោះព្រះយេហូវ៉ានៅអស់កល្បជានិច្ច។
20 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា មិនត្រូវឲ្យឯងមានកេរអាករនៅក្នុងស្រុកគេឡើយ ក៏មិនត្រូវមានចំណែកអ្វីជាមួយនឹងគេដែរ គឺអញជាចំណែកដល់ឯង ហើយជាកេរអាកររបស់ឯង ក្នុងពួកកូនចៅអ៊ីស្រាអែលវិញ
21 ឯពួកកូនចៅលេវី នោះអញបានឲ្យអស់ទាំងតង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ ទុកជាមរដកដល់គេហើយ ដើម្បីឲ្យបានជាកម្រៃនៃការងារដែលគេធ្វើ គឺជាក្រសួងការរបស់ត្រសាលជំនុំ
22 ដូច្នេះ អំពីនេះទៅមុខ មិនត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលចូលមកជិតត្រសាលជំនុំទៀតឡើយ ក្រែងលោគេធ្វើបាបអ្វី ហើយត្រូវស្លាប់
23 គឺពួកលេវីវិញ ដែលធ្វើការងារក្នុងត្រសាលជំនុំ ហើយគេត្រូវតែរ៉ាប់រងសេចក្ដីកំហុសរបស់គេ នេះជាបញ្ញត្តច្បាប់ដ៏នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណឯងរាល់គ្នាតរៀងទៅ តែគេគ្មានកេរអាករអ្វីនៅក្នុងពួកកូនចៅអ៊ីស្រាអែលទេ
24 ដ្បិតអស់ទាំងតង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ដល់ព្រះយេហូវ៉ា ទុកជាតង្វាយលើកចុះឡើង នោះអញបានឲ្យដល់ពួកលេវីទុកជាមរដកហើយ ហេតុនោះបានជាអញបានប្រាប់គេថា គេគ្មានកេរអាករនៅក្នុងពួកអ៊ីស្រាអែលទេ។
25 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
26 ឲ្យប្រាប់សេចក្ដី១ទៀតដល់ពួកលេវីថា កាលណាឯងរាល់គ្នាទទួលយកតង្វាយ១ភាគក្នុង១០ ពីពួកកូនចៅអ៊ីស្រាអែល ដែលអញយកពីគេឲ្យដល់ឯងរាល់គ្នា ទុកជាមរដក នោះឯងរាល់គ្នាត្រូវហូត១ភាគក្នុង១០ ពីតង្វាយ១ភាគក្នុង១០របស់គេ ទុកជាតង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា
27 ដូច្នេះ តង្វាយដែលឯងថ្វាយដោយលើកចុះឡើងនោះ នឹងបានរាប់ទុកដូចជាស្រូវ ដែលទើបនឹងបញ្ជាន់នៅទីលាន ហើយដូចជាទឹកទំពាំងបាយជូរ ដែលទើបនឹងគាបដែរ
28 យ៉ាងនោះឯងរាល់គ្នាក៏នឹងបានថ្វាយតង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា ពីតង្វាយ១ភាគក្នុង១០ ដែលឯងទទួលពីពួកកូនចៅអ៊ីស្រាអែលដែរ ត្រូវឲ្យប្រគល់តង្វាយលើកចុះឡើងផងព្រះយេហូវ៉ានោះ ដល់អើរ៉ុនដ៏ជាសង្ឃ
29 ឯអស់ទាំងតង្វាយដែលឯងរាល់គ្នាទទួលនោះ ត្រូវឲ្យរើសយកចំណែកល្អបំផុត សម្រាប់នឹងថ្វាយជាតង្វាយទាំងប៉ុន្មានរបស់ផងព្រះយេហូវ៉ា គឺជាចំណែកដែលបរិសុទ្ធក្នុងតង្វាយទាំងនោះ
30 ដូច្នេះ ត្រូវឲ្យឯងប្រាប់គេថា បើកាលណាឯងរាល់គ្នារើសយកចំណែកល្អបំផុត ពីតង្វាយទាំងនោះ ទៅថ្វាយជាតង្វាយលើកចុះឡើង នោះនឹងបានរាប់ទុកដូចជាផលចម្រើនដែលបញ្ជាន់នៅទីលាន ហើយដូចជាផលចម្រើនដែលគាបក្នុងឃ្នាបដល់ពួកលេវី
31 ឯងរាល់គ្នា ព្រមទាំងគ្រួសាររបស់ឯងផង នឹងបរិភោគរបស់ទាំងនោះ នៅកន្លែងណាក៏បាន ដ្បិតជាកម្រៃនៃការងារដែលឯងធ្វើក្នុងត្រសាលជំនុំ
32 ដូច្នេះ កាលណាឯងរាល់គ្នាបានថ្វាយចំណែកល្អបំផុត ជាតង្វាយលើកចុះឡើងហើយ នោះមិនមានទោសដោយព្រោះរបស់ទាំងនោះទេ តែមិនត្រូវបង្អាប់ដល់តង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ យ៉ាងនោះឯងរាល់គ្នាមិនត្រូវស្លាប់ទេ។
ជំពូក 19
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា
2 នេះជាបញ្ញត្តច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មក គឺថា ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលឲ្យគេយកគោក្រមុំ១ សម្បុរទង់ដែង ឥតមានស្លាកស្នាម ឥតខ្ចោះ ដែលមិនទាន់ទឹមនៅឡើយ
3 នាំវាមកប្រគល់ឲ្យអេលាសារដ៏ជាសង្ឃ ត្រូវឲ្យលោកនាំយកទៅខាងក្រៅទីដំឡើងត្រសាល រួចត្រូវឲ្យគេសម្លាប់គោនោះ នៅមុខលោក
4 ហើយអេលាសារដ៏ជាសង្ឃ លោកត្រូវយកឈាមដោយម្រាមដៃទៅប្រោះ៧ដងនៅខាងមុខត្រសាលជំនុំ
5 រួចត្រូវឲ្យគេដុតគោនោះនៅមុខលោក ទាំងស្បែក ទាំងសាច់ ទាំងឈាម និងលាមកផង
6 ត្រូវឲ្យសង្ឃយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលកំពុងបញ្ឆេះគោនោះ
7 រួចត្រូវឲ្យសង្ឃបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ក្រោយមក ទើបនឹងចូលទៅក្នុងទីដំឡើងត្រសាលវិញបាន តែនឹងនៅជាមិនស្អាតរហូតដល់ល្ងាច
8 ឯអ្នកដែលបានដុតគោនោះ ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ
9 នោះត្រូវឲ្យម្នាក់ដែលស្អាត ចេញទៅកើបផេះគោនោះ យកទៅដាក់ទុកនៅកន្លែងស្អាត ខាងក្រៅទីដំឡើងត្រសាល ផេះនោះត្រូវទុកសម្រាប់ពួកកូនចៅអ៊ីស្រាអែល ដើម្បីនឹងធ្វើជាទឹកញែកជាស្អាត នេះគឺជាតង្វាយលោះបាប
10 ឯអ្នកដែលបានកើបផេះគោនោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយនៅជាមិនស្អាតរហូតដល់ល្ងាច នេះហើយជាច្បាប់នេះអស់កល្បជានិច្ច សម្រាប់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ។
11 បើអ្នកណាពាល់ខ្មោចរបស់មនុស្សណាដែលស្លាប់ នោះត្រូវរាប់ជាមិនស្អាតអស់៧ថ្ងៃ
12 ត្រូវឲ្យអ្នកនោះយកទឹកនេះមកសម្អាតខ្លួននៅថ្ងៃទី៣ រួចដល់ថ្ងៃទី៧ ទើបនឹងបានស្អាត តែបើមិនបានសម្អាតនៅថ្ងៃទី៣ទេ នោះដល់ថ្ងៃទី៧មិនបានរាប់ជាស្អាតដែរ
13 ឯអ្នកណាដែលពាល់ខ្មោចរបស់មនុស្សស្លាប់ ហើយមិនសម្អាតខ្លួនចេញ នោះឈ្មោះថាធ្វើបង្អាប់ដល់រោងឧបោសថផងព្រះយេហូវ៉ា អ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍អ៊ីស្រាអែលចេញ ពីព្រោះទឹកដែលញែកជាស្អាតមិនបានប្រោះទៅលើខ្លួនឡើយ អ្នកនោះមិនស្អាតទេ ដ្បិតសេចក្ដីសៅហ្មងរបស់អ្នកនោះនៅជាប់នឹងខ្លួននៅឡើយ។
14 បើកាលណាមនុស្សម្នាក់ស្លាប់នៅក្នុងត្រសាល នោះមានច្បាប់ដូច្នេះ គឺអស់អ្នកណា ដែលចូលទៅក្នុងត្រសាលនោះ និងអស់ដែលអាស្រ័យនៅក្នុងត្រសាលនោះ ត្រូវរាប់ជាមិនស្អាតអស់៧ថ្ងៃ
15 ហើយគ្រប់ទាំងឆ្នាំងចំហ ដែលគ្មានគ្របចងភ្ជាប់ នោះក៏ត្រូវរាប់ជាមិនស្អាតដែរ
16 ឯអ្នកណាដែលពាល់ដល់មនុស្ស ដែលត្រូវគេសម្លាប់នឹងដាវចោលនៅវាល ឬខ្មោចណា ឬឆ្អឹងខ្មោច ឬផ្នូរក្តី នោះត្រូវរាប់ជាមិនស្អាតអស់៧ថ្ងៃ
17 ដូច្នេះ ត្រូវឲ្យគេយកផេះតង្វាយលោះបាប ដែលបានដុតនោះទៅដាក់ក្នុងផើង រួចចាក់ទឹកសម្រាប់ដល់មនុស្សមិនស្អាតនោះ
18 រួចមនុស្សស្អាតម្នាក់ត្រូវយកមែកហ៊ីសុបជ្រលក់ចុះក្នុងទឹកនោះ ទៅរលាស់លើត្រសាល និងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយលើអស់មនុស្សដែលនៅក្នុងត្រសាលនោះ និងលើអ្នកដែលបានពាល់ឆ្អឹងខ្មោច ឬមនុស្សដែលគេសម្លាប់ ឬខ្មោចណា ឬផ្នូរក្តី
19 ត្រូវឲ្យមនុស្សស្អាតនោះឯងប្រោះទៅលើមនុស្សមិនស្អាតនៅថ្ងៃទី៣ ហើយនៅថ្ងៃទី៧ទៀត រួចនៅថ្ងៃទី៧ នោះត្រូវញែកអ្នកនោះចេញជាស្អាត ត្រូវឲ្យខ្លួនអ្នកនោះបោកសម្លៀកបំពាក់ ហើយងូតទឹកចេញ រួចដល់ល្ងាចនឹងបានស្អាតវិញ។
20 បើមនុស្សណាដែលមិនស្អាត មិនបានញែកខ្លួនចេញជាស្អាត អ្នកនោះត្រូវកាត់កាល់ពីពួកជំនុំចេញ ដ្បិតបានធ្វើបង្អាប់ដល់ទីបរិសុទ្ធផងព្រះយេហូវ៉ាហើយ អ្នកនោះនៅជាមិនស្អាតនៅឡើយ ពីព្រោះទឹកដែលញែកជាស្អាតមិនបានប្រោះទៅលើខ្លួន
21 នេះត្រូវបានជាបញ្ញត្តច្បាប់ដល់គេនៅអស់កល្បជានិច្ច ឯអ្នកដែលបានប្រោះទឹកដ៏ញែកជាស្អាតនោះ ត្រូវឲ្យអ្នកនោះបោកសម្លៀកបំពាក់ខ្លួនចេញ ហើយអ្នកណាដែលគ្រាន់តែពាល់ទឹកនោះ ក៏ត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាចដែរ
22 ហើយគ្រប់ទាំងអស់ ដែលមនុស្សមិនស្អាតនឹងប៉ះពាល់ ក៏ត្រូវរាប់មិនស្អាតដែរ ឯអ្នកណាដែលប៉ះពាល់ដល់របស់ណា នោះក៏ត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច។
ជំពូក 20
1 រីឯពួកកូនចៅអ៊ីស្រាអែល គឺជាពួកជំនុំទាំងអស់គ្នា ក៏មកដល់ទីរហោស្ថានស៊ីន នៅខែចេត្រ ហើយអាស្រ័យនៅត្រង់កាដេស ឯម៉ារាមនាងក៏ស្លាប់ ហើយគេបញ្ចុះសពនាងនៅទីនោះទៅ។
2 កន្លែងនោះគ្មានទឹកឲ្យពួកជំនុំផឹកសោះ ដូច្នេះ គេក៏មូលគ្នាមកទាស់នឹងម៉ូសេ ហើយនិងអើរ៉ុន
3 គេរករឿងឈ្លោះនឹងម៉ូសេថា ស៊ូឲ្យយើងរាល់គ្នាបានស្លាប់ ក្នុងកាលដែលបងប្អូនយើងស្លាប់ នៅចំពោះព្រះយេហូវ៉ានោះចុះ
4 ហេតុអ្វីបានជាលោកនាំពួកជំនុំផងព្រះយេហូវ៉ាមកក្នុងទីរហោស្ថាន ឲ្យយើងត្រូវស្លាប់នៅទីនេះ ព្រមទាំងហ្វូងសត្វរបស់យើងផងដូច្នេះ
5 ម្តេចក៏លោកបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកក្នុងទីហិនហោចនេះធ្វើអី ទីនេះមិនមែនជាកន្លែងដែលនឹងសាបព្រោះទៅបាន ឬដែលមានល្វា មានទំពាំងបាយជូរ ឬទទឹមទេ សូម្បីតែទឹកផឹកក៏គ្មានផង
6 ឯម៉ូសេ និងអើរ៉ុន ក៏ចេញពីពួកជំនុំទៅឯមាត់ទ្វារត្រសាលជំនុំ ទម្លាក់ខ្លួនក្រាបផ្កាប់មុខចុះ នោះសិរីល្អនៃព្រះយេហូវ៉ាលេចមកឲ្យឃើញ
7 ហើយទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
8 ចូរយកដំបងរបស់ឯង ហើយប្រជុំពួកជំនុំទៅ គឺឯង និងអើរ៉ុនជាបងឯងផង រួចបង្គាប់ដល់ថ្មដានៅមុខគេ ឲ្យមានទឹកចេញមកចុះ នោះឯងនឹងបាននាំទឹកឲ្យចេញពីថ្មមកឲ្យគេហើយ ដូច្នេះ ឯងនឹងឲ្យពួកជំនុំ ព្រមទាំងហ្វូងសត្វគេផឹកបាន
9 ម៉ូសេក៏យកដំបងពីចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
10 រួចលោក និងអើរ៉ុន ក៏ប្រមូលពួកជំនុំមកនៅមុខថ្មដា ដោយពាក្យថា ចូរស្តាប់ចុះ ពួកបះបោរអើយ តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះ សម្រាប់អ្នករាល់គ្នាឬអី
11 រួចម៉ូសេលើកដៃឡើង វាយថ្មនោះដោយដំបងអស់២ដង នោះក៏មានទឹកហូរចេញមកជាបរិបូរ ឯពួកជំនុំ និងហ្វូងសត្វគេក៏នាំគ្នាផឹកទៅ។
12 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា ពីព្រោះឯងមិនបានជឿអញ ដើម្បីនឹងលើកអញជាបរិសុទ្ធ ចំពោះភ្នែកនៃពួកកូនចៅអ៊ីស្រាអែលដូច្នេះ បានជាឯងនឹងនាំពួកជំនុំនេះចូលទៅក្នុងស្រុកដែលអញឲ្យដល់គេពុំបានឡើយ
13 ទឹកនោះជាទឹកមេរីបា ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងនឹងព្រះយេហូវ៉ា ហើយទ្រង់បានសម្ដែងសេចក្ដីបរិសុទ្ធរបស់ទ្រង់ ដោយសារទឹកនោះឯង។
14 ម៉ូសេក៏ចាត់សារពីកាដេសទៅឯស្តេចស្រុកអេដុមទូលថា អ៊ីស្រាអែលជាប្អូនទ្រង់មានវាចាដូច្នេះថា ទ្រង់ជ្រាបចំពោះការនឿយហត់ ដែលកើតមកដល់យើងខ្ញុំរាល់គ្នាហើយ
15 គឺដែលពួកអយ្យកោយើងខ្ញុំបានចុះទៅនៅស្រុកអេស៊ីព្ទ ហើយយើងខ្ញុំក៏បាននៅស្រុកនោះជាយូរឆ្នាំដែរ ឯពួកសាសន៍អេស៊ីព្ទគេបានធ្វើបាបដល់យើងខ្ញុំ និងពួកអយ្យកោយើងខ្ញុំផង
16 តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ឮសំឡេងយើងខ្ញុំ ហើយទ្រង់ចាត់ទេវតា១មក នាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទមក ឥឡូវនេះ មើល យើងខ្ញុំនៅត្រង់កាដេស ជាទីក្រុងនៅចុងព្រំស្រុករបស់ទ្រង់
17 ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងមិនដើរកាត់ស្រែ ឬចម្ការទេ ក៏មិនផឹកទឹកអណ្តូងដែរ គឺយើងខ្ញុំនឹងដើរតាមតែផ្លូវថ្នល់ របស់ស្តេចវិញ ឥតមានបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ទាល់តែបានឆ្លងហួសពីព្រំដែនទ្រង់ទៅ
18 តែស្តេចស្រុកអេដុមមានព្រះបន្ទូលតបថា មិនត្រូវឲ្យឯងដើរកាត់ស្រុករបស់យើងឡើយ បើធ្វើដូច្នោះ នោះយើងនឹងយកដាវចេញមកច្បាំងនឹងឯងហើយ
19 ពួកកូនចៅអ៊ីស្រាអែលគេអង្វរថា យើងខ្ញុំរាល់គ្នានឹងគ្រាន់តែដើរតាមថ្នល់ធំទេ បើសិនជាយើងខ្ញុំ ឬហ្វូងសត្វយើងខ្ញុំផឹកទឹករបស់ទ្រង់ នោះយើងខ្ញុំនឹងចេញថ្លៃសងថ្វាយទ្រង់ សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុកទ្រង់ប៉ុណ្ណោះចុះ
20 តែស្តេចនោះមានព្រះបន្ទូលថា មិនត្រូវឲ្យឯងទៅទេ ហើយស្តេចអេដុមក៏ចេញមកទាស់នឹងគេ ព្រមទាំងនាំយកមនុស្សជាច្រើនមក មានអំណាចជាខ្លាំង
21 ដូច្នេះ ស្តេចអេដុមមិនព្រមបើកឲ្យពួកអ៊ីស្រាអែលដើរកាត់ស្រុកទ្រង់ទេ បានជាពួកអ៊ីស្រាអែលគេបែរចេញពីទ្រង់ទៅ។
22 ពួកកូនចៅអ៊ីស្រាអែល គឺពួកជំនុំទាំងមូល ក៏ធ្វើដំណើរចេញពីស្រុកកាដេសមកដល់ភ្នំហោរ
23 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុននៅភ្នំហោរនោះ ត្រង់ព្រំដែនស្រុកអេដុមថា
24 អើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកអយ្យកោហើយ ដ្បិតមិនត្រូវចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះឯងទាំង២នាក់បានចចេសនឹងបង្គាប់អញ នៅត្រង់ទឹកមេរីបា
25 ដូច្នេះ ឲ្យយកអើរ៉ុន និងអេលាសារ ជាកូនលោក នាំឡើងទៅលើភ្នំហោរទៅ
26 រួចដោះសម្លៀកបំពាក់ ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ នោះអើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកអយ្យកោ គឺត្រូវស្លាប់នៅទីនោះ
27 ម៉ូសេក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក គេនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះភ្នែកនៃពួកជំនុំទាំងអស់គ្នា
28 នោះម៉ូសេក៏ដោះសម្លៀកបំពាក់ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ រួចអើរ៉ុនស្លាប់នៅលើកំពូលភ្នំនោះទៅ ឯម៉ូសេ និងអេលាសារក៏ចុះពីលើភ្នំមកវិញ
29 កាលពួកជំនុំទាំងប៉ុន្មានបានឃើញថា អើរ៉ុនស្លាប់ហើយ នោះពូជពង្សអ៊ីស្រាអែលទាំងអស់គ្នាក៏កាន់ទុក្ខនឹងលោកអស់៣០ថ្ងៃ។
ជំពូក 21
1 រីឯស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលនៅស្រុកខាងត្បូង កាលបានឮថា ពួកអ៊ីស្រាអែលមកតាមផ្លូវស្រុកអ័ថារីមហើយ នោះទ្រង់ក៏ចេញមកច្បាំងនឹងគេ ហើយចាប់យកបានខ្លះ
2 រួចពួកអ៊ីស្រាអែលគេតាំងសច្ចាដល់ព្រះយេហូវ៉ា ដោយពាក្យថា បើទ្រង់ប្រគល់សាសន៍នោះមកក្នុងកណ្តាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងគេអស់រលីង
3 ព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាមពាក្យរបស់ពួកអ៊ីស្រាអែល ហើយប្រគល់ពួកសាសន៍កាណាននោះមក រួចពួកអ៊ីស្រាអែលក៏បំផ្លាញគេ និងទីក្រុងគេទាំងអស់ទៅ គេហៅទីនោះថា ហោម៉ា។
4 រួចគេធ្វើដំណើរពីភ្នំហោរដើរទៅ តាមផ្លូវសមុទ្រក្រហម ដើម្បីនឹងវាងព័ទ្ធស្រុកអេដុម តែបណ្តាជនមានចិត្តរវាត ដោយព្រោះផ្លូវនោះ
5 ក៏និយាយទាស់នឹងព្រះ ហើយទាស់នឹងម៉ូសេថា ម្តេចក៏បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ឲ្យត្រូវស្លាប់នៅក្នុងទីរហោស្ថានដូច្នេះ ដ្បិតគ្មានអាហារ គ្មានទឹកសោះ ហើយយើងទ្រាន់ណាយនឹងនំគំរក់នេះពេកណាស់
6 នោះព្រះយេហូវ៉ាទ្រង់ចាត់ពស់ភ្លើងមកកណ្តាលពួកជន ពស់ទាំងនោះក៏ចឹកគេ ហើយមានមនុស្សស្លាប់ជាច្រើន
7 បណ្តាជនទាំងឡាយក៏មកឯម៉ូសេ ជម្រាបថា យើងរាល់គ្នាបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោកដែរ ដូច្នេះ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាផង សូមទ្រង់បន្ថយពស់ទាំងនេះចេញពីយើងរាល់គ្នាទៅ នោះម៉ូសេក៏អធិស្ឋានឲ្យគេ
8 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ
9 ម៉ូសេក៏ធ្វើរូបពស់១ពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ។
10 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅ ដំឡើងត្រសាលនៅត្រង់អូបូត
11 រួចគេចេញពីអូបូត ទៅដំឡើងត្រសាលនៅត្រង់អ៊ីយេ-អាបារីម ក្នុងទីរហោស្ថាន ដែលជាប់ព្រំដែនខាងកើតនៃស្រុកម៉ូអាប់
12 ពីទីនោះ គេក៏ធ្វើដំណើរដើរទៅដំឡើងត្រសាល នៅត្រង់ច្រកភ្នំសេរេត
13 ហើយចេញពីទីនោះ ដើរទៅដំឡើងត្រសាលឯត្រើយស្ទឹងអើណូនម្ខាង ជាស្ទឹងដែលហូរពីព្រំស្រុកអាម៉ូរីមកតាមទីរហោស្ថាន ដ្បិតស្ទឹងអើណូនជាព្រំដែននៃស្រុកម៉ូអាប់ នៅជាកណ្តាលស្រុកម៉ូអាប់ និងស្រុកអាម៉ូរី
14 ហេតុនោះបានជាមានពាក្យដំណាលក្នុងសៀវភៅ ដែលនិទានពីចម្បាំងផងព្រះយេហូវ៉ាថា «ការដែលទ្រង់ធ្វើនៅក្នុងស៊ូផា ហើយនៅច្រកភ្នំអើណូន
15 គឺនៅជម្រាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយក៏ជាប់នឹងព្រំស្រុកម៉ូអាប់»
16 ពីទីនោះ គេមកដល់ប្អៀរ គឺជាអណ្តូង ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងម៉ូសេថា ចូរប្រមូលពួកបណ្តាជនឲ្យជុំគ្នា នោះអញនឹងឲ្យទឹកគេផឹក
17 រួចពួកអ៊ីស្រាអែលគេក៏ច្រៀងទំនុកនេះថា «ឲ្យផុសឡើង អណ្តូងអើយ ចូរច្រៀងសរសើរអណ្តូងនេះចុះ
18 ជាអណ្តូងដែលពួកចៅហ្វាយបានជីក ហើយពួកអ្នកមានត្រកូលខ្ពស់បានជីកនឹងជ្រនីកគេ តាមច្បាប់បញ្ញត្ត» រួចពីទីរហោស្ថាននោះ គេក៏មកដល់ម៉ាថាណា
19 ពីម៉ាថាណាទៅដល់ណាហាលាល ពីណាហាលាលទៅដល់បាម៉ូត
20 ហើយពីបាម៉ូត ដែលនៅក្នុងច្រកភ្នំនៅស្រុកម៉ូអាប់ ក៏ទៅដល់កំពូលភ្នំពីសកា ដែលបែរទៅខាងទីរហោស្ថាន។
21 នោះសាសន៍អ៊ីស្រាអែលគេចាត់សារទៅឯស៊ីហុនជាស្តេចសាសន៍អាម៉ូរីថា
22 សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង យើងខ្ញុំនឹងមិនងាកបែរទៅក្នុងស្រែ ឬចម្ការទេ ក៏មិនផឹកទឹកអណ្តូងដែរ យើងខ្ញុំនឹងដើរតាមតែថ្នល់ធំរបស់ស្តេចប៉ុណ្ណោះ រហូតដល់បានហួសផុតពីដែនស្រុកទ្រង់ទៅ
23 តែស៊ីហុនមិនព្រមឲ្យសាសន៍អ៊ីស្រាអែលដើរកាត់ព្រំស្រុកទ្រង់ទេ គឺទ្រង់បានប្រមូលពួកជនទាំងអស់ ចេញទៅឯទីរហោស្ថានទាស់នឹងពួកអ៊ីស្រាអែលវិញ ក៏ច្បាំងវាយពួកអ៊ីស្រាអែលនៅត្រង់យ៉ាហាស់
24 តែពួកអ៊ីស្រាអែលប្រហារទ្រង់ដោយមុខដាវទៅ ហើយក៏ចាប់យកស្រុកទ្រង់ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក ដែលជាព្រំដែនរបស់សាសន៍អាំម៉ូន ឯព្រំដែននៃពួកកូនចៅអាំម៉ូននោះមាំណាស់
25 ពួកអ៊ីស្រាអែលក៏វាយយកអស់ទាំងទីក្រុងរបស់ពួកសាសន៍អាម៉ូរី ហើយអាស្រ័យនៅក្នុងទីក្រុងទាំងនោះ គឺក្នុងក្រុងហែសបូន និងតំបន់ទាំងប៉ុន្មាននៅជុំវិញទីក្រុងនោះ
26 ឯហែសបូននេះ ជាទីក្រុងនៃស៊ីហុនជាស្តេចសាសន៍អាម៉ូរី ដែលបានច្បាំងនឹងស្តេចសាសន៍ម៉ូអាប់ ជាស្តេចពីមុន ហើយចាប់យកអស់ទាំងស្រុកពីកណ្តាប់ដៃនៃស្តេចនោះ រហូតដល់ស្ទឹងអើណូន
27 ហេតុនោះបានជាគេតែងនិយាយដោយពាក្យសុភាសិតថា «ចូរមកក្នុងហែសបូន ឲ្យទីក្រុងរបស់ស៊ីហុនបានសង់ឡើង ហើយរៀបជាស្រេចផង
28 ដ្បិតមានភ្លើងចេញពីហែសបូនមក គឺជាអណ្តាតភ្លើងពីទីក្រុងរបស់ស៊ីហុន ភ្លើងនោះបានឆេះក្រុងអើរ របស់ស្រុកម៉ូអាប់ ព្រមទាំងពួកម្ចាស់ទីខ្ពស់របស់ស្ទឹងអើណូន
29 វេទនាដល់ឯង ម៉ូអាប់អើយ ឱពួកព្រះកេម៉ូសអើយ ឯងរាល់គ្នាត្រូវវិនាសហើយ ដ្បិតព្រះនៃឯងបានបញ្ជូនពួកកូនប្រុសរបស់ខ្លួន ឲ្យត្រូវរត់ និងពួកកូនស្រី ឲ្យទៅជាឈ្លើយ ដល់ស៊ីហុនជាស្តេចសាសន៍អាម៉ូរី
30 យើងបានបាញ់តាមគេ ហែសបូនត្រូវវិនាសទៅ រហូតដល់ឌីបូន យើងក៏បានរំលាងស្រុករហូតដល់ណូផា គឺទៅដល់មេឌីបាផង»
31 ដូច្នេះ ពួកអ៊ីស្រាអែលបាននៅក្នុងស្រុករបស់សាសន៍អាម៉ូរីនោះ
32 រួចម៉ូសេចាត់គេទៅសង្កេតមើលឯក្រុងយ៉ាស៊ើ គេក៏ចាប់យកអស់ទាំងតំបន់នៅជុំវិញ ព្រមទាំងបណ្តេញសាសន៍អាម៉ូរី ដែលនៅស្រុកនោះ ឲ្យចេញទៅផង។
33 រួចគេបែរឡើងទៅតាមផ្លូវស្រុកបាសានវិញ នោះអុកជាស្តេចស្រុកបាសាន ព្រមទាំងពួកជនរបស់ទ្រង់ក៏លើកគ្នាចេញមកទាស់នឹងគេ ហើយច្បាំងគ្នានៅត្រង់អេទ្រី
34 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់ស្តេចនេះមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រ និងស្រុករបស់ទ្រង់ផង ត្រូវឲ្យឯងធ្វើដល់គេដូចជាឯងបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះដែរ
35 ដូច្នេះ គេក៏វាយស្តេចនោះ ព្រមទាំងកូនចៅ និងសាស្ត្រទ្រង់ផង ទាល់តែគ្មានសល់១ឡើយ ហើយគេចាប់យកស្រុករបស់ទ្រង់ដែរ។
ជំពូក 22
1 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅទៀត រួចដំឡើងត្រសាលនៅត្រង់វាលនៃស្រុកម៉ូអាប់ នៅត្រើយទន្លេយ័រដាន់ខាងនេះ ទល់មុខ និងយេរីខូ។
2 រីឯបាឡាកជាបុត្រាស៊ីបព័រ ទ្រង់ក៏ឃើញអស់ទាំងការ ដែលពួកអ៊ីស្រាអែលបានធ្វើដល់សាសន៍អាម៉ូរី
3 ដូច្នេះ សាសន៍ម៉ូអាប់ក៏ភ័យខ្លាចជាខ្លាំង ហើយមានចិត្តស្រយុតរន្ធត់ នៅមុខពួកកូនចៅអ៊ីស្រាអែល ដោយព្រោះគេមានគ្នាច្រើន
4 នោះពួកម៉ូអាប់ក៏និយាយទៅពួកចាស់ទុំនៃសាសន៍ម៉ាឌាន ថា ឥឡូវពួកនេះនឹងស៊ីរំលីងរបស់ទាំងអស់នៅជុំវិញយើងរាល់គ្នាហើយ ដូចជាគោស៊ីរំលីងស្មៅខ្ចីនៅវាលដែរ រីឯគ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើសាសន៍ម៉ូអាប់
5 ទ្រង់ក៏ចាត់សារទៅឯបាឡាមជាកូនបេអ៊រ នៅក្រុងពេថោរ ដែលនៅមាត់ទន្លេ ក្នុងស្រុករបស់ពួកកូនចៅសាសន៍ទ្រង់ ដើម្បីនឹងហៅមកដោយពាក្យថា មើល មានសាសន៍១ចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ត្រង់ទល់មុខនឹងអញ
6 ដូច្នេះ ចូរឯងមកឥឡូវ ដើម្បីនឹងដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ ដ្បិតគេខ្លាំងពូកែជាងអញណាស់ ប្រហែលជាអញនឹងឈ្នះគេបាន ហើយនិងវាយបណ្តេញគេចេញពីស្រុកទៅ ដ្បិតអញដឹងថា អ្នកណាដែលឯងឲ្យពរ នោះបានពរមែន ហើយអ្នកណាដែលឯងដាក់បណ្តាសា នោះក៏ត្រូវបណ្តាសាពិត។
7 លំដាប់នោះ ពួកចាស់ទុំនៃសាសន៍ម៉ូអាប់ និងពួកចាស់ទុំនៃសាសន៍ម៉ាឌាន គេនាំយករង្វាន់នៃការទំនាយចេញទៅ ក៏មកដល់បាឡាម ហើយរៀបរាប់ប្រាប់តាមពាក្យរបស់បាឡាក
8 រួចគាត់ឆ្លើយថា សូមដេកនៅទីនេះ១យប់សិន នោះខ្ញុំនឹងឆ្លើយប្រាប់ដល់អ្នករាល់គ្នា តាមដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ដូច្នេះ ពួកមេនៃសាសន៍ម៉ូអាប់ក៏ស្នាក់នៅជាមួយនឹងបាឡាម
9 នោះព្រះទ្រង់យាងមកឯបាឡាមសួរថា តើមនុស្សណានេះ ដែលនៅជាមួយនឹងឯង
10 បាឡាមទូលឆ្លើយថា បាឡាកជាបុត្រាស៊ីបព័រ ដែលជាស្តេចសាសន៍ម៉ូអាប់ បានចាត់គេមកហៅទូលបង្គំថា
11 មើល សាសន៍នេះដែលចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ឥឡូវ ចូរឲ្យឯងមកដាក់បណ្តាសាគេឲ្យអញ ប្រហែលជាអញនឹងអាចច្បាំងជាមួយនឹងគេ ហើយបណ្តេញគេចេញទៅបាន
12 តែព្រះទ្រង់តបទៅបាឡាមវិញថា មិនត្រូវឲ្យឯងទៅមួយនឹងគេឡើយ ក៏មិនត្រូវដាក់បណ្តាសាដល់សាសន៍នេះផង ដ្បិតគេជាអ្នកមានពរហើយ
13 បាឡាមក៏ក្រោកឡើងពីព្រលឹម ប្រាប់ដល់ពួកមេ ដែលមកពីបាឡាកថា ចូរអ្នករាល់គ្នាត្រឡប់ទៅស្រុកវិញចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មិនព្រមបើកឲ្យខ្ញុំទៅជាមួយទេ
14 ពួកមេសាសន៍ម៉ូអាប់ក៏ក្រោកវិលត្រឡប់ទៅឯបាឡាកវិញ ទូលថា បាឡាមមិនព្រមមកជាមួយនឹងយើងខ្ញុំទេ។
15 នោះបាឡាកក៏ចាត់ពួកមេជាច្រើនជាង ជាអ្នកមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះ ឲ្យទៅទៀត
16 គេក៏មកដល់បាឡាមប្រាប់ថា បាឡាកជាបុត្រាស៊ីបព័រ ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យមានអ្វីឃាត់ឃាំងឯងមិនឲ្យទៅឯអញនោះឡើយ
17 ដ្បិតអញនឹងលើកឯងជាធំ ហើយការអ្វីៗដែលឯងប្រាប់ដល់អញ នោះអញនឹងធ្វើសម្រេចតាម ដូច្នេះ ចូរទៅដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ
18 តែបាឡាមប្រកែកទៅពួកមហាតលិករបស់បាឡាកថា បើសិនជាព្រះរាជានឹងប្រទានមាស ហើយនិងប្រាក់ពេញដំណាក់ទ្រង់មកខ្ញុំ នោះគង់តែខ្ញុំពុំអាចនឹងរំលងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ និងធ្វើការតិច ឬច្រើនទៅបានឡើយ
19 ដូច្នេះ សូមឲ្យអ្នករាល់គ្នាដេកនៅទីនេះ១យប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានព្រះបន្ទូលមកខ្ញុំដូចម្តេចទៀត
20 នៅវេលាយប់នោះ ព្រះទ្រង់ក៏មកឯបាឡាមមានព្រះបន្ទូលថា បើគេបានមកហៅឯង នោះឲ្យឯងក្រោកឡើង ទៅជាមួយនឹងគេចុះ ប៉ុន្តែ ត្រូវឲ្យឯងធ្វើសម្រេចតាមបង្គាប់អញតែប៉ុណ្ណោះ។
21 បាឡាមក៏ក្រោកឡើងពីព្រលឹម បំពាក់កែបលើលារបស់ខ្លួន ចេញទៅជាមួយនឹងពួកមេនៃសាសន៍ម៉ូអាប់
22 នោះសេចក្ដីខ្ញាល់របស់ព្រះក៏កាត់ឡើង ដោយព្រោះគាត់ចេញទៅដូច្នោះ ហើយទេវតានៃព្រះយេហូវ៉ាក៏មកឈរក្នុងផ្លូវ ដើម្បីទាស់ទទឹងនឹងគាត់ ឯគាត់ៗជិះនៅលើលា មានទាំងអ្នកបម្រើ២នាក់ទៅជាមួយផង
23 លាក៏ឃើញទេវតានៃព្រះយេហូវ៉ាឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត នោះលាក៏បែរចេញពីផ្លូវទៅតាមវាលទៅ ឯបាឡាមគាត់វាយលា ដើម្បីនឹងទាញញាក់មកក្នុងផ្លូវវិញ
24 នោះទេវតានៃព្រះយេហូវ៉ាក៏ឈរនៅត្រង់ផ្លូវច្រក នាកណ្តាលចម្ការទំពាំងបាយជូរ មានកំផែងថ្មនៅជាសងខាង
25 លាក៏ឃើញទេវតានៃព្រះយេហូវ៉ាទៀត រួចវាចូលទៅអែបត្បៀតខ្លួននឹងកំផែង គាបជើងបាឡាមនឹងថ្ម នោះគាត់វាយវាម្តងទៀត
26 រួចទេវតានៃព្រះយេហូវ៉ាក៏ទៅឈរ នៅត្រង់កន្លែងចង្អៀត១ទៀត ដែលឥតមានផ្លូវណា នឹងងាកបែរទៅ ខាងឆ្វេង ឬខាងស្តាំបានឡើយ
27 លាក៏ឃើញទេវតានៃព្រះយេហូវ៉ា រួចវាលុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង នោះបាឡាមក៏ខឹងក្តៅឡើង ហើយវាយវានឹងឈើច្រត់
28 រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ
29 បាឡាមឆ្លើយទៅលាថា គឺពីព្រោះឯងកៀចនឹងអញណាស់ បើសិនជាអញមានដាវនៅដៃឥឡូវ នោះអញនឹងសម្លាប់ឯងចោលហើយ
30 សត្វលាតបថា តើខ្ញុំមិនមែនជាលារបស់លោក ដែលលោកបានជិះមកតាំងពីខ្ញុំជារបស់ផងលោក ដរាបដល់សព្វថ្ងៃនេះទេឬអី តើខ្ញុំដែលធ្លាប់ធ្វើយ៉ាងដូច្នេះ ចំពោះលោកដែរឬ នោះគាត់ឆ្លើយថា ទេ។
31 នោះព្រះយេហូវ៉ាទ្រង់បើកបំភ្លឺភ្នែកបាឡាម ឲ្យឃើញទេវតានៃទ្រង់ ដែលឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត រួចគាត់ឱនក្បាលទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខ
32 ទេវតានៃព្រះយេហូវ៉ាក៏សួរគាត់ថា ហេតុអ្វីបានជាឯងវាយលាដល់ទៅ៣ដងដូច្នេះ មើលអញបានចេញមកទាស់នឹងឯង ពីព្រោះឯងមានចិត្តវៀចនៅមុខអញ
33 លារបស់ឯងបានឃើញអញ ហើយបានងាកបែរចេញពីអញ៣ដងនេះហើយ បើវាមិនបានបែរចេញពីអញទេ នោះប្រាកដជាអញបានសម្លាប់ឯងហើយ តែទុកឲ្យវានៅរស់វិញ
34 នោះបាឡាមក៏ទូលទៅទេវតានៃព្រះយេហូវ៉ាថា ទូលបង្គំបានធ្វើបាបហើយ ពីព្រោះទូលបង្គំមិនបានដឹងជាទ្រង់ឈរនៅត្រង់ផ្លូវ ទាស់នឹងទូលបង្គំទេ ដូច្នេះ បើដំណើរនេះមិនសព្វព្រះហឫទ័យដល់ទ្រង់ នោះទូលបង្គំនឹងត្រឡប់ទៅវិញឥឡូវ
35 តែទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលតបថា ចូរទៅជាមួយនឹងគេចុះ ប៉ុន្តែ ត្រូវឲ្យឯងនិយាយតែពាក្យដែលអញប្រាប់ដល់ឯងប៉ុណ្ណោះ ដូច្នេះ បាឡាមក៏ទៅជាមួយនឹងពួកមេរបស់បាឡាកទៅ។
36 កាលបាឡាកឮថា បាឡាមមកដល់ហើយ នោះទ្រង់ក៏ចេញទៅទទួលដល់ទីក្រុង១នៃស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ជាព្រំដែនឆ្ងាយបំផុត
37 បាឡាកមានព្រះបន្ទូលទៅបាឡាមថា តើអញមិនបានចាត់គេឲ្យទៅហៅឯងមកទេឬអី ហេតុអ្វីបានជាឯងមិនបានមកឯអញ តើអញមិនអាចនឹងលើកឯងឲ្យបានជាធំទេឬអី
38 បាឡាមក៏ទូលតបថា មើល ទូលបង្គំបានមកដល់ទ្រង់ហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន ឯពាក្យណាដែលព្រះទ្រង់សម្រេចនៅមាត់ទូលបង្គំ គឺពាក្យនោះដែលទូលបង្គំនឹងនិយាយវិញ
39 រួចបាឡាមក៏ទៅជាមួយនឹងបាឡាក ដល់ទៅគារយ៉ាត់-ហាសូត
40 នោះបាឡាកទ្រង់ថ្វាយគោ និងចៀមជាយញ្ញបូជា រួចផ្ញើទៅឲ្យបាឡាម និងពួកមេដែលនៅជាមួយនឹងគាត់។
41 ដល់ថ្ងៃស្អែក បាឡាកទ្រង់នាំយកបាឡាមឡើងទៅលើអស់ទាំងទីខ្ពស់របស់ផងព្រះបាល ហើយពីទីនោះគាត់ក៏ឃើញចុងបំផុតនៃពួកសាសន៍អ៊ីស្រាអែល។
ជំពូក 23
1 នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនៈ៧នៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោល៧ និងចៀមឈ្មោល៧ផង
2 បាឡាកទ្រង់ក៏ធ្វើដូចជាបាឡាមបានថា នោះបាឡាក ហើយនិងបាឡាមក៏ថ្វាយគោ និងចៀមមួយៗនៅលើអាសនៈទាំងនោះ
3 រួចបាឡាមគាត់ទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតតង្វាយទ្រង់នេះចុះ ទូលបង្គំនឹងទៅ ប្រហែលជាព្រះយេហូវ៉ានឹងយាងមកជួបនឹងទូលបង្គំ បើសេចក្ដីណាដែលទ្រង់បង្ហាញមកទូលបង្គំ នោះទូលបង្គំនឹងនាំមកទូលដល់ទ្រង់ រួចគាត់ក៏ឡើងទៅឯទីខ្ពស់
4 ឯព្រះទ្រង់ក៏មកជួបនឹងបាឡាម រួចគាត់ទូលទ្រង់ថា ទូលបង្គំបានរៀបចំអាសនៈទាំង៧ ហើយបានថ្វាយគោ និងចៀមមួយៗ នៅលើអាសនៈទាំងនោះ
5 នោះព្រះយេហូវ៉ាទ្រង់ដាក់ព្រះបន្ទូលនៅក្នុងមាត់បាឡាម ហើយប្រាប់ថា ចូរត្រឡប់ទៅឯបាឡាកវិញទៅ ហើយត្រូវនិយាយដូច្នេះ
6 គាត់ក៏ត្រឡប់ទៅឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតតង្វាយរបស់ទ្រង់នៅឡើយ មានអស់ទាំងមេរបស់សាសន៍ម៉ូអាប់នៅជាមួយ
7 រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា បាឡាកជាស្តេចនៃសាសន៍ម៉ូអាប់ ទ្រង់បាននាំខ្ញុំពីស្រុកអើរ៉ាមមក គឺពីស្រុកភ្នំទិសខាងកើត ដោយប្រាប់ថា ចូរមក ចូរដាក់បណ្តាសាដល់ពួកយ៉ាកុបឲ្យអញ ហើយថា ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ
8 តែធ្វើដូចម្តេចឲ្យខ្ញុំដាក់បណ្តាសាដល់អ្នកណា ដែលព្រះទ្រង់មិនបានដាក់បណ្តាសាទៅកើត ហើយធ្វើដូចម្តេចឲ្យខ្ញុំប្រកួតនឹងអ្នកណា ដែលព្រះយេហូវ៉ាមិនបានប្រកួតចំពោះគេបាន
9 ដ្បិតខ្ញុំបានឃើញគេពីលើកំពូលថ្មដា ខ្ញុំបានរំពឹងមើលគេពីលើភ្នំទាំងប៉ុន្មាន មើលសាសន៍នេះគេនៅតែដោយពួកគេទេ គេមិនបានរាប់បញ្ចូលក្នុងនគរទាំងប៉ុន្មានឡើយ
10 តើអ្នកណានឹងរាប់ធូលីរបស់យ៉ាកុបបាន ឬរាប់ចំនួននៃសាសន៍អ៊ីស្រាអែល១ភាគក្នុង៤បាន សូមតែឲ្យខ្ញុំបានស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឲ្យទីបំផុតនៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ។
11 នោះបាឡាកទ្រង់មានព្រះបន្ទូលទៅបាឡាមថា តើឯងបានធ្វើយ៉ាងដូចម្តេចនឹងអញ គឺអញបាននាំឯងមកឲ្យដាក់បណ្តាសាដល់ពួកខ្មាំងសត្រូវរបស់អញ តែមើល ឯងបានឲ្យពរដល់គេវិញ
12 គាត់ទូលឆ្លើយថា តើមិនត្រូវឲ្យទូលបង្គំប្រយ័ត នឹងនិយាយតែសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់សម្រេចនៅក្នុងមាត់ទូលបង្គំទេឬអី។
13 រួចបាឡាកមានព្រះបន្ទូលនឹងគាត់ថា ចូរមកជាមួយនឹងអញ ទៅឯកន្លែង១ទៀត ជាកន្លែងដែលល្មមឲ្យឯងមើលគេឃើញ ឯងនឹងឃើញតែពួកគេខាងចុងបង្អស់ ឥតឃើញទាំងអស់ទេ រួចចូរឯងដាក់បណ្តាសាគេពីទីនោះឲ្យអញ។
14 នោះទ្រង់នាំគាត់ទៅឯវាលសូភិម នៅលើភ្នំពីសកា ក៏ធ្វើអាសនៈ៧ ហើយថ្វាយគោ និងចៀមមួយៗនៅលើអាសនៈទាំងនោះ
15 បាឡាមទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតតង្វាយទ្រង់នេះចុះ ចាំទូលបង្គំទៅជួបនឹងព្រះសិន
16 ព្រះយេហូវ៉ាទ្រង់ក៏យាងមកជួបនឹងបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់គាត់ រួចប្រាប់ថា ចូរវិលត្រឡប់ទៅឯបាឡាកវិញចុះ ហើយត្រូវនិយាយដូច្នេះ
17 គាត់ក៏មកឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតតង្វាយរបស់ទ្រង់នៅឡើយ មានទាំងពួកមេនៃសាសន៍ម៉ូអាប់នៅជាមួយ រួចបាឡាកសួរថា តើព្រះយេហូវ៉ាមានព្រះបន្ទូលថាដូចម្តេច
18 នោះគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា សូមឈរឡើង ព្រះរាជាអើយ សូមទ្រង់ស្តាប់សិន ឱបុត្រស៊ីបព័រអើយ សូមផ្ទៀងព្រះស្រោត្រស្តាប់ទូលបង្គំចុះ
19 ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ សេចក្ដីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្ដីដែលទ្រង់មានព្រះបន្ទូល តើមិនសម្រេចតាមទេឬអី
20 មើល ទូលបង្គំបានទទួលបង្គាប់មកថា ត្រូវឲ្យពរ ព្រះទ្រង់ក៏បានឲ្យពរហើយ ដូច្នេះ ទូលបង្គំពុំអាចនឹងបំផ្លាស់ទៅបានទេ
21 ទ្រង់មិនបានឃើញជាពួកយ៉ាកុបមានសេចក្ដីទុច្ចរិតអ្វីទេ ក៏មិនឃើញជាមានសេចក្ដីអាក្រក់ណានៅក្នុងពួកអ៊ីស្រាអែលដែរ ព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់គង់នៅជាមួយនឹងគេ ក៏មានឮសម្រែកនៃស្តេចនៅកណ្តាលពួកគេ
22 ព្រះទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក គេមានកម្លាំងបែបដូចជាកម្លាំងនៃសត្វរមាស
23 គ្មានមន្តវិជ្ជាការណានឹងដាក់ពួកយ៉ាកុប ឬអំពើអំពាន់ណាដាក់សាសន៍អ៊ីស្រាអែលត្រូវទេ លុះដល់កំណត់ នោះនឹងមានពាក្យដំណាលពីយ៉ាកុប ហើយពីអ៊ីស្រាអែលថា យីអើ ទ្រង់បានធ្វើអ្វីនេះហ្ន៎
24 មើល បណ្តាជននេះគេក្រោកឡើងដូចជាសិង្ហញី ក៏ឈរឡើងដូចជាសិង្ហឈ្មោល គេមិនដេកវិញទាល់តែបានស៊ីរំពាហើយ ព្រមទាំងផឹកឈាមនៃពួកដែលបានសម្លាប់ផង។
25 នោះបាឡាកមានព្រះបន្ទូលទៅបាឡាមថា បើមិនប្រទេចផ្តាសាគេទេ នោះក៏មិនត្រូវឲ្យពរគេដែរ
26 តែបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអីថា គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល នោះទូលបង្គំត្រូវតែធ្វើតាម។
27 រួចបាឡាកទ្រង់មានព្រះបន្ទូលទៅបាឡាមថា ចូរមក អញនឹងនាំឯងទៅកន្លែង១ទៀត ប្រហែលជាព្រះនឹងសព្វព្រះហឫទ័យឲ្យឯងដាក់បណ្តាសាដល់គេពីទីនោះឲ្យអញ
28 បាឡាកក៏នាំបាឡាមទៅលើកំពូលភ្នំពេអរ ដែលបែរទៅខាងឯទីរហោស្ថាន
29 នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនៈ៧នៅទីនេះឲ្យទូលបង្គំ ហើយសូមរៀបគោ៧ និងចៀម៧ ឲ្យទូលបង្គំទៀត
30 រួចបាឡាកក៏ធ្វើដូចជាបាឡាមបានមានវាចា គឺបានថ្វាយគោ និងចៀមមួយៗនៅលើអាសនៈទាំងនោះ។
ជំពូក 24
1 កាលបាឡាមបានឃើញថា ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងឲ្យពរដល់សាសន៍អ៊ីស្រាអែលដូច្នោះ នោះគាត់មិនបានទៅដូចជាជាន់មុន ដើម្បីនឹងរកមន្តវិជ្ជាការទៀតឡើយ គឺគាត់បែរមុខទៅឯទីរហោស្ថានវិញ
2 ក៏ងើបភ្នែកឡើងឃើញសាសន៍អ៊ីស្រាអែល នៅក្នុងត្រសាល តាមពូជអំបូរគេរៀងខ្លួន នោះព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើគាត់
3 ហើយគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា នេះជាពាក្យរបស់បាឡាម ជាកូនបេអ៊រ គឺជាពាក្យនៃមនុស្សដែលមើលឃើញច្បាស់
4 ហើយជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តា ក្នុងការជាក់ស្តែង ហើយជាអ្នកដែលក្រាបចុះ ដោយមានភ្នែកបើកឡើង
5 គឺថា ឱយ៉ាកុបអើយ ត្រសាលរបស់ឯងទាំងប៉ុន្មានល្អណាស់ហ្ន៎ ហើយទីលំនៅឯងផង ឱអ៊ីស្រាអែលអើយ
6 ទីលំនៅទាំងនោះលយវែងទៅ ដូចជាច្រកភ្នំ ក៏ដូចជាច្បារនៅមាត់ទន្លេ ដូចជាដើមក្រឹស្នាដែលព្រះយេហូវ៉ាបានដាំ ហើយដូចជាដើមតាត្រៅនៅមាត់ទឹក
7 និងមានទឹកហៀរហូរពីថាំងគេ ហើយពូជគេនឹងចម្រើនផលឡើង ដោយមានទឹកច្រើន ស្តេចគេនឹងបានខ្ពស់ជាងស្តេចអ័កាក់ ហើយនគរគេនឹងបានថ្កើងឡើង
8 ព្រះទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទមក គេមានកម្លាំង ដូចជាកម្លាំងនៃសត្វរមាស គេនឹងស៊ីលេបសាសន៍ដទៃដែលជាខ្មាំងសត្រូវនឹងគេ ព្រមទាំងបំបាក់ឆ្អឹងឲ្យខ្ទេច ហើយបាញ់ទម្លុះដោយព្រួញផង
9 គេបានក្រាប ក៏ដេកទៅដូចជាសិង្ហឈ្មោល ហើយដូចជាសិង្ហញីផង តើអ្នកណាហ៊ានដាស់គេឡើង មានពរហើយ អ្នកណាដែលឲ្យពរដល់ឯង តែអស់អ្នកណាដែលដាក់បណ្តាសាឯង នោះត្រូវបណ្តាសាវិញ។
10 នោះបាឡាកទ្រង់មានសេចក្ដីខ្ញាល់ក្តៅឡើងដល់បាឡាម ក៏ទះព្រះហស្តសន្ធាប់ទៅបាឡាមថា អញបានហៅឯងមក ដើម្បីដាក់បណ្តាសាដល់ខ្មាំងសត្រូវអញ តែមើល ឯងបានឲ្យពរដល់គេ គ្រប់ទាំង៣ដងនេះវិញ
11 ដូច្នេះ ចូរឯងរត់ទៅកន្លែងឯងឥឡូវចុះ អញបានគិតនឹងលើកឯងឲ្យមានសក្តិយសជាធំ តែមើល ព្រះយេហូវ៉ាបានឃាត់មិនឲ្យឯងមានសក្តិយសទេ
12 នោះបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានប្រាប់ដល់ពួកអ្នកនាំសារដែលទ្រង់បានត្រាស់ប្រើ ឲ្យទៅឯទូលបង្គំទេឬអី ថា
13 ទោះបើព្រះរាជានឹងប្រទានមាស និងប្រាក់ ពេញដំណាក់ទ្រង់ ដល់ទូលបង្គំក៏ដោយ គង់តែទូលបង្គំពុំអាចនឹងរំលងបញ្ញត្តផងព្រះយេហូវ៉ា ដើម្បីនឹងធ្វើអំពើល្អ ឬអាក្រក់តាមចិត្តទៅបានឡើយ សេចក្ដីណាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល គឺសេចក្ដីនោះឯង ដែលទូលបង្គំនឹងថ្លែងទៅ
14 មើល ទូលបង្គំត្រឡប់ទៅឯសាសន៍ទូលបង្គំឥឡូវនេះឯង សូមយាងមកនេះ ទូលបង្គំនឹងប្រកាសទូលទ្រង់ពីការដែលសាសន៍នេះ នឹងធ្វើដល់សាសន៍ទ្រង់នៅគ្រាជាន់ក្រោយ
15 រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូល ដោយពាក្យថា នេះជាពាក្យរបស់បាឡាមជាកូនបេអ៊រ គឺជាពាក្យនៃមនុស្សដែលមើលឃើញច្បាស់
16 ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលស្គាល់គំនិតនៃព្រះដ៏ខ្ពស់បំផុត ហើយជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តាក្នុងការជាក់ស្តែង ព្រមទាំងក្រាបចុះដោយមានភ្នែកបើកឡើង
17 ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនិងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ ដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នក ដែលបង្កើតសេចក្ដីវឹកវរ
18 នោះស្រុកអេដុមនឹងត្រឡប់ទៅជាកេរអាកររបស់ផងគេ ហើយស្រុកសៀរដែលជាខ្មាំងសត្រូវគេ នោះនឹងត្រឡប់ទៅជារបស់ផងគេដែរ គឺសាសន៍អ៊ីស្រាអែលនឹងមានជ័យជម្នះ
19 ហើយនិងមានម្នាក់កើតឡើងពីពួកយ៉ាកុប ដែលនឹងកាន់កាប់ត្រួតត្រា អ្នកនោះនឹងរំលាយអស់ទាំងសំណល់ពីទីក្រុងចេញ។
20 រួចគាត់ក្រឡេកឃើញសាសន៍អាម៉ាលេក ក៏ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា អាម៉ាលេកជាដើមចមនៃនគរទាំងអស់ តែចុងបំផុតរបស់គេ នោះនឹងត្រូវសាបសូន្យទៅ។
21 គាត់ក៏ក្រឡេកឃើញសាសន៍កែនដែរ រួចគាត់បញ្ចេញព្រះបន្ទូល ដោយពាក្យថា ទីលំនៅរបស់ឯងមាំណាស់ ឯងមានសំបុកនៅលើថ្មដា
22 ប៉ុន្តែ សាសន៍កែននឹងត្រូវរោយរៀវទៅ ដរាបដល់សាសន៍អាសស៊ើរនាំទៅជាឈ្លើយ។
23 រួចគាត់បញ្ចេញព្រះបន្ទូលទៀត ដោយពាក្យថា ឱគួរអនិច្ចាណាស់ហ្ន៎ តើអ្នកណានឹងរស់នៅក្នុងកាលដែលព្រះទ្រង់ធ្វើការទាំងនេះ
24 តែនឹងមាននាវាមកពីស្រុកគីទីម គេនឹងបន្ទាបបន្ថោកសាសន៍អាសស៊ើរ ព្រមទាំងសាសន៍ហេប៊ើរផង តែគេនឹងត្រូវវិនាសទៅដែរ
25 នោះបាឡាមក៏ក្រោកឡើង ត្រឡប់ទៅឯកន្លែងរបស់គាត់វិញ ឯបាឡាកទ្រង់ក៏យាងតាមផ្លូវរបស់ទ្រង់ទៅដែរ។
ជំពូក 25
1 រីឯពួកអ៊ីស្រាអែល គេនៅស្រុកស៊ីទីម ហើយបណ្តាជនចាប់តាំងសហាយស្មន់ នឹងពួកកូនស្រីរបស់សាសន៍ម៉ូអាប់
2 ដ្បិតពួកនោះបានហៅបណ្តាជន ទៅឯការថ្វាយយញ្ញបូជាដល់ព្រះរបស់គេ ហើយសាសន៍អ៊ីស្រាអែលក៏បានបរិភោគ ព្រមទាំងក្រាបសំពះដល់ព្រះនៃសាសន៍ម៉ូអាប់នោះដែរ
3 គេចូលពួកខាងព្រះបាល-ពេអរ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងគេ
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរចាប់យកពួកមេនៃបណ្តាជនទាំងអស់ មកចងព្យួរហាលថ្ងៃនៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីឲ្យសេចក្ដីខ្ញាល់ក្តៅរបស់ទ្រង់បានបែរពីពួកអ៊ីស្រាអែលចេញ
5 នោះម៉ូសេក៏ប្រាប់ដល់ពួកចៅក្រមនៃពួកអ៊ីស្រាអែលថា ចូរអ្នករាល់គ្នាសម្លាប់ពួករបស់ខ្លួន ដែលចូលពួកខាងព្រះបាល-ពេអរចេញទៅ។
6 ខណៈនោះ មានពួកកូនចៅសាសន៍អ៊ីស្រាអែលម្នាក់ នាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកឯបងប្អូនខ្លួន នៅចំពោះមុខម៉ូសេ និងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ដែលកំពុងយំនៅមាត់ទ្វារត្រសាលជំនុំ
7 កាលភីនេហាស ជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ បានឃើញ នោះក៏ក្រោកឡើងនៅកណ្តាលពួកជំនុំ ចាប់យកលំពែងនៅដៃ
8 ចូលទៅក្នុងត្រសាលតាមក្រោយអ្នកនោះ ហើយក៏ចាក់ទម្លុះអ្នកទាំង២នោះទៅ គឺទាំងប្រុសសាសន៍អ៊ីស្រាអែល និងស្ត្រីនោះផង ត្រូវត្រង់ពោះនាង នោះសេចក្ដីវេទនាបានបាត់ពីពួកកូនចៅអ៊ីស្រាអែលទៅ
9 ឯអស់អ្នកដែលបានស្លាប់ក្នុងសេចក្ដីវេទនានោះ មានចំនួន២ម៉ឺន៤ពាន់នាក់។
10 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
11 ភីនេហាសជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ លោកបានបំបែកសេចក្ដីឃោរឃៅរបស់អញពីពួកកូនចៅអ៊ីស្រាអែលចេញ ដោយព្រោះមានសេចក្ដីឈឺឆ្អាលជំនួសអញ ប្រយោជន៍កុំឲ្យអញបានបំផ្លាញគេក្នុងសេចក្ដីប្រចណ្ឌរបស់អញឡើយ
12 ដូច្នេះ ចូរប្រាប់ថា អញតាំងសេចក្ដីសញ្ញារបស់អញឲ្យបានមេត្រីនឹងលោកហើយ
13 គឺជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃ នៅជាដរាបតទៅ សម្រាប់លោក និងពូជលោករៀងតទៅ ពីព្រោះលោកបានឈឺឆ្អាលនឹងព្រះនៃខ្លួន ហើយបានធ្វើឲ្យធួននឹងពួកកូនចៅអ៊ីស្រាអែល។
14 រីឯមនុស្សសាសន៍អ៊ីស្រាអែល ដែលត្រូវស្លាប់ជាមួយនឹងស្ត្រីសាសន៍ម៉ាឌាននោះ គឺឈ្មោះស៊ីមរី ជាកូនសាលូវ ដែលជាកំពូលលើវង្សានុវង្សរបស់ឪពុក១ក្នុងពូជអំបូរស៊ីម្មាន
15 ហើយស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវស្លាប់នោះ គឺឈ្មោះកូសប៊ី ជាកូនស៊ើ ដែលជាមេលើពួកវង្សនៃឪពុក១ក្នុងសាសន៍ម៉ាឌាន។
16 ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេថា
17 ចូរធ្វើទុក្ខដល់សាសន៍ម៉ាឌាន ហើយវាយគេចុះ
18 ដ្បិតគេធ្វើទុក្ខឯងរាល់គ្នាដោយឧបាយកល ដែលគេមកល្បួងលួងលោមឯងពីដំណើរពេអរនោះ ហើយពីដំណើរនាងកូសប៊ី ជាកូននៃអ្នក១ ដែលជាកំពូលលើសាសន៍ម៉ាឌាន ជាអ្នកដែលត្រូវស្លាប់នៅថ្ងៃមានសេចក្ដីវេទនា ដោយព្រោះរឿងពេអរនោះ។
ជំពូក 26
1 កាលក្រោយសេចក្ដីវេទនានោះមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអេលាសារជាកូនអើរ៉ុនដ៏ជាសង្ឃថា
2 ចូររាប់ចំនួនពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ តាមវង្សានុវង្សរបស់ឪពុកគេ គឺអស់អ្នកក្នុងពួកអ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន
3 នោះម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ប្រាប់គេនៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូថា
4 ត្រូវរាប់ឯងរាល់គ្នា ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ហើយនិងកូនចៅអ៊ីស្រាអែល នៅគ្រាដែលបានចេញពីស្រុកអេស៊ីព្ទមកនោះដែរ។
5 ឯរូបេនគាត់ជាកូនច្បងរបស់អ៊ីស្រាអែល ហើយពួកកូនចៅរូបេន គឺហេណុក១ ដែលជាអ្នកបង្កើតគ្រួហេណុក ប៉ាលូវ១ ដែលជាអ្នកបង្កើតគ្រួប៉ាលូវ
6 ហេស្រុន១ ដែលជាអ្នកបង្កើតគ្រួហេស្រុន កើមី១ ដែលជាអ្នកបង្កើតគ្រួកើមី
7 នោះជាពួកនៃរូបេន ឯអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ នោះមានចំនួន៤ម៉ឺន៣ពាន់៧៣០នាក់
8 ឯកូនរបស់ប៉ាលូវ គឺអេលាប
9 ហើយកូនរបស់អេលាប គឺនេមួល១ ដាថាន១ អ័ប៊ីរ៉ាម១ គឺដាថាន និងអ័ប៊ីរ៉ាមនេះហើយ ដែលគេបានហៅមកឯពួកជំនុំ ជាអ្នកដែលបានលើកគ្នាទាស់នឹងម៉ូសេ ហើយនិងអើរ៉ុន ជាមួយនឹងពួកកូរេ ក្នុងកាលដែលពួកកូរេបានលើកគ្នាទាស់ទទឹងនឹងព្រះយេហូវ៉ា
10 តែដីបានហាឡើង ទទួលស្រូបយកគេជាមួយនឹងកូរេទៅ ក្នុងកាលដែលពួកកូរេនោះត្រូវស្លាប់ ហើយក៏មានភ្លើងឆេះមនុស្ស២៥០នាក់ដែរ ពួកនោះឯងបានត្រឡប់ជាគំរូដល់បណ្តាជន
11 តែឯកូនចៅរបស់កូរេ នោះមិនបានស្លាប់ទេ។
12 ឯពួកកូនចៅស៊ីម្មានតាមគ្រួគេ គឺយេមូអែល១ ជាអ្នកដែលបង្កើតគ្រួយេមូអែល យ៉ាមីន១ ជាអ្នកដែលបង្កើតគ្រួយ៉ាមីន យ៉ាគិន១ ជាអ្នកដែលបង្កើតគ្រួយ៉ាគិន
13 សេរ៉ាស១ ជាអ្នកដែលបង្កើតគ្រួសេរ៉ាស សូល១ ជាអ្នកដែលបង្កើតគ្រួសូល
14 នោះជាពួកគ្រួរបស់ស៊ីម្មាន មានចំនួន២ម៉ឺន២ពាន់២០០នាក់។
15 ឯពួកកូនចៅកាឌ់តាមគ្រួគេ គឺសេផុន១ ជាអ្នកដែលបង្កើតគ្រួសេផុន ហាក់គី១ ជាអ្នកដែលបង្កើតគ្រួហាក់គី ស៊ូនី១ ជាអ្នកដែលបង្កើតគ្រួស៊ូនី
16 អូសនី១ ជាអ្នកដែលបង្កើតគ្រួអូសនី អេរី១ ជាអ្នកដែលបង្កើតគ្រួអេរី
17 អើរ៉ូត១ ជាអ្នកដែលបង្កើតគ្រួអើរ៉ូត អើរេលី១ ជាអ្នកដែលបង្កើតគ្រួអើរេលី
18 នោះជាពួកគ្រួរបស់កូនចៅកាឌ់ តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៤ម៉ឺន៥០០នាក់។
19 ឯពួកកូនចៅយូដា គឺអ៊ើរ១ ហើយនិងអូណាន់១ ឯអ៊ើរ ហើយនិងអូណាន់នេះ គេបានស្លាប់ទៅនៅស្រុកកាណាន
20 ពួកកូនចៅយូដាតាមគ្រួគេ គឺសេឡា១ ជាអ្នកដែលបង្កើតគ្រួសេឡា ពេរេស១ ជាអ្នកដែលបង្កើតគ្រួពេរេស សេរ៉ាស១ ជាអ្នកដែលបង្កើតគ្រួសេរ៉ាស
21 ឯកូនរបស់ពេរេស គឺហេស្រុន១ ជាអ្នកដែលបង្កើតគ្រួហេស្រុន ហាមុល១ ជាអ្នកដែលបង្កើតគ្រួហាមុល
22 នោះជាពួកគ្រួរបស់យូដា តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៧ម៉ឺន៦ពាន់៥០០នាក់។
23 ឯពួកកូនចៅអ៊ីសាខារតាមគ្រួគេ គឺថូឡា១ ជាអ្នកដែលបង្កើតគ្រួថូឡា ពូវ៉ា១ ជាអ្នកដែលបង្កើតគ្រួពូវ៉ា
24 យ៉ាសុប១ ជាអ្នកដែលបង្កើតគ្រួយ៉ាសុប ស៊ីមរ៉ុន១ ជាអ្នកដែលបង្កើតគ្រួស៊ីមរ៉ុន
25 នោះជាពួកគ្រួរបស់អ៊ីសាខារ តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៦ម៉ឺន៤ពាន់៣០០នាក់។
26 ឯពួកកូនចៅសាប់យូល៉ូនតាមគ្រួគេ គឺសេរែត១ ជាអ្នកដែលបង្កើតគ្រួសេរែត អេឡូន១ ជាអ្នកដែលបង្កើតគ្រួអេឡូន យ៉ាលាល១ ជាអ្នកដែលបង្កើតគ្រួយ៉ាលាល
27 នោះជាពួកគ្រួរបស់សាប់យូល៉ូន តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មាន៦ម៉ឺន៥០០នាក់។
28 ឯពួកកូនចៅយ៉ូសែបតាមគ្រួគេ គឺម៉ាន៉ាសេ១ និងអេប្រាអិម១
29 ពួកកូនចៅម៉ាន៉ាសេ គឺម៉ាគារ១ ជាអ្នកដែលបង្កើតគ្រួម៉ាគារ ហើយម៉ាគារក៏បង្កើតកាឡាត ដែលជាអ្នកបង្កើតគ្រួកាឡាត
30 ពួកកូនរបស់កាឡាត គឺយេស៊ើរ១ ជាអ្នកដែលបង្កើតគ្រួយេស៊ើរ ហេលេក១ ជាអ្នកដែលបង្កើតគ្រួហេលេក
31 អាសរាល១ ជាអ្នកដែលបង្កើតគ្រួអាសរាល ស៊ីគែម១ ជាអ្នកដែលបង្កើតគ្រួស៊ីគែម
32 សេមីដា១ ជាអ្នកដែលបង្កើតគ្រួសេមីដា ហេភើរ១ ជាអ្នកដែលបង្កើតគ្រួហេភើរ
33 ឯស្លូផិហាត ជាកូនហេភើរ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រី នេះជាឈ្មោះកូនស្រីរបស់ស្លូផិហាត គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ និងធើសា១
34 នោះជាពួកគ្រួរបស់ម៉ាន៉ាសេ ពួកអ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៥ម៉ឺន២ពាន់៧០០នាក់។
35 ឯពួកកូនចៅអេប្រាអិមតាមគ្រួគេ គឺស៊ុថេឡា១ ជាអ្នកដែលបង្កើតគ្រួស៊ុថេឡា បេគើរ១ ជាអ្នកដែលបង្កើតគ្រួបេគើរ ថាហាន១ ជាអ្នកដែលបង្កើតគ្រួថាហាន
36 ឯពួកកូនចៅស៊ុថេឡា គឺជាអេរ៉ាន ដែលបង្កើតគ្រួអេរ៉ាន
37 នោះហើយជាពួកគ្រួរបស់កូនចៅអេប្រាអិម តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៣ម៉ឺន២ពាន់៥០០នាក់ នោះជាពួកកូនចៅយ៉ូសែបតាមគ្រួគេ។
38 ឯពួកកូនចៅបេនយ៉ាមីនតាមគ្រួគេ គឺបេឡា១ ជាអ្នកដែលបង្កើតគ្រួបេឡា អ័សបេល១ ជាអ្នកដែលបង្កើតគ្រួអ័សបេល អេហ៊ីរ៉ាម១ ជាអ្នកដែលបង្កើតគ្រួអេហ៊ីរ៉ាម
39 ស៊ូផាម១ ជាអ្នកដែលបង្កើតគ្រួស៊ូផាម ហ៊ូផាម១ ជាអ្នកដែលបង្កើតគ្រួហ៊ូផាម
40 ឯកូនរបស់បេឡា នោះគឺ អើឌ១ និងណាម៉ាន១ ឯអើឌ ជាអ្នកបង្កើតគ្រួអើឌ និងណាម៉ាន ជាអ្នកបង្កើតគ្រួណាម៉ាន
41 នោះជាពួកកូនចៅរបស់បេនយ៉ាមីន តាមគ្រួគេ ពួកអ្នកដែលបានរាប់ក្នុងពួកគេ នោះមានចំនួន៤ម៉ឺន៥ពាន់៦០០នាក់។
42 ឯពួកកូនចៅដាន់តាមគ្រួគេ គឺហ៊ូស៊ីម ជាអ្នកដែលបង្កើតគ្រួហ៊ូស៊ីម នោះជាគ្រួរបស់ដាន់តាមគ្រួសារគេ
43 ឯពួកគ្រួហ៊ូស៊ីមទាំងអស់ តាមដែលបានរាប់ក្នុងពួកគេ មានចំនួន៦ម៉ឺន៤ពាន់៤០០នាក់។
44 ឯពួកកូនចៅអេស៊ើរតាមគ្រួគេ គឺយីមន៉ា១ ជាអ្នកដែលបង្កើតគ្រួយីមន៉ា យីសវី១ ជាអ្នកដែលបង្កើតគ្រួយីសវី បេរា១ ជាអ្នកដែលបង្កើតគ្រួបេរា
45 ឯកូនរបស់បេរា នោះគឺហេប៊ើរ១ ជាអ្នកដែលបង្កើតគ្រួហេប៊ើរ ម៉ាលគាល១ ជាអ្នកដែលបង្កើតគ្រួម៉ាលគាល
46 ឯកូនស្រីរបស់អេស៊ើរ នោះឈ្មោះសេរ៉ា
47 នោះជាពួកគ្រួរបស់កូនចៅអេស៊ើរ តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៥ម៉ឺន៣ពាន់៤០០នាក់។
48 ឯពួកកូនចៅណែបថាលីតាមគ្រួគេ គឺយ៉ាស៊ាល១ ជាអ្នកដែលបង្កើតគ្រួយ៉ាស៊ាល គូនី១ ជាអ្នកដែលបង្កើតគ្រួគូនី
49 យេស៊ើរ១ ជាអ្នកដែលបង្កើតគ្រួយេស៊ើរ ស៊ីលិម១ ជាអ្នកដែលបង្កើតគ្រួស៊ីលិម
50 នោះជាពួកគ្រួរបស់ណែបថាលីតាមគ្រួគេ អស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៤ម៉ឺន៥ពាន់៤០០នាក់។
51 នេះជាចំនួននៃអស់អ្នកដែលបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែល រួមទាំងអស់មាន៦សែន១ពាន់៧៣០នាក់។
52 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
53 ត្រូវឲ្យចែកស្រុកទុកជាមរដកឲ្យដល់អ្នកទាំងនេះ តាមចំនួនឈ្មោះគេ
54 ឯពួកណាដែលមានគ្នាច្រើន នោះត្រូវចែកឲ្យជាច្រើន ហើយពួកណាមានគ្នាតិច នោះក៏ត្រូវចែកឲ្យតាមតិចវិញ គ្រប់គ្នាត្រូវទទួលមរដកតាមចំនួននៃអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ
55 ប៉ុន្តែ ស្រុកនោះត្រូវចាប់ឆ្នោតចែកគ្នា គេត្រូវស៊ីមរដកតាមឈ្មោះពូជអំបូរនៃអយ្យកោគេរៀងខ្លួន
56 គឺដោយចាប់ឆ្នោតដែលត្រូវចែកមរដកឲ្យដល់គេ តាមដែលមានគ្នាច្រើន និងគ្នាតិច។
57 ឯក្នុងពួកលេវី នោះបានរាប់អ្នកទាំងនេះ តាមគ្រួគេ គឺគើសុន១ ជាអ្នកដែលបង្កើតគ្រួគើសុន កេហាត់១ ជាអ្នកដែលបង្កើតគ្រួកេហាត់ និងម្រ៉ារី១ ជាអ្នកដែលបង្កើតគ្រួម្រ៉ារី
58 នេះជាពួកគ្រួរបស់លេវី គឺជាគ្រួលិបនី១ គ្រួហេប្រុន១ គ្រួម៉ាស់លី១ គ្រួមូស៊ី១ គ្រួកូរេ១ ឯកេហាត់គាត់បង្កើតអាំរ៉ាម
59 ហើយប្រពន្ធរបស់អាំរ៉ាមឈ្មោះយ៉ុកិបិត ជាកូនលេវី ដែលលេវីបានបង្កើតនៅស្រុកអេស៊ីព្ទ នាងនោះ និងអាំរ៉ាមបង្កើតបានអើរ៉ុន១ ម៉ូសេ១ និងម៉ារាម ដែលជាបងស្រីគេ
60 ឯអើរ៉ុនលោកបង្កើតបានណាដាប១ អ័ប៊ីហ៊ូវ១ អេលាសារ១ និងអ៊ីថាម៉ារ១
61 ឯណាដាប និងអ័ប៊ីហ៊ូវនេះ គេបានស្លាប់ទៅក្នុងកាលដែលយកភ្លើងដទៃ មកថ្វាយនៅចំពោះព្រះយេហូវ៉ា
62 នោះពួកលេវីដែលបានរាប់ហើយ មានចំនួន២ម៉ឺន៣ពាន់នាក់ គឺជាប្រុសៗទាំងអស់ ចាប់តាំងពីអាយុ១ខែឡើងទៅលើ ដ្បិតគេមិនបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះគេគ្មានចំណែកមរដកនៅជាមួយនឹងពួកកូនចៅអ៊ីស្រាអែលឡើយ។
63 នេះហើយជាអ្នកទាំងប៉ុន្មាន ដែលម៉ូសេ និងអេលាសារដ៏ជាសង្ឃ បានរាប់នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូ
64 ប៉ុន្តែ ក្នុងបណ្តាអ្នកទាំងនោះ គ្មានអ្នកណាមួយដែលម៉ូសេ និងអើរ៉ុនដ៏ជាសង្ឃ បានរាប់នៅត្រង់ទីរហោស្ថានស៊ីណាយនោះទេ
65 ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលពីគេថា វារាល់គ្នានឹងត្រូវស្លាប់នៅទីរហោស្ថានជាមិនខាន ដូច្នេះ គ្មានអ្នកណាក្នុងពួកអ្នកទាំងនោះនៅសល់ឡើយ មានតែកាលែបជាកូនយេភូនេ១ ហើយនិងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ។
ជំពូក 27
1 ឯពួកកូនស្រីស្លូផិហាត ដែលជាកូនហេភើរៗ ជាកូនកាឡាតៗ ជាកូនម៉ាគារៗ ជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួម៉ាន៉ាសេ ដែលគេជាកូនចៅយ៉ូសែប ឯកូនស្រីរបស់គាត់ទាំងនោះមានឈ្មោះដូច្នេះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ និងធើសា១
2 គេក៏នាំគ្នាចូលមកឈរនៅចំពោះមុខម៉ូសេ និងអេលាសារដ៏ជាសង្ឃ ហើយនៅមុខអស់អ្នក ដែលជាកំពូលលើពួកជំនុំ ត្រង់មាត់ទ្វារត្រសាលជំនុំ ជម្រាបថា
3 ឪពុកយើងខ្ញុំបានស្លាប់ទៅ នៅទីរហោស្ថាន គាត់មិនមែនជាពួកកូរេដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់ខ្លួនវិញ ហើយគាត់គ្មានកូនប្រុសសោះ
4 ហេតុអ្វីបានជាត្រូវឲ្យឈ្មោះឪពុកយើងខ្ញុំ បាត់ចេញពីពួកគ្រួគាត់ទៅ ដោយព្រោះតែគ្មានកូនប្រុសដូច្នេះ ហេតុនេះ សូមឲ្យយើងខ្ញុំបានកេរអាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង
5 នោះម៉ូសេក៏នាំយករឿងគេទៅទូលដល់ព្រះយេហូវ៉ា។
6 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
7 ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះ ត្រូវចែកឲ្យគេមានកេរអាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង ត្រូវឲ្យគេបានមរដករបស់ឪពុកគេចុះ
8 ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដែរថា បើអ្នកណាស្លាប់ទៅឥតមានកូនប្រុស នោះត្រូវឲ្យឯងរាល់គ្នាចែកមរដករបស់អ្នកនោះដល់កូនស្រីគេទៅ
9 បើគ្មានកូនស្រីទេ នោះត្រូវឲ្យមរដកគេដល់បងប្អូនបង្កើត
10 បើគ្មានបងប្អូនបង្កើត នោះត្រូវឲ្យមរដកដល់បងប្អូនរបស់ឪពុកគេ
11 តែបើឪពុកគ្មានបងប្អូន នោះត្រូវឲ្យមរដកគេទៅអ្នកជិតដិតជាងក្នុងគ្រួគេ ឲ្យអ្នកនោះស៊ីវិញ សេចក្ដីនេះត្រូវទុកជាច្បាប់បញ្ញត្តដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
12 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឲ្យឯងឡើងទៅលើភ្នំអាបារីមនេះ ហើយមើលទៅស្រុកដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែល
13 កាលណាឯងបានឃើញស្រុកនោះហើយ នោះឯងនឹងត្រូវប្រមូលទៅមូលនឹងពួកអយ្យកោឯង ដូចជាអើរ៉ុនបងឯងបានមូលទៅដែរ
14 ពីព្រោះឯងបានធ្វើទាស់ទទឹងនឹងពាក្យអញនៅត្រង់ទីរហោស្ថានស៊ីន ក្នុងកាលដែលពួកជំនុំរករឿងឈ្លោះ ឯងមិនបានលើកអញជាបរិសុទ្ធនៅចំពោះមុខគេ ត្រង់ទឹកហូរនោះឡើយ (គឺជាទឹកមេរីបា នៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីន)។
15 នោះម៉ូសេទូលទៅព្រះយេហូវ៉ាថា
16 ដូច្នេះ សូមឲ្យព្រះយេហូវ៉ាដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្ស ទ្រង់តម្រូវឲ្យមានមនុស្សម្នាក់ត្រួតត្រាលើពួកជំនុំទៅ
17 ជាអ្នកដែលអាចនឹងចេញចូលនៅមុខគេ ព្រមទាំងនាំគេចេញចូលផង ដើម្បីកុំឲ្យពួកជំនុំផងព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាលឡើយ
18 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរនាំយកយ៉ូស្វេកូននុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើលោក
19 ត្រូវដាក់លោកនៅចំពោះមុខអេលាសារដ៏ជាសង្ឃ និងពួកជំនុំទាំងអស់គ្នា រួចប្រគល់សេចក្ដីបង្គាប់ដល់លោកនៅមុខគេ
20 ព្រមទាំងចែកអំណាចរបស់ឯងទៅលើលោកដែរ ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រតិបត្តិតាមលោក
21 ត្រូវឲ្យលោកឈរនៅចំពោះមុខអេលាសារដ៏ជាសង្ឃ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសលោក ដោយសារសេចក្ដីសម្រេចរបស់យូរីម គឺតាមបង្គាប់របស់អេលាសារដែលគេត្រូវចេញទៅ ហើយតាមបង្គាប់លោកគេត្រូវចូលមកវិញ ទាំងយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលផង គឺជាពួកជំនុំទាំងអស់គ្នា
22 ម៉ូសេក៏ធ្វើតាមបង្គាប់ព្រះយេហូវ៉ា លោកនាំយកយ៉ូស្វេទៅដាក់នៅចំពោះមុខអេលាសារដ៏ជាសង្ឃ និងពួកជំនុំទាំងអស់គ្នា
23 ក៏ដាក់ដៃលើលោក ហើយប្រគល់សេចក្ដីបង្គាប់ដល់លោក ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
ជំពូក 28
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅវេលាកំណត់ នោះត្រូវឲ្យឯងរាល់គ្នានឹកចាំនឹងថ្វាយតង្វាយដល់អញ គឺជាអាហាររបស់អញ ដែលសម្រាប់ដុត ទុកជាក្លិនឈ្ងុយដល់អញ។
3 ត្រូវឲ្យឯងប្រាប់គេទៀតថា នេះជាតង្វាយដុតដែលឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ា គឺរាល់តែថ្ងៃត្រូវថ្វាយចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ទុកជាតង្វាយដុតជានិច្ច
4 ឯកូនចៀម១ ត្រូវថ្វាយនៅពេលព្រឹក ហើយ១ទៀតនៅពេលល្ងាច
5 ព្រមទាំងម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេងយ៉ាងសំរាំង២កំប៉ុង ទុកជាតង្វាយម្សៅ
6 នេះជាតង្វាយដុតជានិច្ច ដែលបានចាប់តាំងថ្វាយនៅភ្នំស៊ីណាយ ទុកជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
7 ហើយត្រូវថ្វាយតង្វាយច្រួចផង គឺជា២កំប៉ុងសម្រាប់កូនចៀម១ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ
8 ឯកូនចៀម១ទៀត នោះត្រូវថ្វាយនៅពេលល្ងាច ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច ដូចជានៅពេលព្រឹកដែរ ទុកជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
9 នៅថ្ងៃឈប់សម្រាក ត្រូវថ្វាយកូនចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ព្រមទាំងតង្វាយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង និងតង្វាយច្រួចផង
10 នេះជាតង្វាយដុត ដែលត្រូវថ្វាយរាល់តែថ្ងៃឈប់សម្រាក លើសពីតង្វាយដុតដែលតែងតែថ្វាយជានិច្ច ព្រមទាំងតង្វាយច្រួចនោះផង។
11 ហើយនៅរាល់តែថ្ងៃដើមខែ នោះត្រូវឲ្យឯងថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាដែរ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ឥតខ្ចោះអាយុ១ខួប
12 ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង ទុកជាតង្វាយម្សៅ ដែលថ្វាយជាមួយនឹងគោ១ ហើយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង ទុកជាតង្វាយម្សៅ ដែលថ្វាយជាមួយនឹងចៀមឈ្មោល១
13 ហើយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង ទុកជាតង្វាយម្សៅដែលថ្វាយជាមួយនឹងកូនចៀម១ នេះជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
14 ហើយនិងតង្វាយច្រួចផង គឺជាស្រាទំពាំងបាយជូរ៤កំប៉ុង សម្រាប់គោ១ និង៣កំប៉ុងសម្រាប់ចៀមឈ្មោល១ ហើយ២កំប៉ុងសម្រាប់កូនចៀម១ នេះជាតង្វាយដែលត្រូវដុតថ្វាយ រាល់តែខែក្នុងឆ្នាំជានិច្ច
15 ហើយត្រូវថ្វាយពពែឈ្មោល១ដល់ព្រះយេហូវ៉ាទុកជាតង្វាយលោះបាប លើសពីតង្វាយ ដែលតែងដុតថ្វាយជានិច្ច និងតង្វាយច្រួចនោះផង។
16 លុះដល់១៤ខែចេត្រ នោះគឺជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ា
17 ដល់ថ្ងៃ១៥ក្នុងខែនោះជាថ្ងៃបុណ្យដែរ ត្រូវឲ្យបរិភោគនំបុ័ងឥតដំបែរអស់៧ថ្ងៃ
18 នៅថ្ងៃដំបូងនោះត្រូវប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការរកស៊ីអ្វីឲ្យសោះ
19 ត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧អាយុ១ខួប សុទ្ធតែជាសត្វឥតមានខ្ចោះ
20 ព្រមទាំងតង្វាយម្សៅផង គឺជាម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង សម្រាប់គោ១ ហើយ២ខ្ញឹង សម្រាប់ចៀមឈ្មោល១
21 និង១ខ្ញឹងសម្រាប់កូនចៀមមួយៗក្នុងកូនចៀមទាំង៧នោះ
22 ហើយពពែឈ្មោល១សម្រាប់ជាតង្វាយលោះបាប ដើម្បីនឹងថ្វាយឲ្យធួននឹងឯងរាល់គ្នា
23 ត្រូវឲ្យឯងរាល់គ្នាថ្វាយតង្វាយទាំងនេះ ឲ្យលើសពីតង្វាយដុតពេលព្រឹក ជាតង្វាយដែលតែងថ្វាយជានិច្ច
24 គឺយ៉ាងនោះដែលត្រូវថ្វាយព្រះស្ងោយ ដែលជាតង្វាយដុតរាល់តែថ្ងៃក្នុង៧ថ្ងៃនោះ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នេះត្រូវថ្វាយឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច ហើយនិងតង្វាយច្រួចនោះផង
25 លុះដល់ថ្ងៃទី៧ នោះត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ។
26 មួយទៀត នៅថ្ងៃបុណ្យផលដំបូង កាលណាឯងរាល់គ្នាថ្វាយតង្វាយម្សៅថ្មីដល់ព្រះយេហូវ៉ា ក្នុងវេលាបុណ្យអាទិត្យទី៧ នោះត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ
27 ត្រូវឲ្យថ្វាយតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ អាយុ១ខួប
28 ព្រមទាំងតង្វាយម្សៅផង គឺម្សៅយ៉ាងម៉ដ្ត៣ខ្ញឹងលាយដោយប្រេង សម្រាប់គោឈ្មោល១ ២ខ្ញឹងសម្រាប់ចៀមឈ្មោល១
29 និង១ខ្ញឹងសម្រាប់កូនចៀមមួយៗក្នុងកូនចៀមទាំង៧នោះ
30 ហើយពពែឈ្មោល១ សម្រាប់ឲ្យធួននឹងឯងរាល់គ្នា
31 ត្រូវឲ្យថ្វាយតង្វាយទាំងនេះឲ្យលើសពីតង្វាយដុតដែលតែងថ្វាយជានិច្ច ហើយនិងតង្វាយម្សៅ និងតង្វាយច្រួចនោះផង សត្វទាំងនោះត្រូវតែបានឥតខ្ចោះទាំងអស់។
ជំពូក 29
1 នៅថ្ងៃទី១ក្នុងខែអស្សុជ នោះត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ នេះជាថ្ងៃសម្រាប់ផ្លុំត្រែឲ្យឯងរាល់គ្នា
2 ត្រូវឲ្យថ្វាយតង្វាយដុតជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺជាកូនគោឈ្មោល១ ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
3 ព្រមទាំងតង្វាយម្សៅលាយដោយប្រេង គឺ៣ខ្ញឹងសម្រាប់គោនោះ ២ខ្ញឹងសម្រាប់ចៀមនោះ
4 និង១ខ្ញឹងសម្រាប់កូនចៀមមួយៗក្នុងចៀមទាំង៧នោះ
5 ហើយពពែឈ្មោល១សម្រាប់ជាតង្វាយលោះបាបផង ប្រយោជន៍ឲ្យធួននឹងឯងរាល់គ្នា
6 នេះត្រូវថ្វាយឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ និងតង្វាយម្សៅផង ហើយលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ ត្រូវថ្វាយតាមរបៀបតង្វាយនោះ ទុកជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
7 លុះដល់ថ្ងៃ១០ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ ហើយត្រូវបញ្ឈឺចិត្តខ្លួន មិនត្រូវឲ្យធ្វើការអ្វីឲ្យសោះ
8 ត្រូវថ្វាយតង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺកូនគោឈ្មោល១ ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
9 ព្រមទាំងតង្វាយម្សៅផង ជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង គឺ៣ខ្ញឹងសម្រាប់គោនោះ ២ខ្ញឹងសម្រាប់ចៀមនោះ
10 និង១ខ្ញឹងសម្រាប់កូនចៀមមួយៗ ក្នុងកូនចៀមទាំង៧នោះ
11 ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះត្រូវថ្វាយឲ្យលើសពីតង្វាយលោះបាប ដែលតែងថ្វាយឲ្យធួននឹងខ្លួន ហើយលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចនោះដែរ។
12 នៅថ្ងៃ១៥ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ ហើយត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ
13 ក៏ត្រូវថ្វាយតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោល១៣ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
14 ព្រមទាំងតង្វាយម្សៅផង ជាម្សៅយ៉ាងម៉ដ្តលាយដោយប្រេង គឺ៣ខ្ញឹងសម្រាប់គោមួយៗ ក្នុងគោទាំង១៣នោះ ២ខ្ញឹងសម្រាប់ចៀមឈ្មោល១មួយៗ ក្នុងចៀមទាំង២
15 និង១ខ្ញឹងសម្រាប់កូនចៀមមួយៗ ក្នុងចៀមទាំង១៤
16 ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
17 នៅថ្ងៃទី២ ត្រូវថ្វាយកូនគោឈ្មោល១២ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
18 ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
19 ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
20 នៅថ្ងៃទី៣ ត្រូវថ្វាយគោឈ្មោល១១ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
21 ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចសម្រាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
22 ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
23 នៅថ្ងៃទី៤ ត្រូវថ្វាយគោឈ្មោល១០ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
24 ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចសម្រាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
25 ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
26 នៅថ្ងៃទី៥ ត្រូវថ្វាយគោឈ្មោល៩ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
27 ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
28 ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
29 នៅថ្ងៃទី៦ ត្រូវថ្វាយគោឈ្មោល៨ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
30 ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
31 ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
32 នៅថ្ងៃទី៧ ត្រូវថ្វាយគោឈ្មោល៧ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
33 ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចសម្រាប់គោ ចៀម និងកូនចៀមទាំងអស់នោះ តាមចំនួន ឲ្យត្រូវតាមរបៀប
34 ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
35 នៅថ្ងៃទី៨ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំមុតមាំ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ
36 ត្រូវឲ្យថ្វាយតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
37 ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់គោ ចៀម និងកូនចៀមទាំងនោះ តាមចំនួន ឲ្យត្រូវតាមរបៀប
38 ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
39 ត្រូវឲ្យឯងរាល់គ្នាថ្វាយតង្វាយទាំងនេះដល់ព្រះយេហូវ៉ា នៅអស់ទាំងថ្ងៃបុណ្យដែលមានកំណត់របស់ឯង ឲ្យលើសពីអស់ទាំងតង្វាយដុត តង្វាយម្សៅ តង្វាយច្រួច និងតង្វាយមេត្រី ដែលឯងរាល់គ្នាថ្វាយសម្រាប់លាបំណន់ និងតង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត
40 នោះម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។
ជំពូក 30
1 រួចម៉ូសេនិយាយនឹងពួកមេលើពូជអំបូរកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក
2 គឺបើបុរសណាបន់ដល់ព្រះយេហូវ៉ា ឬនឹងស្បថភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវតែធ្វើតាមសំដីរបស់ខ្លួនគ្រប់Chapter
3 ឯស្ត្រីវិញ បើកាលណាបន់ដល់ព្រះយេហូវ៉ា ទាំងភ្ជាប់ខ្លួនដោយសារបំណន់នោះ កំពុងដែលនៅក្មេងនៅក្នុងបន្ទុករបស់ឪពុកនៅឡើយ
4 ហើយឪពុកបានឮបំណន់នោះ និងសេចក្ដីដែលកូនបានបន់ភ្ជាប់ខ្លួនដែរ តែឥតមានថាអ្វីឲ្យទេ នោះបំណន់របស់នាងនឹងនៅជាយ៉ាងនោះទាំងអស់ ព្រមទាំងសេចក្ដីទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនដែរ
5 តែបើឪពុកឃាត់នាងក្នុងថ្ងៃដែលបានឮ នោះបំណន់របស់នាង និងសេចក្ដីទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន មិនបាននៅជាប់ទៀតទេ ហើយព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ ពីព្រោះឪពុកបានឃាត់ហាម។
6 បើនាងមានប្ដីក្នុងកាលដែលនៅជាប់បំណន់ ឬបានបន់ភ្ជាប់ខ្លួនដោយពាក្យណាដែលបានចេញពីមាត់ទៅឥតបើគិត
7 រួចប្ដីបានដឹង ហើយឥតមានថាអ្វីឲ្យ នោះបំណន់របស់នាងនឹងនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួនដែរ
8 តែបើប្ដីបានឃាត់នាងក្នុងថ្ងៃដែលបានដឹង នោះគាត់បានផ្តាច់បំណន់នាងហើយ ព្រមទាំងសេចក្ដីដែលចេញពីមាត់នាងដោយឥតបើគិតនោះផង ហើយព្រះយេហូវ៉ាទ្រង់នឹងអត់ទោសឲ្យនាង។
9 តែឯសេចក្ដីណាដែលស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងបានបន់ភ្ជាប់ខ្លួន នោះនឹងត្រូវនៅជាប់ជាដរាប
10 បើនាងនោះបានបន់បំណន់ ឬភ្ជាប់ខ្លួនដោយសារសម្បថណាមួយ ក្នុងកាលដែលនៅក្នុងបន្ទុកប្ដីនៅឡើយ
11 ហើយប្ដីបានដឹង តែមិនបានថាអ្វីឲ្យទេ ក៏មិនបានឃាត់ផង នោះអស់ទាំងបំណន់របស់នាងនឹងត្រូវនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលបានបន់ភ្ជាប់ខ្លួនដែរ
12 តែបើប្ដីនាងបានផ្តាច់បំណន់នោះចេញ ក្នុងថ្ងៃដែលគាត់បានដឹង នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ពីដំណើរបំណន់នោះ ឬសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួន នោះមិននៅជាប់ទៀតទេ ដ្បិតប្ដីបានផ្តាច់ហើយ ព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ។
13 គ្រប់ទាំងបំណន់ ហើយគ្រប់ទាំងសម្បថដែលនឹងស្បថ ដើម្បីនឹងបញ្ឈឺចិត្តខ្លួន នោះប្ដីនឹងតាំងឲ្យនៅជាប់ ឬផ្តាច់ចេញក៏បាន
14 បើសិនជាប្ដីមិនមានថាអ្វីឲ្យនាងតទៅទេ នោះគឺគាត់បានតាំងបំណន់នាងឲ្យនៅជាប់ហើយ ព្រមទាំងសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួនទាំងអស់ផង គឺគាត់បានយល់ព្រមនឹងសេចក្ដីទាំងនោះដែរ ពីព្រោះមិនបានថាអ្វីឲ្យនាង ក្នុងថ្ងៃដែលគាត់បានដឹងនោះឡើយ
15 តែបើគាត់បានផ្តាច់បំណន់នោះ ក្នុងកាលដែលបានដឹង នោះគាត់ត្រូវរ៉ាប់រងចំពោះទោសរបស់នាងវិញ។
16 នេះហើយជាច្បាប់ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ពីដំណើរប្ដី និងប្រពន្ធ ហើយពីដំណើរឪពុក និងកូនស្រី ដែលនៅក្មេង នៅក្នុងបន្ទុកឪពុកនៅឡើយ។
ជំពូក 31
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
2 ចូរសងសឹកនឹងសាសន៍ម៉ាឌាន ឲ្យពួកកូនចៅអ៊ីស្រាអែលចុះ ក្រោយនោះមក ឯងនឹងត្រូវប្រមូលទៅមូលនឹងពួកអយ្យកោឯងវិញ
3 នោះម៉ូសេក៏ប្រាប់ដល់ពួកបណ្តាជនថា ចូរចាត់ចែងគ្រឿងចម្បាំងឲ្យដល់ពួកអ្នករាល់គ្នាខ្លះ ដើម្បីនឹងទៅច្បាំងនឹងសាសន៍ម៉ាឌាន ប្រយោជន៍នឹងសម្រេចសេចក្ដីសងសឹករបស់ព្រះយេហូវ៉ាទៅលើគេ
4 ត្រូវឲ្យឯងរាល់គ្នាចាត់មនុស្ស១ពាន់នាក់ ពីគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលឲ្យចេញទៅច្បាំង
5 ដូច្នេះ គេក៏កេណ្ឌយក១ពាន់នាក់ ក្នុងគ្រប់ទាំងពូជអំបូរពីពួកអ៊ីស្រាអែលទាំងពាន់ៗ បាន១ម៉ឺន២ពាន់នាក់ ដែលកាន់គ្រឿងសម្រាប់ទៅច្បាំង
6 រួចម៉ូសេចាត់គេទៅច្បាំង គឺ១ពាន់នាក់ពីគ្រប់ទាំងពូជអំបូរនោះ មានទាំងភីនេហាស ជាកូនអេលាសារដ៏ជាសង្ឃ នាំយកគ្រឿងប្រដាប់ទីបរិសុទ្ធ និងត្រែសម្រាប់ផ្លុំកាន់នៅដៃទៅជាមួយផង
7 គេក៏ច្បាំងនឹងសាសន៍ម៉ាឌាន ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ក៏សម្លាប់ពួកប្រុសៗទាំងអស់ទៅ
8 ព្រមទាំងសម្លាប់ពួកស្តេចសាសន៍ម៉ាឌានជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី១ រេគេម១ ស៊ើ១ ហើយនិងរេបា១ ជាស្តេចសាសន៍ម៉ាឌានទាំង៥អង្គ ក៏បានសម្លាប់បាឡាមជាកូនបេអ៊រដោយដាវដែរ
9 ពួកកូនចៅអ៊ីស្រាអែលគេចាប់យកពួកស្រីៗសាសន៍ម៉ាឌាន និងកូនតូចៗទាំងប៉ុន្មាននាំទៅជាឈ្លើយ ក៏យកហ្វូងគោ ហ្វូងចៀម និងទ្រព្យសម្បត្តិទាំងអស់ទុកជារបឹបដែរ
10 ឯអស់ទាំងទីក្រុង និងផ្ទះសំបែង ហើយអស់ទាំងទីដំឡើងត្រសាលទាំងប៉ុន្មាន នោះគេក៏ដុតដោយភ្លើងទៅ
11 រួចយកអស់ទាំងរបឹប ព្រមទាំងសត្វ និងមនុស្សទាំងប៉ុន្មានដែលគេចាប់បាននោះ
12 ហើយនាំពួកឈ្លើយ សត្វទាំងនោះ និងរបឹងទាំងប៉ុន្មានទៅប្រគល់ដល់ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ព្រមទាំងដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែល នៅត្រង់ទីដំឡើងត្រសាល នាស្រុកវាលរបស់ម៉ូអាប់ ដែលជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូ។
13 នោះម៉ូសេ អេលាសារដ៏ជាសង្ឃ ហើយនិងពួកដែលជាកំពូលលើពួកជំនុំទាំងអស់ ក៏នាំគ្នាចេញទៅទទួលគេ នៅខាងក្រៅទីដំឡើងត្រសាល
14 ឯម៉ូសេលោកខឹងនឹងពួកមេទ័ព គឺនឹងពួកមេលើ១ពាន់នាក់ ហើយនិងពួកមេលើ១០០នាក់ ដែលមកពីច្បាំងវិញនោះ
15 លោកសួរគេថា តើបានទុកឲ្យស្រីៗទាំងអស់រស់នៅឬអី
16 មើល គឺវារាល់គ្នាហើយដែលបាននាំឲ្យពួកកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីដំណើរពេអរ ដោយសារសេចក្ដីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានសេចក្ដីវេទនាកើតឡើងក្នុងពួកជំនុំនៃព្រះយេហូវ៉ា
17 ដូច្នេះ ចូរសម្លាប់អស់ទាំងប្រុសៗក្នុងពួកក្មេងទាំងប៉ុន្មាន ព្រមទាំងស្រីៗដែលបានស្គាល់ប្រុសដោយរួមដំណេកហើយឥឡូវទៅ
18 តែឯពួកក្មេងស្រីៗដែលមិនទាន់ស្គាល់ប្រុសណាដោយរួមដំណេកនៅឡើយ នោះទុកសម្រាប់ឯងរាល់គ្នាវិញចុះ
19 ត្រូវឲ្យឯងរាល់គ្នានៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃ ឯអស់អ្នកណាដែលបានសម្លាប់គេ ឬបានប៉ះពាល់ខ្មោចណា នោះត្រូវសម្អាតខ្លួននៅថ្ងៃទី៣ ហើយនៅថ្ងៃទី៧ទៀត គឺទាំងឯងរាល់គ្នា ហើយនិងពួកឈ្លើយទាំងប៉ុន្មានផង
20 ចំណែកខាងសម្លៀកបំពាក់ទាំងប៉ុន្មាន និងអស់ទាំងរបស់ធ្វើពីស្បែក ព្រមទាំងរបស់ធ្វើពីរោមពពែ ហើយគ្រប់ទាំងរបស់ធ្វើពីឈើ នោះត្រូវឲ្យឯងរាល់គ្នាសម្អាតដោយខ្លួនឯង។
21 ឯអេលាសារដ៏ជាសង្ឃ លោកប្រាប់ដល់ពួកទ័ពដែលបានទៅច្បាំងថា នេះជាបញ្ញត្តច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេថា
22 ឯមាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និងសំណ
23 គឺគ្រប់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងបាន នោះត្រូវឲ្យឯងរាល់គ្នានាំយកទៅដុតភ្លើងសម្អាតទៅ រួចនឹងបានស្អាត ប៉ុន្តែ ត្រូវឲ្យសម្អាតនឹងទឹកដែលសម្រាប់សម្អាតដែរ ឯអស់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងមិនបាន នោះត្រូវឲ្យលាងនឹងទឹកវិញ
24 ដល់ថ្ងៃទី៧ ត្រូវឲ្យឯងរាល់គ្នាបោកសម្លៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាត រួចសឹមចូលមកក្នុងទីដំឡើងត្រសាលចុះ។
25 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
26 ចូរឲ្យឯង និងអេលាសារដ៏ជាសង្ឃ ហើយនិងពួកមេក្នុងវង្សានុវង្សនៃពួកជំនុំរាប់ចំនួនរបឹប គឺទាំងមនុស្ស ហើយនិងសត្វផង ដែលចាប់បាននោះ
27 រួចបែងចែករបឹបជា២ចំណែក ឲ្យដល់ពួកទាហានដែលបានទៅច្បាំង និងពួកជំនុំទាំងអស់គ្នា
28 ហើយត្រូវហូតយកសួយអាករពីពួកទាហានដែលបានទៅច្បាំងដែរ គឺ១ក្នុង៥០០ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនិងចៀមផង ទុកសម្រាប់ព្រះយេហូវ៉ា
29 ត្រូវឲ្យយកពីចំណែកនៃពួកទាហាន ប្រគល់ដល់អេលាសារដ៏ជាសង្ឃ ទុកជាតង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា
30 ឯចំណែករបស់ពួកកូនចៅអ៊ីស្រាអែល នោះត្រូវហូតយក១ភាគក្នុង៥០វិញ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនិងចៀមផង គឺពីគ្រប់សត្វទាំងអស់ ប្រគល់ដល់ពួកលេវី ដែលថែរក្សាបញ្ញើនៃរោងឧបោសថផងព្រះយេហូវ៉ា
31 នោះម៉ូសេ និងអេលាសារដ៏ជាសង្ឃក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
32 រីឯក្រៅពីរបស់អ្វីៗដែលពួកទាហានបានយក នោះរបឹបទាំងអស់មានចំនួនដូច្នេះ គឺចៀម៦សែន៧ម៉ឺន៥ពាន់
33 និងគោ៧ម៉ឺន២ពាន់
34 សត្វលា៦ម៉ឺន១ពាន់
35 ឯមនុស្សស្រីទាំងប៉ុន្មានដែលមិនបានស្គាល់ប្រុសណាដោយរួមដំណេកនឹងគ្នា នោះមានចំនួន៣ម៉ឺន២ពាន់នាក់
36 ហើយចំណែក១ដែលបានចែកឲ្យពួកអ្នកដែលចេញទៅច្បាំង នោះមានចៀម៣សែន៣ម៉ឺន៧ពាន់៥០០
37 ហើយចៀមដែលជាសួយអាករ ទុកសម្រាប់ព្រះយេហូវ៉ា នោះមាន៦៧៥
38 ឯគោ នោះគេបាន៣ម៉ឺន៦ពាន់ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៧២
39 ក្នុងសត្វលា នោះគេបាន៣ម៉ឺន៥០០ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៦១
40 ឯមនុស្ស នោះគេបាន១ម៉ឺន៦ពាន់នាក់ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៣២នាក់
41 ម៉ូសេក៏ប្រគល់សួយអាករទាំងនោះ ដែលជាតង្វាយលើកចុះឡើងរបស់ព្រះយេហូវ៉ា ដល់អេលាសារដ៏ជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
42 ឯ១ចំណែកទៀត ដែលត្រូវបានដល់ពួកកូនចៅអ៊ីស្រាអែល គឺជាចំណែកដែលម៉ូសេបានហូតយកពីពួកអ្នកដែលទៅច្បាំង
43 ឲ្យដល់ពួកជំនុំវិញ នោះមានចៀម៣សែន៣ម៉ឺន៧ពាន់៥០០
44 គោ៣ម៉ឺន៦ពាន់
45 សត្វលា៣ម៉ឺន៥០០
46 ហើយមនុស្ស១ម៉ឺន៦ពាន់
47 ម៉ូសេក៏យក១ក្នុង៥០ ទាំងមនុស្សទាំងសត្វ ពីចំណែករបស់ពួកកូនចៅអ៊ីស្រាអែលនោះ ប្រគល់ឲ្យដល់ពួកលេវី ដែលថែរក្សាបញ្ញើនៃរោងឧបោសថផងព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
48 រួចពួកទ័ពដែលត្រួតលើពលទ័ពទាំងពាន់ៗ គឺជាពួកមេលើ១ពាន់នាក់ ហើយពួកមេលើ១០០នាក់ គេក៏នាំគ្នាចូលមកឯម៉ូសេ ជម្រាបថា
49 យើងខ្ញុំ ជាអ្នកបម្រើលោក បានរាប់ពួកពលទ័ពដែលនៅក្រោមអំណាចយើងខ្ញុំទាំងអស់ហើយ ឥតមានខ្វះមនុស្សណាមួយក្នុងពួកយើងខ្ញុំឡើយ
50 ហើយយើងខ្ញុំបានយកតង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ាជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស ខ្សែ កងដៃ ចិញ្ចៀន កាវ ហើយនិងខ្សែក ដើម្បីនឹងថ្វាយឲ្យធួននឹងជីវិតយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា
51 ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ទទួលយកមាសទាំងនោះពីគេ សុទ្ធតែជាគ្រឿងរចនាទាំងអស់
52 ឯមាសទាំងអស់ដែលគេបានថ្វាយ ដោយលើកចុះឡើងដល់ព្រះយេហូវ៉ា គឺដែលពួកមេលើ១ពាន់នាក់ និងពួកមេលើ១០០នាក់បានថ្វាយ នោះមានទំងន់១ម៉ឺន៦ពាន់៧៥០ដំឡឹង
53 ដ្បិតពួកទ័ពបានចាប់យករបស់ទាំងនោះទុកសម្រាប់ខ្លួនគេ
54 ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ទទួលយកមាសទាំងនោះពីពួកមេលើ១ពាន់នាក់ ហើយពីពួកមេលើ១០០នាក់ ទៅទុកដាក់ក្នុងត្រសាលជំនុំ ទុកជាសេចក្ដីរំឭកសម្រាប់ពួកកូនចៅអ៊ីស្រាអែល នៅចំពោះព្រះយេហូវ៉ា។
ជំពូក 32
1 ឯពួកកូនចៅរូបេន និងពួកកូនចៅកាឌ់ គេមានហ្វូងសត្វសន្ធឹកណាស់ ដូច្នេះ កាលគេបានឃើញស្រុកយ៉ាស៊ើរ និងស្រុកកាឡាត ថាជាស្រុកស្រួលល្មមឲ្យចិញ្ចឹមហ្វូងសត្វបាន
2 នោះគេក៏មកជម្រាបដល់ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ព្រមទាំងពួកដែលជាកំពូលលើពួកជំនុំថា
3 ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយបេអុន
4 គឺស្រុកនេះឯងដែលព្រះយេហូវ៉ាបានវាយ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែល ជាស្រុកស្រួលល្មមនឹងចិញ្ចឹមហ្វូងសត្វបាន ឯយើងខ្ញុំប្របាទជាអ្នកមានហ្វូងសត្វហើយ
5 ដូច្នេះ បើយើងខ្ញុំបានប្រកបដោយគុណនៃលោក នោះសូមប្រគល់ស្រុកនេះឲ្យបានជាកេរអាករដល់យើងខ្ញុំប្របាទផង សូមកុំនាំយើងខ្ញុំឆ្លងទន្លេយ័រដាន់នេះទៅឡើយ។
6 ម៉ូសេលោកឆ្លើយទៅពួកកូនចៅកាឌ់ និងពួកកូនចៅរូបេនថា តើត្រូវឲ្យបងប្អូនឯងរាល់គ្នាទៅច្បាំង ហើយឯងរាល់គ្នាអង្គុយព្រងើយនៅទីនេះវិញឬអី
7 ម្តេចក៏ឯងរាល់គ្នាចង់រំសាយចិត្តនៃពួកកូនចៅអ៊ីស្រាអែល មិនឲ្យគេឆ្លងទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យគេដូច្នេះ
8 ពួកឪពុកឯងរាល់គ្នាក៏បានធ្វើដូច្នេះដែរ ក្នុងកាលដែលអញចាត់គេពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ
9 ដ្បិតកាលគេបានឡើងទៅដល់ជ្រោះអែសកុលឃើញស្រុកនោះហើយ នោះគេបានរំសាយចិត្តពួកកូនចៅអ៊ីស្រាអែលវិញ ដើម្បីកុំឲ្យចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យ
10 ហើយនៅថ្ងៃនោះឯង សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើង ទ្រង់ក៏ស្បថថា
11 ក្នុងពួកមនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះគ្មានអ្នកណាមួយនឹងឃើញស្រុកដែលអញបានស្បថ នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប នោះឡើយ ពីព្រោះគេមិនបានប្រព្រឹត្តតាមអញគ្រប់Chapter
12 លើកតែកាលែបជាកូនយេភូនេក្នុងពូជកេណាស១ និងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ ពីព្រោះអ្នកទាំង២នោះ បានប្រព្រឹត្តតាមអញគ្រប់Chapter
13 ដូច្នេះ សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ក៏កាត់ឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយទ្រង់បានធ្វើឲ្យគេដើរវីមវាមនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែដំណមនុស្សដែលបានប្រព្រឹត្តអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ានោះ បានវិនាសទាំងអស់ទៅ
14 ហើយមើល ឯងរាល់គ្នាបានកើតឡើង ជាដំណាងនៃឪពុកឯង ជាពួកមនុស្សមានបាប ដែលចម្រើនកាន់តែច្រើនឡើង ចង់តែបន្ថែមសេចក្ដីក្រោធដ៏សហ័សនៃព្រះយេហូវ៉ា ឲ្យរឹងរឹតតែក្តៅឡើង ទាស់នឹងសាសន៍អ៊ីស្រាអែលទៅទៀត
15 ដ្បិតបើឯងរាល់គ្នាបែរចេញពីទ្រង់ នោះទ្រង់នឹងទុកឯងចោលនៅទីរហោស្ថានតទៅ ហើយឯងរាល់គ្នានឹងធ្វើឲ្យបណ្តាជនទាំងនេះត្រូវវិនាសបង់។
16 តែគេចូលទៅជិតជម្រាបលោកថា យើងខ្ញុំនឹងធ្វើក្រោលសម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយនិងទីក្រុងសម្រាប់កូនចៅយើងខ្ញុំ
17 តែខ្លួនយើងខ្ញុំនឹងមានគ្រឿងប្រុងជាស្រេច ដើម្បីនឹងជូនមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបាននាំគេរហូតទៅដល់ទីកន្លែងរបស់គេ ឯកូនចៅយើងខ្ញុំ គេនឹងនៅក្នុងទីក្រុងមានកំផែង ដោយខ្លាចដល់មនុស្សនៅស្រុកនេះ
18 យើងខ្ញុំមិនត្រឡប់មកឯផ្ទះយើងខ្ញុំវិញទេ ដរាបដល់ពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់គេរៀងខ្លួន
19 ដ្បិតយើងខ្ញុំរាល់គ្នានឹងមិនស៊ីមរដកជាមួយនឹងគេ នៅត្រើយទន្លេយ័រដាន់ម្ខាងទៀតទេ ពីព្រោះមរដករបស់ផងយើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតនេះហើយ។
20 រួចម៉ូសេលោកឆ្លើយឡើងថា បើឯងរាល់គ្នាធ្វើយ៉ាងនោះ គឺបើឯងនឹងយកគ្រឿងចេញទៅច្បាំងនៅចំពោះព្រះយេហូវ៉ា
21 ហើយពួកឯងគ្រប់គ្នា ដែលមានគ្រឿងចម្បាំងនឹងឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា ដរាបដល់ទ្រង់បានបណ្តេញពួកខ្មាំងសត្រូវពីចំពោះទ្រង់ចេញ
22 គឺដល់កាលណាស្រុកនោះបានទទួលចុះចាញ់នៅចំពោះព្រះយេហូវ៉ា នោះឯងរាល់គ្នានឹងត្រឡប់មកវិញ ឥតមានទោសចំពោះព្រះយេហូវ៉ា ឬចំពោះសាសន៍អ៊ីស្រាអែលឡើយ ហើយស្រុកនេះក៏នឹងបានជាកេរអាកររបស់ឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា
23 តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់
24 ចូរសង់ទីក្រុងសម្រាប់កូនចៅឯង ហើយនិងក្រោលសម្រាប់ហ្វូងសត្វផង ឲ្យធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលចេញពីមាត់ឯងនោះចុះ
25 នោះពួកកូនចៅកាឌ់ និងកូនចៅរូបេនក៏ឆ្លើយឡើងថា យើងខ្ញុំប្របាទនឹងធ្វើដូចជាលោកម្ចាស់បង្គាប់មក
26 ប្រពន្ធកូន ហើយនិងហ្វូងគោ ហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន នឹងនៅក្នុងអស់ទាំងទីក្រុងនៃស្រុកកាឡាតនេះ
27 តែយើងខ្ញុំប្របាទដែលមានគ្រឿងចម្បាំងរៀបជាស្រេច យើងខ្ញុំនឹងឆ្លងទៅនៅចំពោះព្រះយេហូវ៉ា ដូចជាលោកម្ចាស់បានបង្គាប់មក។
28 ដូច្នេះ ម៉ូសេក៏បង្គាប់ដល់អេលាសារដ៏ជាសង្ឃ និងយ៉ូស្វេ ជាកូននុន ព្រមទាំងពួកមេលើវង្សានុវង្សនៃពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ពីដំណើរគេ
29 លោកប្រាប់អ្នកទាំងនោះថា បើសិនជាពួកកូនចៅកាឌ់ និងពួកកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ទៅជាមួយនឹងឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា ដោយគ្រប់គ្នាមានគ្រឿងចម្បាំងប្រុងជាស្រេច ដូច្នេះ កាលណាស្រុកនោះបានចុះចាញ់នៅមុខឯងរាល់គ្នាហើយ នោះត្រូវចែកស្រុកកាឡាតនេះឲ្យដល់គេ ទុកជាកេរអាករចុះ
30 តែបើគេមិនឆ្លងទៅជាមួយដោយមានគ្រឿងចម្បាំងប្រុងជាស្រេចទេ នោះគេត្រូវបានកេរអាករនៅកណ្តាលឯងរាល់គ្នា ក្នុងស្រុកកាណានវិញ
31 ពួកកូនចៅកាឌ់ និងកូនចៅរូបេនក៏ឆ្លើយឡើងថា សេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកយើងខ្ញុំប្របាទ នោះយើងខ្ញុំនឹងធ្វើតាម
32 យើងខ្ញុំនឹងឆ្លងទៅ ទាំងមានគ្រឿងសស្ត្រាវុធនៅដៃ ចូលទៅក្នុងស្រុកកាណាន នៅចំពោះព្រះយេហូវ៉ា តែកេរអាករជាមរដករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់ ខាងអាយនេះវិញ។
33 ម៉ូសេ លោកក៏ឲ្យនគររបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងនគររបស់អុក ជាស្តេចបាសាន គឺស្រុកទាំងមូល តាមចំនួនទីក្រុងគេ រហូតដល់ព្រំប្រទល់ ព្រមទាំងទីក្រុង នៅព័ទ្ធជុំវិញទាំងប៉ុន្មាន ដល់ពួកកូនចៅកាឌ់ និងពួកកូនចៅរូបេន ហើយដល់១ចំហៀងនៃពូជអំបូរម៉ាន៉ាសេ ជាកូនយ៉ូសែប
34 នោះពួកកូនចៅកាឌ់ក៏សង់ទីក្រុងឌីបូន អាថារ៉ូត អារ៉ូអ៊ើរ
35 អាត្រូត-សូផាន យ៉ាស៊ើ យ៉ុកបិហា
36 បេត-នីមរ៉ា ហើយនិងបេត-ហារ៉ាន សុទ្ធតែជាទីក្រុងមានកំផែង ព្រមទាំងធ្វើក្រោលសម្រាប់ហ្វូងសត្វគេផង
37 ហើយពួកកូនចៅរូបេន គេក៏សង់ក្រុងហែសបូន អេលាលេ គារយ៉ា-ថែម
38 នេបូរ បាល-មេយ៉ូន (ឯទីក្រុងទាំងនោះ គេបានផ្លាស់ឈ្មោះចេញ) ហើយស៊ីបម៉ាផង គេដាក់ឈ្មោះជាថ្មីដល់ទីក្រុងទាំងប៉ុន្មាន ដែលគេបានសង់ឡើងវិញនោះ
39 រីឯពួកកូនចៅម៉ាគារ ជាកូនម៉ាន៉ាសេ គេក៏ទៅវាយយកស្រុកកាឡាត ព្រមទាំងកំចាត់សាសន៍អាម៉ូរីដែលនៅស្រុកនោះចេញ
40 ដូច្នេះ ម៉ូសេក៏ឲ្យស្រុកកាឡាត ទៅម៉ាគារជាកូនម៉ាន៉ាសេ ហើយគាត់តាំងទីលំនៅស្រុកនោះទៅ
41 ឯយ៉ាអ៊ារ ជាកូនម៉ាន៉ាសេ គាត់ក៏ទៅវាយយកអស់ទាំងភូមិនៅស្រុកនោះ ហើយគាត់ហៅភូមិទាំងនោះថា ហាវ៉ុត-យ៉ាអ៊ារ
42 ចំណែកណូបាសក៏ទៅវាយយកក្រុងកេណាត ព្រមទាំងតំបន់របស់ទីក្រុងនោះទាំងប៉ុន្មាន ហើយដាក់ឈ្មោះថា ក្រុងណូបាស តាមឈ្មោះរបស់ខ្លួន។
ជំពូក 33
1 នេះជាផ្លូវទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរតាមពួកពលគេ ដោយនូវសារម៉ូសេ ហើយនិងអើរ៉ុន តាំងពីគេចេញពីស្រុកអេស៊ីព្ទមក
2 ម៉ូសេបានកត់ដំណើរដែលគេដើរតាមដំណាក់នីមួយៗ តាមបង្គាប់ព្រះយេហូវ៉ា ដូច្នេះ អស់ទាំងដំណាក់គេដែលគេដើរដំណើរមក
3 នោះពួកកូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកនៅថ្ងៃ១៥ខែចេត្រ គឺបានចេញមកនៅថ្ងៃបន្ទាប់នឹងបុណ្យរំលង ដោយមានជ័យជម្នះ នៅភ្នែកនៃពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា
4 ក្នុងកាលដែលគេកំពុងតែកប់ខ្មោចពួកកូនច្បងរបស់គេ ដែលព្រះយេហូវ៉ាបានវាយសម្លាប់នៅក្នុងពួកគេ ហើយព្រះយេហូវ៉ាក៏បានធ្វើទោសដល់អស់ទាំងព្រះរបស់គេដែរ។
5 ពួកកូនចៅអ៊ីស្រាអែលក៏ចេញពីរ៉ាមសេស មកស្នាក់នៅត្រង់ស៊ុកូត
6 គេចេញពីស៊ុកូតមកស្នាក់នៅត្រង់អេថាមក្បែរទីរហោស្ថាន
7 គេចេញពីអេថាម ក៏បែរទៅខាងពីហាហីរ៉ុថ ទល់មុខនឹងបាលសេផុន រួចស្នាក់នៅត្រង់មុខមីកដុល
8 គេចេញពីមុខពីហាហីរ៉ុថដើរឆ្លងនៅកណ្តាលទឹកសមុទ្រទៅក្នុងទីរហោស្ថាន ក៏ដើរ៣ថ្ងៃទៅក្នុងទីរហោស្ថានអេថាម រួចស្នាក់នៅត្រង់ម៉ារ៉ា
9 គេចេញពីម៉ារ៉ាមកដល់អេលីម ហើយនៅអេលីមនោះ មានរន្ធទឹក១២ និងដើមលម៉ើ ៧០ គេក៏ស្នាក់នៅទីនោះ
10 គេចេញពីអេលីមមកស្នាក់នៅក្បែរសមុទ្រក្រហម
11 គេចេញពីសមុទ្រក្រហមមកស្នាក់នៅក្នុងទីរហោស្ថានស៊ីន
12 គេចេញពីទីរហោស្ថានស៊ីនមកស្នាក់នៅត្រង់ដុបកា
13 គេចេញពីដុបកាមកស្នាក់នៅត្រង់អាលូស
14 គេចេញពីអាលូសមកស្នាក់នៅរេផិឌីម ជាកន្លែងដែលគ្មានទឹកឲ្យគេផឹកសោះ
15 គេចេញពីរេផិឌីមមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីណាយ
16 គេចេញពីទីរហោស្ថានស៊ីណាយមកស្នាក់នៅត្រង់គីប្រុត-ហាតាវ៉ា
17 គេចេញពីគីប្រុត-ហាតាវ៉ាមកស្នាក់នៅត្រង់ហាសិរ៉ូត
18 គេចេញពីហាសិរ៉ូតមកស្នាក់នៅត្រង់រីតម៉ា
19 គេចេញពីរីតម៉ាមកស្នាក់នៅត្រង់រីម៉ុន-ពេរេស
20 គេចេញពីរីម៉ុន-ពេរេសមកស្នាក់នៅត្រង់លិបណា
21 គេចេញពីលិបណា មកស្នាក់នៅត្រង់រីសា
22 គេចេញពីរីសា មកស្នាក់នៅត្រង់កេហេឡាថា
23 គេចេញពីកេហេឡាថាមកស្នាក់នៅត្រង់ភ្នំសាភើរ
24 គេចេញពីភ្នំសាភើរមកស្នាក់នៅត្រង់ហារ៉ាដា
25 គេចេញពីហារ៉ាដាមកស្នាក់នៅត្រង់ម៉ាកហេឡូត
26 គេចេញពីម៉ាកហេឡូត មកស្នាក់នៅត្រង់តាហាត
27 គេចេញពីតាហាតមកស្នាក់នៅត្រង់តារ៉ាស
28 គេចេញពីតារ៉ាសមកស្នាក់នៅត្រង់មីតកា
29 គេចេញពីមីតកាមកស្នាក់នៅត្រង់ហាស្មូណា
30 គេចេញពីហាស្មូណាមកស្នាក់នៅត្រង់ម៉ូសេរ៉ូត
31 គេចេញពីម៉ូសេរ៉ូតមកស្នាក់នៅត្រង់បេនេ-យ៉ាកាន
32 គេចេញពីបេនេ-យ៉ាកានមកស្នាក់នៅហោគីតកាត់
33 គេចេញពីហោគីតកាត់មកស្នាក់នៅត្រង់យ៉ុតបាថា
34 គេចេញពីយ៉ុតបាថាមកស្នាក់នៅត្រង់អាប្រូណា
35 គេចេញពីអាប្រូណាមកស្នាក់នៅត្រង់អេស៊ាន-គេប៊ើរ
36 គេចេញពីអេស៊ាន-គេប៊ើរមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីន គឺនៅត្រង់កាដេស
37 គេចេញពីកាដេសមកស្នាក់នៅត្រង់ភ្នំហោរ ជាព្រំប្រទល់ស្រុកអេដុម។
38 នៅទីនោះ អើរ៉ុនដ៏ជាសង្ឃបានឡើងទៅលើភ្នំហោរ តាមបង្គាប់ព្រះយេហូវ៉ា ហើយក៏ស្លាប់ទៅ នៅថ្ងៃដំបូង ក្នុងខែស្រាពណ៍ នាឆ្នាំទី៤០ ក្រោយដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទមក
39 កាលអើរ៉ុនស្លាប់ទៅ នៅលើភ្នំហោរ នោះលោកបានអាយុ១២៣ឆ្នាំហើយ។
40 គ្រានោះ អើរ៉ាតជាស្តេចសាសន៍កាណាន ដែលអាស្រ័យនៅប៉ែកខាងត្បូងនៃស្រុកកាណាន ទ្រង់ក៏ឮថា ពួកកូនចៅអ៊ីស្រាអែលធ្វើដំណើរមក។
41 ឯពួកអ៊ីស្រាអែលក៏ចេញពីភ្នំហោរមកស្នាក់នៅត្រង់សាលម៉ូន៉ា
42 គេចេញពីសាលម៉ូន៉ាមកស្នាក់នៅត្រង់ពូណូន
43 គេចេញពីពូណូនមកស្នាក់នៅត្រង់អូបូត
44 គេចេញពីអូបូតមកស្នាក់នៅត្រង់អ៊ីយេ-អាបារីម នៅព្រំប្រទល់ស្រុកម៉ូអាប់
45 គេចេញពីអ៊ីយេ-អាបារីមមកស្នាក់នៅត្រង់ឌីបូន-កាឌ់
46 គេចេញពីឌីបូន-កាឌ់មកស្នាក់នៅត្រង់អាលម៉ូន-ឌីប្លាថែម
47 គេចេញពីអាលម៉ូន-ឌីប្លាថែមមកស្នាក់ត្រង់ភ្នំអាបារីម នៅមុខភ្នំនេបូរ
48 គេចេញពីភ្នំអាបារីមមកស្នាក់នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូ
49 គេដំឡើងត្រសាលរបស់គេនៅក្បែរទន្លេយ័រដាន់ ចាប់តាំងពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម ក្នុងស្រុកវាលរបស់ម៉ូអាប់។
50 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូ
51 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណានហើយ
52 នោះត្រូវឲ្យបណ្តេញអស់ទាំងអ្នកស្រុកនោះពីមុខឯងចេញ ព្រមទាំងបំផ្លាញអស់ទាំងព្រះ ជារូបឆ្លាក់ ជារូបសិតរបស់គេបង់ ហើយរំលាងអស់ទាំងទីខ្ពស់គេផង
53 ឯងរាល់គ្នាត្រូវចាប់យកស្រុកនោះទុកជាកេរអាករ ហើយអាស្រ័យនៅផង ដ្បិតអញបានឲ្យ ទុកជាកេរអាករដល់ឯងរាល់គ្នាហើយ
54 ឯងរាល់គ្នាត្រូវទទួលស្រុកនោះ ទុកជាមរដក ដោយចាប់ឆ្នោត តាមគ្រួឯងនីមួយៗ ពួកណាមានគ្នាច្រើន នោះត្រូវបានច្រើន ហើយពួកណាមានគ្នាតិច នោះត្រូវបានតិចវិញ បើអ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា នោះត្រូវតែបានកន្លែងនោះ ឯងរាល់គ្នាត្រូវស៊ីមរដកតាមពូជអំបូរនៃពួកអយ្យកោឯង
55 តែបើមិនបានបណ្តេញពួកអ្នកស្រុកនោះពីមុខឯងចេញទេ នោះពួកអ្នកដែលទុកឲ្យនៅ គេនឹងជាម្ជុលដល់ភ្នែកឯង ហើយជាបន្លានៅចំហៀងឯងផង គេនឹងធ្វើទុកឯងនៅក្នុងស្រុកដែលឯងអាស្រ័យនៅនោះ
56 ហើយអញនឹងធ្វើដល់ឯងរាល់គ្នា ដូចជាអញបានគិតធ្វើដល់គេវិញ។
ជំពូក 34
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណានហើយ (គឺស្រុកនោះហើយដែលឯងរាល់គ្នានឹងបានទុកជាមរដក ជាស្រុកកាណានតាមព្រំដែនទាំងប៉ុន្មាន)
3 នោះដែនស្រុករបស់ឯងខាងត្បូង ត្រូវចាប់តាំងពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុម ហើយព្រំស្រុកខាងត្បូង នោះត្រូវចាប់តាំងពីចុងសមុទ្រអំបិលទៅទិសខាងកើត
4 រួចត្រូវបត់ទៅខាងត្បូងតាមច្រកចោតឈ្មោះអេក្រាប៊ីម រហូតទៅត្រឹមស៊ីន ហើយចេញទៅខាងត្បូងកាដេស-បារនា ដល់ទៅហាសា-អាដា រហូតដល់អាសម៉ូន
5 ពីអាសម៉ូនត្រូវបត់ទៅខាងស្ទឹងស្រុកអេស៊ីព្ទទៅទល់នឹងសមុទ្រ។
6 ឯព្រំដែនខាងលិច នោះមានសមុទ្រធំជាព្រំប្រទល់ សមុទ្រនោះត្រូវបានជាព្រំស្រុកខាងលិចរបស់ឯងរាល់គ្នា។
7 ឯព្រំដែនខាងជើង នោះត្រូវឲ្យឯងកាត់តម្រង់ចាប់តាំងពីសមុទ្រធំទៅដល់ភ្នំហោរ
8 ពីភ្នំហោរត្រូវកាត់តម្រង់ទៅដល់ទ្វារស្រុកហាម៉ាតរៀងទៅត្រឹមសេដាត់
9 រួចត្រូវចេញទៅតាមស៊ីប្រុន រហូតដល់ហាសា-អេណាន នោះហើយជាព្រំស្រុករបស់ឯងខាងជើង។
10 រួចត្រូវឲ្យឯងរាល់គ្នាសម្រេចព្រំដែនខាងកើត ចាប់តាំងពីហាសា-អេណាន ទៅដល់សេផាម
11 ពីសេផាមចុះទៅដល់រីមឡា ដែលនៅខាងកើតអាយីន ហើយចុះទៅទល់នឹងកៀនសមុទ្រគេនេសារ៉ែតខាងកើត
12 រួចចុះទៅតាមទន្លេយ័រដាន់ ទៅទល់នឹងសមុទ្រអំបិល នោះហើយជាស្រុករបស់ឯងរាល់គ្នា តាមព្រំប្រទល់ជុំវិញ។
13 ម៉ូសេក៏បង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នេះហើយជាស្រុកដែលឯងរាល់គ្នាត្រូវទទួលទុកជាមរដក ដោយចាប់ឆ្នោត ជាស្រុកដែលព្រះយេហូវ៉ាបានបង្គាប់ថា ត្រូវចែកឲ្យដល់ពូជអំបូរទាំង៩ និង១ចំហៀងទៀតនោះ
14 ពីព្រោះពូជអំបូរនៃកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមរដកគេហើយ ព្រមទាំងពូជអំបូរនៃកូនចៅកាឌ់ តាមវង្សានុវង្សរបស់ឪពុកគេ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងផង គេសុទ្ធតែទទួលមរកដរបស់គេហើយ
15 ពូជអំបូរទាំង២ ហើយនិងពូជអំបូរ១ចំហៀងទៀតនោះ គេបានទទួលមរដករបស់គេនៅត្រើយទន្លេយ័រដាន់ខាងអាយ ទល់មុខនឹងយេរីខូខាងកើតនេះ គឺខាងទិសថ្ងៃរះ។
16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
17 ឯឈ្មោះពួកអ្នកដែលត្រូវចែកស្រុកនោះ ទុកជាមរដកឲ្យឯងរាល់គ្នា នោះគឺអេលាសារដ៏ជាសង្ឃ ហើយនិងយ៉ូស្វេជាកូននុន
18 ហើយត្រូវយកម្នាក់ៗដែលជាកំពូលពីគ្រប់ទាំងពូជអំបូរមក ឲ្យចែកស្រុកទុកជាមរដក
19 ឯឈ្មោះពួកអ្នកទាំងនោះ គឺកាលែប ជាកូនយេភូនេ ពីពូជអំបូរយូដា១
20 សាំយូអែល ជាកូនអាំមីហ៊ូត ពីពូជអំបូរស៊ីម្មាន១
21 អេលីដាត ជាកូនគីស្លូន ពីពូជអំបូរបេនយ៉ាមីន១
22 អ្នកដែលជាកំពូល ឈ្មោះប៊ូគី ជាកូនយុកលី ពីពូជអំបូរនៃកូនចៅដាន់១
23 ឯខាងពួកកូនចៅយ៉ូសែប នោះគឺអ្នកដែលជាកំពូលឈ្មោះហានាល ជាកូនអេផូត ពីពូជអំបូរនៃកូនចៅម៉ាន៉ាសេ១
24 និងអ្នកដែលជាកំពូល ឈ្មោះកេមយួល ជាកូនស៊ីបតាន ពីពូជអំបូរនៃកូនចៅអេប្រាអិម១
25 អ្នកដែលជាកំពូលឈ្មោះអេលីសាផាន ជាកូនប៉ារណាក ពីពូជអំបូរនៃកូនចៅសាប់យូល៉ូន១
26 អ្នកដែលជាកំពូល ឈ្មោះប៉ាលទាល ជាកូនអាស្សាន់ ពីពូជអំបូរនៃកូនចៅអ៊ីសាខារ១
27 អ្នកដែលជាកំពូល ឈ្មោះអ័ហ៊ីហ៊ូត ជាកូនសេឡូមី ពីពូជអំបូរនៃកូនចៅអេស៊ើរ១
28 ហើយអ្នកដែលជាកំពូល ឈ្មោះពេដាហិល ជាកូនអាំមីហ៊ូត ពីពូជអំបូរនៃកូនចៅណែបថាលី១
29 នេះហើយជាពួកអ្នក ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យចែកស្រុកកាណាន ទុកជាមរដក ដល់ពួកកូនចៅអ៊ីស្រាអែល។
ជំពូក 35
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ទល់មុខនឹងយេរីខូ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេចែកទីក្រុងខ្លះក្នុងមរដកជាកេរអាកររបស់គេដល់ពួកលេវីឲ្យនៅផង ព្រមទាំងតំបន់នៅជុំវិញទីក្រុងទាំងនោះដែរ
3 ដូច្នេះ គេនឹងមានទីក្រុងសម្រាប់ជាទីលំនៅរបស់គេ និងតំបន់នៅជុំវិញទាំងប៉ុន្មាន សម្រាប់ហ្វូងសត្វគេ អស់ទាំងរបស់របរ និងសត្វផ្សេងៗទាំងប៉ុន្មានផង
4 ឯតំបន់នៅជុំវិញទីក្រុងទាំងប៉ុន្មាន ដែលឯងនឹងឲ្យដល់ពួកលេវី នោះត្រូវវាស់ពីកំផែងក្រុងទៅ១ពាន់ហត្ថគ្រប់ជុំវិញ
5 រួចត្រូវវាស់ពីខាងក្រៅទីក្រុងទៅជា២ពាន់ហត្ថនៅទិសខាងកើត ២ពាន់ហត្ថនៅទិសខាងត្បូង ២ពាន់ហត្ថនៅទិសខាងលិច ហើយ២ពាន់ហត្ថទៅទិសខាងជើង មានទីក្រុងនៅជាកណ្តាល នោះនឹងបានជាដីវាលសម្រាប់ឲ្យគេឃ្វាលហ្វូងសត្វនៅជុំវិញទីក្រុងទាំងនោះ។
6 ឯក្នុងទីក្រុងទាំងប៉ុន្មាន ដែលឯងរាល់គ្នាឲ្យដល់ពួកលេវី នោះត្រូវឲ្យមានទីក្រុងពំនាក់៦ សម្រាប់ឲ្យអ្នកណាដែលសម្លាប់មនុស្សបានរត់ទៅជ្រកអាស្រ័យ ហើយក្រៅពីនោះត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៤២ទៅគេទៀត
7 អស់ទាំងទីក្រុងដែលត្រូវឲ្យដល់ពួកលេវី នោះរួមត្រូវជា៤៨ ព្រមទាំងតំបន់នៅជុំវិញផង
8 ឯទីក្រុងក្នុងកេរអាករពួកកូនចៅអ៊ីស្រាអែល ដែលឯងរាល់គ្នាត្រូវឲ្យដល់ពួកលេវី នោះត្រូវយកយ៉ាងច្រើន ពីពួកណាដែលមានទីក្រុងច្រើន ហើយយ៉ាងតិចពីពួកណាដែលមានតិច ត្រូវឲ្យគ្រប់គ្នាចែកទីក្រុងទាំងនោះ ដល់ពួកលេវី តាមមរដកដែលខ្លួនទទួលហើយ។
9 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
10 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណានហើយ
11 នោះត្រូវឲ្យតម្រូវទីក្រុងខ្លះ ទុកសម្រាប់ជាទីក្រុងពំនាក់ ដល់ឯងរាល់គ្នា ដើម្បីឲ្យអ្នកណាដែលសម្លាប់មនុស្ស មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះបាន
12 ទីក្រុងទាំងនោះនឹងបានសម្រាប់ជាទីពំនាក់ ឲ្យឯងរាល់គ្នាបានរួចពីអ្នកដែលសងសឹកចេញ ដើម្បីកុំឲ្យអ្នកដែលសម្លាប់គេបានត្រូវស្លាប់ឡើយ ដរាបដល់បានជំនុំជម្រះនៅមុខពួកជំនុំហើយ
13 ក្នុងបណ្តាទីក្រុងដែលឯងរាល់គ្នានឹងឲ្យនោះ ត្រូវមាន៦ទុកជាទីក្រុងពំនាក់សម្រាប់ឯងរាល់គ្នា
14 ត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៣ នៅត្រើយទន្លេយ័រដាន់ខាងអាយ ហើយទីក្រុង៣ទៀតនៅក្នុងស្រុកកាណាន ទីក្រុងទាំង៦នោះ ត្រូវទុកសម្រាប់ជាទីពំនាក់អាស្រ័យ
15 គឺត្រូវបានសម្រាប់ជាទីពំនាក់ដល់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅ ហើយដល់អ្នកណាដែលស្នាក់នៅជាមួយផង ដើម្បីឲ្យអស់អ្នកណាដែលសម្លាប់មនុស្សមិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យបាន។
16 តែបើអ្នកនោះបានប្រហារគេដោយគ្រឿងដែកអ្វីឲ្យដល់ស្លាប់ អ្នកនោះឈ្មោះថាជាអ្នកសម្លាប់គេហើយ អ្នកណាដែលសម្លាប់គេដូច្នេះ នោះត្រូវតែសម្លាប់វិញជាមិនខាន
17 ឬបើអ្នកនោះកាន់ថ្មនៅដៃគប់គេ ល្មមឲ្យស្លាប់ទៅបាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសម្លាប់គេហើយ អ្នកណាដែលសម្លាប់គេដូច្នេះ នោះត្រូវតែសម្លាប់វិញជាមិនខាន
18 ឬបើអ្នកនោះបានប្រហារគេដោយគ្រឿងឈើដែលកាន់នៅដៃ ជាប្រដាប់ល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសម្លាប់គេហើយ អ្នកណាដែលសម្លាប់គេដូច្នេះ នោះត្រូវតែសម្លាប់វិញជាមិនខាន
19 ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវតែសម្លាប់អ្នកដែលបានសម្លាប់គេនោះវិញ កាលជួបប្រទះឃើញអ្នកនោះវេលាណា នោះត្រូវតែសម្លាប់ចោលចេញ
20 បើសិនជាអ្នកនោះបានប្រហារគេដោយចិត្តស្អប់ ឬបានលបចោលគេនឹងអ្វីឲ្យដល់ស្លាប់
21 ឬបានដាល់គេដោយចិត្តក្នាញ់ឲ្យដល់ស្លាប់ នោះត្រូវតែសម្លាប់អ្នកដែលបានវាយគេនោះ ចោលចេញជាមិនខាន អ្នកនោះឈ្មោះថាបានសម្លាប់គេហើយ ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវសម្លាប់អ្នកនោះវិញ ក្នុងវេលាដែលជួបប្រទះនោះឯង។
22 តែបើអ្នកនោះ ស្រាប់តែវាយគេ ដោយឥតមានចិត្តសំអប់សោះ ឬចោលរបស់អ្វី ទៅលើគេ ដោយឥតមានឈ្លបលប
23 ឬបានទម្លាក់ថ្មណាមួយទៅលើគេ ដោយមិនបានឃើញ ដែលល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ តែអ្នកនេះមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនដែលប៉ងនឹងធ្វើអាក្រក់គេដែរ
24 នោះពួកជំនុំត្រូវជំនុំជម្រះអ្នកដែលបានសម្លាប់គេ និងអ្នកដែលរកសងសឹកនឹងឈាមគេនោះ តាមមាត្រាច្បាប់ទាំងនេះ
25 រួចត្រូវដោះអ្នកដែលបានសម្លាប់គេ ចេញពីកណ្តាប់ដៃ នៃអ្នកដែលរកសងសឹកនឹងឈាមគេនោះ ហើយត្រូវឲ្យអ្នកនោះត្រឡប់ទៅឯក្រុងពំនាក់ ដែលបានរត់ទៅជ្រកអាស្រ័យវិញ ត្រូវឲ្យគេនៅក្នុងទីក្រុងនោះ ដរាបដល់សម្ដេចសង្ឃដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើងលោកសុគតទៅ
26 ប៉ុន្តែ បើអ្នកដែលសម្លាប់គេ បានចេញមកឯក្រៅព្រំក្រុងពំនាក់ ដែលខ្លួនបានរត់ទៅជ្រកអាស្រ័យនោះវេលាណា
27 ហើយជួនជាអ្នកដែលត្រូវសងសឹកនឹងឈាមបានប្រទះឃើញ នៅត្រង់ខាងក្រៅព្រំទីក្រុងពំនាក់នោះ ហើយសម្លាប់អ្នកនោះទៅ នោះគ្មានទោសនឹងឈាមអ្នកនោះឡើយ
28 ពីព្រោះត្រូវតែនៅក្នុងទីក្រុងពំនាក់ ដែលខ្លួនជ្រកអាស្រ័យនោះ ដរាបដល់សម្ដេចសង្ឃបានសុគតហើយសិន លុះក្រោយដែលសម្ដេចសង្ឃនោះសុគតហើយ នោះទើបនឹងត្រឡប់មកឯស្រុក ដែលជាកេរអាកររបស់ខ្លួនវិញបាន
29 នេះជាបញ្ញត្តច្បាប់ សម្រាប់ឯងរាល់គ្នា នៅគ្រប់ទីលំនៅរបស់ឯង នៅអស់ទាំងតំណតរៀងទៅ។
30 អ្នកណាដែលសម្លាប់គេ នោះត្រូវសម្លាប់វិញ ដោយពាក្យរបស់ស្មរបន្ទាល់២ ឬ៣នាក់ តែបើមានស្មរបន្ទាល់តែម្នាក់វិញ នោះនឹងធ្វើបន្ទាល់ទាស់នឹងអ្នកណាឲ្យគេត្រូវស្លាប់មិនបានទេ
31 មួយទៀត មិនត្រូវឲ្យឯងរាល់គ្នាទទួលសំណូកអ្វីនឹងលោះជីវិតអ្នកណា ដែលមានទោសជាអ្នកសម្លាប់គេឡើយ ត្រូវសម្លាប់អ្នកនោះវិញជាកុំខាន
32 ក៏មិនត្រូវទទួលសំណូកអ្វីនឹងលោះអ្នកដែលបានរត់ទៅជ្រកអាស្រ័យក្នុងទីក្រុងពំនាក់ ឲ្យត្រឡប់មកនៅក្នុងស្រុកវិញ ដរាបដល់សង្ឃនោះបានសុគតទៅនោះដែរ
33 មិនត្រូវឲ្យឯងរាល់គ្នាធ្វើឲ្យស្រុកដែលឯងនៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឯឈាម នោះរមែងធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយនិងរកអ្វីឲ្យធួនស្មើនឹងស្រុក ដោយឈាមដែលបានខ្ចាយហើយនោះគ្មានទេ មានតែឈាមនៃអ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះឯង
34 ដូច្នេះ មិនត្រូវឲ្យឯងរាល់គ្នាធ្វើឲ្យស្រុកដែលឯងអាស្រ័យនៅ ហើយដែលអញនៅកណ្តាលនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ាដែលនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល។
ជំពូក 36
1 រីឯពួកមេជាឪពុកលើអស់ទាំងគ្រួនៃកូនចៅកាឡាត ជាកូនម៉ាគារ ដែលជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួនៃកូនចៅយ៉ូសែបទាំងប៉ុន្មាន គេក៏ចូលមកជម្រាបចំពោះមុខម៉ូសេ និងពួកអ្នកដែលជាកំពូល ជាមេលើវង្សានុវង្សរបស់ឪពុកនៃកូនចៅអ៊ីស្រាអែលថា
2 ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម្ចាស់យើងខ្ញុំ ឲ្យចែកស្រុកជាមរដកដល់ពួកកូនចៅអ៊ីស្រាអែល ដោយចាប់ឆ្នោត ហើយលោកម្ចាស់យើងខ្ញុំក៏បានទទួលបង្គាប់ព្រះយេហូវ៉ា និងចែកមរដករបស់ស្លូផិហាត ជាបងប្អូនយើងខ្ញុំ ដល់ពួកកូនស្រីគាត់
3 ដូច្នេះ បើសិនជាស្ត្រីទាំងនោះយកប្ដីពីពួកប្រុសៗ ក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាទៀត នោះមរដករបស់គេនឹងត្រូវហូតចេញពីមរដករបស់ពួកអយ្យកោយើងខ្ញុំ ទៅថែមបញ្ចូលនឹងមរដករបស់ពូជអំបូរណាមួយដែលគេចូលនោះវិញ យ៉ាងនោះមរដកគេនឹងត្រូវដកចេញពីចំណែកមរដករបស់យើងខ្ញុំហើយ
4 រួចដល់ឆ្នាំសោមនស្ស នៃពួកកូនចៅអ៊ីស្រាអែល នោះមរដករបស់គេនឹងត្រូវរាប់បញ្ចូល ក្នុងមរដករបស់ពូជអំបូរណាដែលគេចូលនោះ ហើយនិងត្រូវដកចេញពីមរដករបស់ពួកអយ្យកោនៃពូជអំបូរយើងខ្ញុំទៅ។
5 នោះម៉ូសេលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមបង្គាប់នៃព្រះយេហូវ៉ាថា ពូជអំបូរនៃកូនចៅយ៉ូសែបគេបាននិយាយត្រូវ
6 នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ ពីដំណើរនៃពួកកូនស្រីស្លូផិហាត គឺថា ឲ្យគេយកប្ដីណាដែលគេចូលចិត្តចុះ ប៉ុន្តែ ត្រូវយកក្នុងគ្រួសារនៃពូជអំបូររបស់អយ្យកោខ្លួន
7 យ៉ាងនោះមរដករបស់ពួកកូនចៅអ៊ីស្រាអែល និងមិនត្រូវរើចេញពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ដ្បិតត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលនៅជាប់នឹងមរដករបស់ពូជអំបូរ នៃពួកអយ្យកោគេរៀងខ្លួន
8 ហើយគ្រប់ទាំងកូនស្រីណាដែលស៊ីមរដកក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាមួយ នោះត្រូវតែយកប្ដីក្នុងគ្រួសាររបស់ពូជអំបូរនៃពួកអយ្យកោខ្លួន ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់ពួកអយ្យកោគេរៀងខ្លួន
9 ដូច្នេះ មរដកណាមួយនឹងមិនត្រូវរើចេញ ពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ពីព្រោះត្រូវឲ្យពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែល នៅជាប់នឹងមរដករបស់គេរៀងខ្លួន។
10 នោះពួកកូនស្រីស្លូផិហាតក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
11 ដ្បិតម័សឡា ធើសា ហុកឡា មីលកា និងណូហា ជាកូនស្រីរបស់ស្លូផិហាត គេបានយកប្ដីក្នុងពួកបងប្អូនរបស់ឪពុកគេគ្រប់គ្នា
12 គេបានយកប្ដីចូលជាតិក្នុងគ្រួសារពួកកូនចៅម៉ាន៉ាសេ ជាកូនយ៉ូសែប ហើយមរដករបស់គេក៏បាននៅជាប់ក្នុងពូជអំបូររបស់គ្រួឪពុកគេតទៅ។
13 នេះហើយជាសេចក្ដីបញ្ញត្ត និងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅអ៊ីស្រាអែល ដោយសារម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូ។:៚